មន្ត្រីពេទ្យសត្វខេត្តកំពង់ឆ្នាំងចុះពិនិត្យការឆ្លងជំងឺសត្វនិងព្យាបាលគោក្របីរបស់ប្រជាពលរដ្ឋកើតជំងឺអត់ក្ដាមនៅក្នុងឃុំ ស្រែថ្មី ស្រុករលាបៀរ

13

 

ខេត្តកំពង់ឆ្នាំង បន្ទាប់ពី សត្វគោក្របី របស់ប្រជាពលរដ្ឋនៅឃុំស្រែថ្មី ស្រុករលាប្អៀរ មានកើតជំងឺ នៅព្រឹកថ្ងៃទី 14 ខែកម្ភះ ឆ្នាំ 2024 មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តកំពង់ឆ្នាំង រួមនឹងមន្ត្រីបានសហការជាមួយអាជ្ញាធរភូមិនិងភ្នាក់ងារពេទ្យសត្វ
ភូមិចុះទៅពិនិត្យនិងជួយព្យាបាលសត្វពាហនៈរបស់ប្អូនប្រជាពលរដ្ឋ
បានទាន់ពេលវេលានឹងត្រូវមើលថែទាំសត្វគោក្របីឲ្យបានល្អពីព្រោះរដូវនេះ
ជារដូវក្ដៅខ្លាំង។

លោក ហ៊ុន លី អនុប្រធានការិយាល័យនិងផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថាថ្ងៃនេះដើម្បីកាត់បន្ថយអត្រាសត្វគោក្របីឈឺស្លាប់ក្រុមការងាររបស់លោកបានចុះធ្វើបង្ហាញអំពីវិធីការពារជំងឺអុតក្តាម លើគោក្របីរបស់ប្រជាពលរដ្ឋព្រមទាំងជួយព្យាបាលផងដែរ។
ជាមួយគ្នានោះក៏បានផ្ដល់ថ្នាំ ប្លូមេទីឡែន ដល់កសិករចំនួន 60 ដប បានផ្ដល់ថ្នាំនិងសម្ភារៈដល់ភ្នាក់ងារពេទ្យសត្វភូមិចំនួន 3 នាក់ដើម្បីយកទៅព្យាបាលបន្តដល់ភូមិមួយចំនួនទៀតនៅក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ។
ប្រជាពលរដ្ឋដែលបានមកចូលរួម ចំនួន 23 នាក់ដែលក្នុងនោះមកពីភូមិអណ្ដូងឬស្សី មានគោសរុបចំនួន 470 ក្បាល មានគោឈឺមាន 45 ក្បាល .ភូមិទ្រាជើងគោចំនួន 180 ក្បាល ចំនួនគោឈឺ៣០ក្បាល .ភូមិត្រពាំងស្បូវ មានគោសរុប 250 ក្បាលឈឺ 38 ក្បាល។

លោកបានបញ្ជាក់ថាចំពោះសត្វគោក្របីមានជម្ងឺត្រូវបានសហការជាមួយអាជ្ញាធរភូមិនិងភ្នាក់ងារពេទ្យសត្វភូមិដើម្បីចុះជួយព្យាបាលឲ្យបានទាន់ពេលវេលា៕