អាជ្ញាធរឲ្យប្រុងប្រយត្នគ្រោះថ្នាក់ចរាចរណ៍ថ្ងៃបុណ្យចូលឆ្នាំចិន វៀតណាម

គណៈកម្មាធិការចរាចរណ៍ផ្លូវគោក ជំរុញឲ្យអ្នកបើកបរទាំងអស់ប្រុងប្រយត្នគ្រោះថ្នាក់ចរាចរណ៍ថ្ងៃបុណ្យចូលឆ្នាំចិន វៀតណាម នៅពាក់កណ្តាលខែកុម្ភៈ ដើម្បីការពារសុវត្ថិភាព ដោយថា គ្រោះ​ថ្នាក់​មាន​​​​កំណើន​ខ្ពស់ជារៀង​រាល់ឆ្នាំ។ ក្នុងលិខិតមួយរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចុះថ្ងៃទី៩នេះ ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក មានកំណើនខ្ពស់ នៅរាល់ពិធីបុណ្យផ្សេងៗ បណ្ដាលឲ្យមានកំណើនជនរងគ្រោះ ជាអតិបរមា និងមានការខូចខាតទ្រព្យសម្បត្ដិជាច្រើន។ ហេតុនេះហើយគណៈកម្មាធិការអំពាវនាវទៅអ្នកធ្វើដំណើរក្នុង​ ថ្ងៃបុណ្យចូលឆ្នាំចិន វៀតណាម ចាប់ពីថ្ងៃទី១៦-១៧-១៨ ខែកុម្ភៈនេះ​ ឲ្យ​គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដោយមិនត្រូវ​បើក​បរក្នុង​ស្ថានភាពស្រវឹង មិនគោរពសិទ្ធិអាទិភាព មិនពាក់មួកសុវត្ថិភាព ការវ៉ាជែងប្រថុយប្រថាន...

កម្មកររោងចក្រជិត ១០០ នាក់ដួលសន្លប់ជាបន្តបន្ទាប់ក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុង

កម្មកររោងចក្រតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុងជិត ១០០នាក់បានដួលសន្លប់ជាបន្តបន្ទាប់​នៅព្រឹកនេះ ដោយសារ​ធំក្លិនប្រេងមិនល្អ ដែលសាយភាយនៅក្នុងរោងចក្រនោះ។ តាមការចុះផ្សាយដោយសារព័ត៌មានFreshnews នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ មានកម្មករ កម្មការិនី​បាន​ដួលសន្លប់ជិត១០០នាក់ ជាបន្ដបន្ទាប់នៅរោងចក្រ KNN នៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តកោះកុង ស្ថិតក្នុង​ឃុំ​បាក់​ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ បើតាមការចុះផ្សាយដដែលបានឲ្យដឹងថាមូលហេតុដែលបណ្ដាលឲ្យកម្មករដួលសន្លប់នេះជាច្រើននាក់នេះ គឺ​ដោយ​សារ​ធំក្លិនប្រេងមិនល្អ ដែលសាយភាយនៅក្នុងរោងចក្រនោះ។ តាមការចុះផ្សាយដដែលនោះបានឲ្យដឹងថាក្រោយហេតុការណ៍នេះ ជនរងគ្រោះត្រូវបានបញ្ជូន​ទៅសង្គ្រោះ​ភ្លាមៗ នៅមន្ទីរពេទ្យបង្អែក ស្រុកមណ្ឌលសីមា៕

សមត្ថកិច្ចប្រកាសលេខទូរស័ព្ទអន្តរាគមន៍ក្នុងបុណ្យទន្លេ

សមត្ថកិច្ចបានប្រកាសលេខទាន់ហេតុការណ៍ (Hotline) សម្រាប់អន្តរាគមន៍លើបញ្ហាផ្សេងៗដែលអាចកើតមាននៅក្នុងពិធីបុណ្យទន្លេនៅសប្ដាហ៍ក្រោយ។ តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា នាយកដ្ឋាននគរបាលកណ្តាលយុត្តិធម៌នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសលេខទូរស័ព្ទទាន់ហេតុការណ៍ (Hot Line) សម្រាប់ពិធីបុណ្យទន្លេចាប់ពីថ្ងៃទី០៩-១១ ខែមីនា ឆ្នាំ២០១៨ ខាងមុខ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។ តាមការចុះផ្សាយដដែល លេខទូរសព្ទទាន់ហេតុការណ៍ទាំងនោះមានចំនួន ៦ ខ្សែ គឺលេខ ១១៧ លេខ ៧៤០ លេខ ៧៤១ លេខ...

អគ្គីភ័យឆាប់ឆេះផ្ទះពលរដ្ឋ ៣កន្លែងនៅថ្ងៃសែនចូលឆ្នាំចិន

ផ្ទះពលរដ្ឋ ៣កន្លែងផ្សេងគ្នាត្រូវបានអគ្គីភ័យឆាប់ឆេះនៅថ្ងៃសែនចូលឆ្នាំចិន។ តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅ​ថ្ងៃ​ទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៨ដែលជាថ្ងៃសែនចូលឆ្នាំចិន​ មាន​អគ្គិភ័យ​មួយ​កើតឡើង​ក្នុង​បុរី​ពិភព​ថ្មី​ ភូមិ​សំបួរ​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ មួយទៀតនៅសង្កាត់គៀនឃ្លាំង ខណ្ឌជ្រោយចង្វារ និងមួយផ្សេងទៀតនៅកំពង់ចាម។ ការចុះផ្សាយដដែលឲ្យដឹងថា​មន្ត្រី​ការិយាល័យ​អគ្គិ​ស​ភ័យ​បាន​ឲ្យ​ដឹង​ថាអគ្គីភ័យនេះបង្កឲ្យខូតខាត់ផ្ទះ ៣ខ្នងមាន ៣០បន្ទប់​ ម៉ូតូ និង សម្ភារះផ្សេងទៀត​។​ ​ក្នុង​ប្រតិបត្តិការ​ជួយ​អន្តរាគមន៍​កម្លាំង​ជំនាញ​បាន​ប្រើប្រាស់​រថយន្ត​អគ្គិភ័យ​ដើម្បីពន្លត់ផងដែរ៕

បុរស ៣ នាក់ត្រូវបានកាប់ឲ្យរងរបួសក្នុងទំនាស់វង់ផឹកស៊ី

យ៉ាងហោចណាស់មានបុរស ៣ នាក់ ត្រូវបានជនដៃដល់កាប់ឲ្យរងរបួសធ្ងន់ ក្នុងទំនាស់ពាក្យសំដី នៅកន្លែងវង់​ផឹកស៊ីក្នុងខេត្តព្រៃវែង។ បើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅថ្ងៃទី​១៤ ខែមករា វេលា​ម៉ោង​ ២៣ ​និង​៤៥​នាទី មាន​ករណី​ហិង្សា​មួយ​បាន​កើតឡើង ដែលបង្កដោយ​ជនសង្ស័យ​១​នាក់ ដោយបានយកកាំបិតខ្វែវ​កាប់​ទៅលើ​ជនរងគ្រោះ​៣​នាក់ បណ្តាល​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ។ អគ្គស្នងការនគរបាលជាតិបានឲ្យដឹងបន្ថែមថាករណីនេះកើតឡើងនៅ​ចំណុច​ភូមិ​ព្រៃ​ស្លា ឃុំ ព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង ដោយមូលហេតុ​ទំនាស់​ពាក្យសំដី​គ្នា​ក្នុងពេល​ផឹកស៊ីដែលបន្តដោយ ជនសង្ស័យ​ឈ្មោះ រី បូរី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ...

មន្រ្តីនគរបាលព្រំដែនជាជនដៃដល់បាញ់សម្លាប់មន្រ្តីការពារធនធានធម្មជាតិត្រូវចាប់ខ្លួន

មន្រ្តីនគរបាលជាជនដៃដល់ដែលបាញ់សម្លាប់មន្រ្តីការពារធនធានធម្មជាតិ ៣រូប នោះ ត្រូវបានសមត្ថកិច្ចចាប់​ខ្លួន​ហើយនៅព្រឹកនេះបន្ទាប់ពីព្យាយាមរត់គេចខ្លួនអស់រយៈពេល ៣ថ្ងៃ។ តាមការឲ្យដឹងពីមន្រ្តីនគរបាលបានឲ្យដឹងថានៅព្រឹកថ្ងៃទី ០២​ ខែ កុម្ភៈនេះសមត្ថកិច្ចបានរកឃើញ និង ចាប់​បាន​​ជនដៃដល់នេះ ឈ្មោះផល​ ពេញ​ ជានាយប៉ុស្ត៍របុំង​ អូររលែ​ ខេត្តមណ្ឌលគិរី ដែលបានបាញ់​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ ៣នាក់ ក្នុង​​​នោះ​​មានមន្ត្រីអាវុធហត្ថ លោក សេក វឌ្ឍនា មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានលោក តើន​ សុខណៃ...