កុមារតូចដុតភ្លើងលេងលើពូកបណ្ដាលឲ្យឆេះផ្ទះអស់២ ខ្នង

ផ្ទះ ២ខ្នងនៅខេត្តកំពង់ចាមត្រូវបានអគ្គីភ័យឆាប់ឆេះគ្មានសល់ ដោយសារតែកូនតូចបានយកប្លាស្ទិក ដុតលេង នៅលើពូក។ តាមការចុះផ្សាយពីអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅ​ព្រឹក​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ៧​និង​០០​នាទី​ នៅ​ចំណុច​ភូមិ​ថ្មគោល​ ឃុំ​រអាង​ ស្រុក​កំពង់សៀម​ ខេត្ត​កំពង់ចាម​ មាន​ករណី​អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កើតឡើង​ ផ្ទះ​ឈើ​ ប្រក់​ស័​ង្គ​សី​ ២​ខ្នង​ ទំហំ​ប្រវែង​ ៦​ម៉ែត្រ​គុណ​ ១០​ម៉ែត្រ​ មាន​បន្ទប់​ឥដ្ឋ​ខាង​ក្រោម។ ​តាមការចុះផ្សាយដដែលផ្ទះនោះ​ជា​កម្ម​សិទ្ធ​របស់​ឈ្មោះ​ តឿន​ ចិន្តា​ (​ប្តី​)​...

សមត្ថកិច្ចបង្រ្កាបកន្លែងរាំអាសអាភាស ឃាត់ខ្លួនជនបរទេសជាច្រើននាក់

កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស បានចុះបង្ក្រាបករណីរូបភាព និងសម្ភារៈអាសអាភាសមួយកន្លែង ដែលមានសកម្មភាពកំពុងច្រៀងរាំជារបៀបអាសអាភាស ហើយប្រមូលភ្ញៀវទេសចរបរទេសជាច្រើននាក់។ អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាកាលពីថ្ងៃ ទី២៥ ខែមករា កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស បានចុះបង្ក្រាប ទីតាំងរាំជារបៀបអាសអាភាសមួយកន្លែងមានទីតាំងស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ប្រមូលភ្ញៀវទេសចរបាន៧៧នាក់ ស្រី៣៦នាក់។ តាមការចុះផ្សាយដដែលលោក ជា ហេង នាយការិយាល័យជូញដូរមនុស្សខេត្តសៀមរាបបានឲ្យដឹងថាក្នុងកិច្ចប្រតិបតិ្តការនេះ ប្រមូលភ្ញៀវទេសចរបរទេសបានចំនួន ៧៧នាក់ ស្រី៣៦នាក់ នាំខ្លួនទៅដល់ស្នងការដ្ឋានធ្វើការអប់រំរួចឲ្យត្រឡប់ទៅវិញ។ ចំណែកក្រុមអ្នករៀបចំចំនួន១០នាក់ (ជនសង្ស័យ) ដែលកំពុងច្រៀងរាំជារបៀបអាសអាភាស ត្រូវបានឃាត់ខ្លួន...

មនុស្ស ២នាក់ស្លាប់ក្នុងអគ្គីភ័យឆាប់ឆេះផ្សារក្រុងសែនមនោរម្យ

ពលរដ្ឋជាអាជីវករ ២នាក់បានស្លាប់​បាត់បង់ជីវិតក្នុងអគ្គិភ័យបានឆាប់ឆេះផ្សារសែនមនោរម្យនាព្រឹកមិញ។ បើតាមការឲ្យដឹងពីអនុផែនព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្តមណ្ឌលគិរី លោក ម៉ៅ គឹមសេង ថាអគ្គិភ័យនេះបាន​កើតឡើងនៅវេលាម៉ោង ២ និង​ ២០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែ​កុម្ភៈ បណ្ដាលឲ្យឆេះផ្សារសែនមនោរម្យ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ទាំងស្រុង និង​ស្លាប់មនុស្ស ២នាក់ ដែលជាអាជីវករលក់ដូរ តែមិនទាន់ស្គាល់អត្ថសញ្ញាណច្បាស់។ លោក ម៉ៅ គឹមសេង បានបន្តថាករណីអគ្គិភ័យនេះកើតឡើងដោយសារការឆ្លងចរន្តអគ្គិសនី ហើយមកដល់ពេលនេះអគ្គិភ័យនោះនៅមិនទាន់រលត់នៅឡើយទេ ដោយថាកំលាំងសមត្ថកិច្ចកំពុងអន្តរាគមន៍ពន្លត់...

ភ្លើងឆេះព្រៃចំការប្រមាណ ៥ហិចតាតែមិនរាលដាលដល់ផ្ទះពលរដ្ឋ

​ករណី​អគ្គិភ័យ​ ឆេះ​ព្រៃរបោះ​ ចំការ​បារាំង​ប្រមាណ ៥ ហិចតានៅខេត្តកណ្ដាល តែមិនបណ្ដាលឲ្យរាលដាលដល់ផ្ទះពលរដ្ឋ។ តាមការចុះផ្សាយរបស់អគ្គស្នងការបានឲ្យដឹងថានៅថ្ងៃ​ទី​០៣​ ខែមីនា​ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ១១​និង​១០​នាទី​ មានអគ្គីភ័យមួយកើតឡើងនៅ​ភូមិ​ក្រាំងក្រូច​ ឃុំ​ទួល​ព្រេ​ជ​ ស្រុក​អង្គស្នួល​ ខេត្តកណ្ដាល បណ្ដាលឲ្យឆេះព្រៃរបោះ ៥ហិចតា​។​ ​តាមការចុះផ្សាយដដែល​លោក​ មាន​ សំណាង​ អធិការ​ស្រុក​បាន​ឲ្យ​ដឹង​ថា​បន្ទាប់​ពី​ទទួល​ព័ត៌មាន​ភ្លាម​កម្លាំង​អន្តរាគមន៍​របស់​ អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​បាន​ចេញ​ប្រតិបត្ដិការ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ទួល​ព្រេ​ជ​ ២៥​នាក់​ នាយទាហាន​សកម្ម​ត្មាត​ពង​៨៦​នាក់​ មេព្រៃ​០៥​នាក់​ នឹង​ប្រជាពលរដ្ឋ​ប្រជា​ការពារ​៤០​នាក់​ បាន​ជួយ​ពន្លត់​...

ពលរដ្ឋម្នាក់ត្រូវបានបាញ់ស្លាប់នៅពេលនគរបាលចុះបង្ក្រាបសង្វៀនជល់មាន់

ពលរដ្ឋ​ម្នាក់​ត្រូវបានសមត្ថកិច្ច​បាញ់ចំបណ្ដាលឲ្យ​ស្លាប់​នៅ​​ពេលសមត្ថកិច្ចចុះ​ប្រតិបត្តិការ​ ​​បង្ក្រាប​សង្វៀន​ជល់​មាន់​មួយ​​កន្លែង​ស្ថិត​​ក្នុង​​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ។ តាមការចុះផ្សាយលើបណ្ដាញ​សង្គម​ហ្វេសប៊ុកឈ្មោះថា «សង្គម និង​យុត្តិធម៌» បាន​ឲ្យដឹងថា បុរសម្នាក់ ត្រូវបាន បាញ់ស្លាប់នៅ​ម៉ោង​ជាង ១០​ព្រឹក​ថ្ងៃ​អាទិត្យ​ម្សិលមិញ អំឡុង​ពេល​នគរ​បាល​​ចុះ​បង្ក្រាប​ទីតាំង​ជល់​មាន់​មួយ​កន្លែង​នៅ​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ ជាមួយរូបថត​ដែលត្រូវបានចែក​ចាយ​ បង្ហាញថាបុរស​នោះ​ប្រឡាក់​ទៅ​ដោយ​ឈាម និង​​មាន​ស្នាម​ត្រូវ​គ្រាប់​កាំភ្លើង​នៅ​ត្រង់​ដើម​ទ្រូង​​ផ្នែក​ខាង​ស្ដាំ​នៅ​ជិត​បំពង់ក។ តាមការចុះផ្សាយដដែលបន្តថាបុរសដែលត្រូវ​បាន​សមត្ថកិច្ច​បាញ់ចំបណ្ដាលឲ្យ​ស្លាប់​នោះឈ្មោះ ឈៀក រ៉ន អាយុ ៣៣​ឆ្នាំ ជា​កម្មករ​រោងចក្រ​​មួយ​ស្ថិត​ក្នុង​សង្កាត់​ចោមចៅ ២ ​ខណ្ឌពោធិ៍សែនជ័យស្នាក់នៅបន្ទប់ជួលជាន់ទី៣ ក្បែរកន្លែងកើតហេតុ និង​មាន​ស្រុក​កំណើតភូមិសែនអោក ឃុំគុស...

ពលករម្នាក់ធ្លាក់ពីលើអគាជាន់ទី ៤ ស្លាប់នៅថៃ

ស្ត្រី​ខ្មែរ​ម្នាក់​​ជា​ពលករ​បម្រើ​ការងារ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​ បាន​ស្លាប់​យ៉ាង​អាណោចអាធ័មបន្ទាប់ពីឡើង​ទៅ​លើ​អគារ​ជាន់​ទី​៤​ដែល​គេ​កំពុង​កសាង​ដើម្បី​ធ្វើការ​សម្អាត​ហើយ​ក៏​​ភ្លាត់ជើង​ធ្លាក់​មក​ដី​តែ​ម្តង​។​ ​តាមការណ៍ចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ ព្រឹក​ថ្ងៃ​ទី​៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ក្នុង​តំបន់​រ៉ា​ម​ខាំ​ហែង​ ដែល​ជា​កន្លែង​កំពុង​សាងសង់​អគារ​កំពស់​៧​ជាន់​ ក្នុង​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​។​ តាមការចុះផ្សាយដោយយោង​តាម​របាយការណ៍​ពី​ភាគី​ថៃ​​ នៅ​មុន​ពេល​កើតហេតុ​គឺ​មាន​ស្ត្រី​ម្នាក់​ជា​ពលករ​ខ្មែរ​ឈ្មោះ​ ឆោ​ន​ ប៉ោ​ច​ អាយុ​៤២​ឆ្នាំ​ រស់នៅ​ភូមិ​ខ្ចឹ​ង​ ឃុំ​បុ​ស្បូវ​ ស្រុក​​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​​។​ ក្រោយកើតហេតុគេ​សង្កេត​ឃើញ​ថា​មន្ត្រី​នៅ​ក្នុង​ស្ថានទូត​កម្ពុជា​ ដែល​ប្រចាំ​នៅ​ក្នុង​ប្រទេស​ថៃ​ បាន​អញ្ជើញ​ចុះ​ទៅ​ចូល​ជា​ថវិកា​មួយ​ចំនួន​ដល់​ក្រុម​គ្រួសារ​សព​ និង​បាន​រៀបចំ​ជួយ​សម្រួល​ដើម្បី​អោយ​កូនៗ​បាន​នាំ​សព​យក​ទៅ​កាន់​ស្រុក​កំណើត​វិញ​និង​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​ខ្មែរ​ ៕​

សិស្សវិទ្យាល័យនៅពោធិ៍សាត់ ១២នាក់បានដួលសន្លប់ជាបន្តបន្ទាប់

សិស្សានុសិស្សនៃវិទ្យាល័យមួយក្នុងខេត្តពោធិ៍សាត់បានដួលសន្លប់បន្តបន្ទាប់ តែមិនដឹងមូលហេតុនៅ​ឡើយ ទេ។ តាមការចុះផ្សាយបានឲ្យដឹងថានៅព្រឹកថ្ងៃទី ២៥ ខែ មករានេះ សិស្សសាលាវិទ្យាល័យ ហ៊ុន ​សែន​ បាក់ ចិញ្ជៀន​​ក្នុងឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ​ ខេត្តពោធិ៍សាត់​ចំនួន ១២​នាក់​ ក្នុងនោះស្រី១១នាក់​ និងប្រុសម្នាក់​ បាន​ដួល​សន្លប់ជាបន្តបន្ទាប់ដោយមិនដឹងមូលហេតុ។នេះបើតាមការចុះផ្សាយរបស់ Freshnews។ ការចុះផ្សាយដដែលនាយកវិទ្យាល័យ ហ៊ុន ​សែន​ បាក់ចិញ្ជៀនលោក​ ស៊ុម​ ផារិទ្ធ​ បានឲ្យដឹងថា​...

ខឹងសុំលុយម្ដាយមិនបានបុរសម្នាក់ដុតផ្ទះ

​បុរសម្នាក់​ខឹង​សុំ​លុយ​ម្តាយ​មិនបាន ក៏បាន​ដុត​ផ្ទះ​ខ្លួនឯង​ចោល បណ្តាល​ឲ្យ​ឆេះ​ជញ្ជាំង​ស័ង្កសី និង​សម្ភារៈ​ក្នុងផ្ទះ​មួយចំនួន ។ បើតាមការឲ្យដឹងពីអគ្គស្នងការនគរបាលជាតិករណីនេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៨ ​បង្ក​ដោយឈ្មោះ លឹម សីហា ហៅ​កែវ សីហា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ម្តាយ​ឈ្មោះ លឹម ក្រិច អាយុ​៦៣​ឆ្នាំ រស់នៅក្នុង​ភូមិ​៦ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ខេត្តព្រៃវែង ។ តាមការចុះផ្សាយដដែលបន្តថាក្រោយកើតហេតុ...

ស្នងការខេត្តកណ្ដាលត្រៀមកម្លាំងជិត ១០០០នាក់ ការពារសណ្ដាប់ធ្នាប់ក្នុងពិធីបុណ្យទន្លេ

កម្លាំង​នគរបាល​ខេត្តកណ្តាល​ប្រមាណ​ជិត​មួយ​ពាន់​នាក់​ ត្រូវ​បាន​ប្រមូលផ្តុំ​នៅ​សួនច្បារ​មាត់ទន្លេ​ក្រុង​តា​ខ្មៅ​ ដើម្បីត្រៀម​រក្សា​ការពារ​សន្តិសុខ​ សណ្តាប់ធ្នាប់​ និង​សុវត្ថិភាព​ ក្នុង​ឱកាស​បុណ្យ​ទន្លេ​នា​ពេល​ខាង​មុខ​នេះ។ តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានា​ថ្ងៃ​ទី​០៣​ ខែមីនា​ ឆ្នាំ​២០១៨ កម្លាំង​នគរបាល​ខេត្តកណ្តាល​ប្រមាណ​ជិត​មួយ​ពាន់​នាក់​ ត្រូវ​បាន​ប្រមូលផ្តុំ​នៅ​សួនច្បារ​មាត់ទន្លេ​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ដើម្បី​ធ្វើការ​បែងចែក​តាម​គោលដៅ ​​រក្សា​ការពារ​សន្តិសុខ​ សណ្តាប់ធ្នាប់​ និង​សុវត្ថិភាព​ ក្នុង​ឱកាស​បុណ្យ​ទន្លេ​នៅថ្ងៃទី ៩ ដល់ ១១ ខែ មីនានេះ។​ តាមការចុះផ្សាយដដែលស្នងការ​នគរបាល​ខេត្តកណ្តាល​ លោក​ អ៊ា​វ​ ចំរើន​...

មនុស្ស ១០នាក់ស្លាប់ និង១៥នាក់រងរបួសធ្ងន់ ស្រាលដោយគ្រោះថ្នាក់ចរាចរណ៍

យ៉ាងហោច​ណាស់​មនុស្ស ១០ នាក់បានស្លាប់ និង​១៥ នាក់ទៀត​រងរបួស​ធ្ងន់ស្រាល​​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​​​ចរាចរណ៍​នៅ​ថ្ងៃនេះ។ បើតាម​របាយការណ៍​ដែលចេញ​ផ្សាយ​ដោយ​អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា​នៅ​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ ​១២​លើក​ ដែលបណ្តាល​ឲ្យ​មនុស្ស​ ​១០​នាក់ស្លាប់​ (​ប្រុស​៨នាក់)​ ​១៥​នាក់ ​រង​របួសធ្ងន់ និងស្រាល។​ ក្នុងការចុះផ្សាយដដែល​នោះបានឲ្យដឹងថាអ្នកដែល​ជួបគ្រោះថ្នាក់ទាំងនោះ មាន ១៦នាក់មិនបានពាក់​មួក​សុវត្ថិភាព នៅពេល​គ្រោះថ្នាក់​ចរាចរណ៍។​ អគ្គស្នងការនគរបាលជាតិបន្តថា​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារបើកបរ ល្មើស​ល្បឿន​, ស្រវឹង​២​លើក​​ មិន​គោរព​សិទ្ធិ​, មិន​ប្រកាន់​ស្តាំ​ និងបើកបរប្រជែង​​ ។​ ​តាម​របាយការណ៍​ដដែលនោះឲ្យដឹងដែរថាគ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​១៤​ថ្ងៃ​...