មហាជននាំគ្នារិះគន់មន្រ្តីនគរបាលពាក់ស័ក្តិ៤ វាយធ្វើបាបមន្រ្តីនគរបាលចរាចរណ៍​ ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក

(ភ្នំពេញ)៖ មហាជនដែលជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានបង្ហាញនូវការខឹងសម្បារយ៉ាងខ្លាំងចំពោះទង្វើរបស់មន្រ្តីនគរបាលពាក់ស័ក្កិ៤មួយរូប ដែលបានប្រើអំពើហិង្សាទៅលើមន្រ្តីនគរបាលចរាចរណ៍ជាប់កិច្ចសន្យារបស់សាលារាជធានីភ្នំពេញ ដែលត្រូវបានគេថតជាប់ តាមរយៈកាមេរ៉ាសុវត្ថិភាព ហើយត្រូវបានចែកចាយបន្តនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី៩ ខែមករានេះ។ យោងតាមកាមេរ៉ាសុវត្ថិភាពដែលថតជាប់សកម្មភាពមន្រ្តីនគរបាលស័ក្កិ៤ខាងលើនេះ បានបង្ហាញនូវអំពើ​យ៉ាងសាហាវព្រៃផ្សែងរបស់មន្រ្តីនគរបាលខាងលើនេះ ដែលបានចាប់កអាវ និងចង្អុលមុខ ហើយថែម​ទាំង​ប្រើអំពើហិង្សាដោយធាក់មន្រ្តីនគរបាលចរាចរណ៍ខាងលើនេះចំកណ្តាលទ្រូង បើទោះបីជាគ្នានេះ បានលុត​ជង្គង់គោរពដោយខ្លាចអំណាចមន្រ្តី   នគបាលស័ក្កិ៤នេះក៏ដោយ។ តាមរយៈសកម្មភាពសាហាវព្រៃផ្សៃខាងលើនេះ អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានធ្វើការ​ចែក​ចាយនូវរូបភាពសកម្មភាពរបស់មន្រ្តីនគរបាលស័ក្កិ៤ខាងលើនេះ ដែលថតជាប់នឹងកាមេរ៉ាសុវត្ថិភាពនោះ ភ្ជាប់មកជាមួយនិងការរិះគន់ខ្លាំងៗ និងសំណូមពរអោយថ្នាក់ដឹកនាំជួយរកយុត្តិធម៌ជូនមន្រ្តីនគរបាល​ចរាចរណ៍ដែលរងនូវអំពើហិង្សានេះផងដែរ។ ភ្លាមៗក្រោយការរិះគន់របស់មហាជនចំពោះទង្វើរបស់មន្រ្តីនគរបាលស័ក្កិ៤រូបនេះ នាយឧត្តមសេនីយ៍ ជូន សុវណ្ណ អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ...

ម្ចាស់ជ័យលាភីធ្វើឡូហ្គោខួបអនុស្សាវរីយ៍៦៥ឆ្នាំនៃទំនាក់ទំនងមិត្តភាពជប៉ុន-កម្ពុជា គឺបានទៅលើអ្នកសៀមរាប

(ភ្នំពេញ)៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជានៅថ្ងៃនេះ បានប្រកាសជ័យលាភីប្រកួតប្រជែងអ្នក​បង្កើត​ឡូហ្គោ​ខួប​អនុស្សាវរីយ៍​​៦៥​ឆ្នាំនៃទំនាក់ទំនងមិត្តភាពជប៉ុន-កម្ពុជាជាផ្លូវការ។ ក្នុង​ចំណោម​ឡូហ្គោចំនួន​៣១ដែលបានចូលរួមប្រកួតប្រជែងនេះ គឺឡូហ្គោរបស់លោក ចាន់ ទេពខេមរិន្ទ នៅខេត្តសៀមរាបបានជាប់ជ័យលាភីជាផ្លូវការ។ នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២០ ធ្នូនេះ។ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានពន្យល់ថា អត្ថន័យនៃឡូហ្គោដែលត្រូវបានសរសេររៀបរាប់ ដោយបេក្ខជនជ័យលាភីនេះ គឺឡូហ្គោនេះមានទម្រង់ជារូបផ្លិតក្រដាសជប៉ុន និងកម្ពុជា ដោយ រចនាផ្សំទង់ជាតិប្រទេសទាំងពីរនៅលើផ្លិត ដើម្បីបង្ហាញអំពីមិត្តភាពបើកយ៉ាងទូលំទូលាយ រវាងកម្ពុជា និងជប៉ុន។ លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា...

ពលរដ្ឋម្នាក់ត្រូវបានបាញ់ស្លាប់នៅពេលនគរបាលចុះបង្ក្រាបសង្វៀនជល់មាន់

ពលរដ្ឋ​ម្នាក់​ត្រូវបានសមត្ថកិច្ច​បាញ់ចំបណ្ដាលឲ្យ​ស្លាប់​នៅ​​ពេលសមត្ថកិច្ចចុះ​ប្រតិបត្តិការ​ ​​បង្ក្រាប​សង្វៀន​ជល់​មាន់​មួយ​​កន្លែង​ស្ថិត​​ក្នុង​​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ។ តាមការចុះផ្សាយលើបណ្ដាញ​សង្គម​ហ្វេសប៊ុកឈ្មោះថា «សង្គម និង​យុត្តិធម៌» បាន​ឲ្យដឹងថា បុរសម្នាក់ ត្រូវបាន បាញ់ស្លាប់នៅ​ម៉ោង​ជាង ១០​ព្រឹក​ថ្ងៃ​អាទិត្យ​ម្សិលមិញ អំឡុង​ពេល​នគរ​បាល​​ចុះ​បង្ក្រាប​ទីតាំង​ជល់​មាន់​មួយ​កន្លែង​នៅ​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ ជាមួយរូបថត​ដែលត្រូវបានចែក​ចាយ​ បង្ហាញថាបុរស​នោះ​ប្រឡាក់​ទៅ​ដោយ​ឈាម និង​​មាន​ស្នាម​ត្រូវ​គ្រាប់​កាំភ្លើង​នៅ​ត្រង់​ដើម​ទ្រូង​​ផ្នែក​ខាង​ស្ដាំ​នៅ​ជិត​បំពង់ក។ តាមការចុះផ្សាយដដែលបន្តថាបុរសដែលត្រូវ​បាន​សមត្ថកិច្ច​បាញ់ចំបណ្ដាលឲ្យ​ស្លាប់​នោះឈ្មោះ ឈៀក រ៉ន អាយុ ៣៣​ឆ្នាំ ជា​កម្មករ​រោងចក្រ​​មួយ​ស្ថិត​ក្នុង​សង្កាត់​ចោមចៅ ២ ​ខណ្ឌពោធិ៍សែនជ័យស្នាក់នៅបន្ទប់ជួលជាន់ទី៣ ក្បែរកន្លែងកើតហេតុ និង​មាន​ស្រុក​កំណើតភូមិសែនអោក ឃុំគុស...

ទិន្នផលនេសាទបង្កងទឹកសាបនៅខេត្តតាកែវ កើនឡើងជិត២០ភាគរយ ក្នុងឆ្នាំ២០១៧នេះ

(ភ្នំពេញ)៖ ផលនេសាទដែលប្រជានេសាទទូទាំងខេត្តតាកែវ សម្រេចបានក្នុងឆ្នាំ២០១៧នេះ ទទួលបានជាង៣ម៉ឺន ៤ពាន់តោន ដោយក្នុងនោះការនេសាទបង្កងទទួលបានចំនួន៨២តោន។ ចំនួននេះគឺមានការកើនឡើងជិត២០ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ ដែលសម្រេចបានត្រឹមតែ៧០តោនប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជានៅថ្ងៃទី២៨ ខែធ្នូនេះ។ លោក សៅ កុសល នាយខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ បានឲ្យដឹងថា ទិន្នផលបង្កងមានការកើនឡើងនៅឆ្នាំនេះ ដោយកាលពីឆ្នាំ២០១៦ កន្លងទៅមានភ្លៀង ធ្លាក់ល្អ ទឹកបឹងឡើងខ្ពស់តាំងពីដើមរដូវ។ លោក ថា ទិន្នផលនេសាទកើនឡើងជាពិសេសបង្កងបានធ្វើអោយសេដ្ឋកិច្ចគ្រួសារបងប្អូនប្រជានេសាទ កាន់តែមានភាពល្អប្រសើរ។ គួរបញ្ជាក់ថា...

សមត្ថកិច្ចរកឃើញឈើក្រញូងរាប់ពាន់ដុំ បង្កប់ក្នុងស៊ីទែនរថយន្តដឹកសាំង

សមត្ថកិច្ចខេត្តបន្ទាយមានជ័យប្រទះឃើញឈើក្រញូងជាច្រើនដុំ បង្កប់នៅក្នុងស៊ីទែនរថយន្តដឹកសាំ ១គ្រឿង ដែល​បង្កគ្រោះថ្នាក់​ចរាចរណ៍ ហើយត្រូវបានសមត្ថកិច្ចឃាត់រក្សាទុកអស់រយៈពេល ៧ ខែមកហើយ។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិនៅថ្ងៃទី ២១ ខែ មករានេះបានឲ្យដឹងថា​ រថយន្តដឹកស៊ី​ទែន​​សាំង​ មួយគ្រឿង​បានបង្កគ្រោះថ្នាក់​ចរាចរណ៍​ត្រូវបាន​ឃាត់ទុក​៧ខែ​នៅស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ ហើយត្រូវអាជ្ញាធរ​សង្ស័យ​វះឃើញ​សុទ្ធតែ​ឈើក្រញូងចំនួន២,៦១០ដុំ​ ។ តាមការចុះផ្សាយដដែលកាលពីអំឡុងខែឧសភា​ ឆ្នាំ២០១៧​ មានរថយន្ត​១គ្រឿង​ដឹកស៊ីទែន​សាំង​ដែល​ពាក់ស្លាក់​លេខភ្នំពេញ​ 3C-0213 បានបង្កគ្រោះថ្នាក់​ចរាចរណ៍​​ដោយរថយន្តខូចពេលយប់​ចតចោល​លើចិញ្ចើម​ផ្លូវគ្មាន​ដាក់​ស្លាក​សញ្ញា​ ហើយត្រូវម៉ូតូ ១គ្រឿងជិះគ្នា២នាក់ បានបុកពីក្រោយ​បណ្តាលឲ្យ​ស្លាប់ម្នាក់​នៅហ្នឹង​កន្លែង​និង​ម្នាក់ទៀត​របួសធ្ងន់ត្រូវបានសង្គ្រោះបន្ទាន់។ ការចុះផ្សាយដដែលបន្តថា ​ក្រោយពេលគ្រោះថ្នាក់ចរាចរណ៍​កើតឡើង​កម្លាំង​នគរបាល​ជំនាញ​ចុះ​ទៅធ្វើការ​វាស់វែង​ហើយយករថយន្តដែលបង្កហេតុនោះមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ការចុះផ្សាយនោះបន្ថែមថាដោយរយៈពេល ៧ ខែ...

សាលាក្រុងនឹងរៀបចំសាងសងផ្លូវថ្មើរជើងតាមមាត់ទន្លេពីកោះពេជ្រទៅស្ពានច្បារអំពៅ

រដ្ឋបាលសាលារាជធានីភ្នំពេញបានប្រកាសពីការរៀបចំសាងសងផ្លូវថ្មើរជើងស្របតាមមាត់ទន្លេដំណាក់កាលទី ២ ចាប់ពីគល់ស្ពានភ្លោះកោះពេជ្ររហូតដល់ស្ពានព្រះមុនីវង្ស (ច្បារអំពៅ) ដើម្បីលើកម្ពស់សោភ័ណភាព សណ្ដាប់​​ធ្នាប់ និងបម្រើការកំសាន្តរបស់ពលរដ្ឋ។ រដ្ឋបាលសាលារាជធានីភ្នំពេញបានចេញសេក្ដីជូនដំណឹងមួយចុះថ្ងៃទី១៨ ខែ មករាម្សិលមិញ ស្ដីពីការចុះសិក្សា​វាស់វែងកំណត់ព្រំប្រទល់អចលនវត្ថុ និងរុះរើចេញនូវចំណែកសំណង់ផ្សេងៗដែលលយចូលច្រាំង​ទន្លេ​សាធារ​ណៈ​​​ចាប់ពីស្ពានភ្លោះកោះពេជ្ររហូតដល់ស្ពានព្រះមុនីវង្ស ខណ្ឌចំកាមន រាជធានីភ្នំពេញ។ ក្នុងសេចក្ដីជូនដំណឹងលើកឡើងថាដើម្បីឲ្យការអនុវត្តគម្រោងនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធ​ផល​​តាម​ការគ្រោងទុកសាលារាជធានីភ្នំពេញស្នើឲ្យប្រជាពលរដ្ឋ​ និង អ្នកពាក់ព័ន្ធ មានលំនៅដ្ឋាន ឬអាជីវកម្ម​ដែល​​កំពុងអាស្រ័យផលនៅទីតាំងរៀបរាប់ខាងលើ រុះរើចេញជាបន្ទាន់នូវចំណែកសំណង់​ផ្សេងៗដែលលយ​ចូល​​ច្រាំង​ទន្លេសាធារណៈ ។ ជាមួយគ្នានោះសាលារាជធានីក៏ចំរុញឲ្យពលរដ្ឋពាក់ព័ន្ធត្រៀមរៀបចំឯកសារផ្សេងៗ ពាក់ព័ន្ធនឹងសិទ្ធិ ឬការ​កាន់​​កាប់ដើម្បីចូលរួមបង្កុលក្ខណងាយស្រួលដល់ក្រុមការងារគម្រោងសាងសងផ្លូវថ្មើរ​ជើងស្រប​តាមមាត់ទន្លេ​ដំណាក់កាលទី ២នេះ៕  

សម្រាប់ឆ្នាំ២០១៧នេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាមទទួលបានការបរិច្ចាកឈាមពីវិស័យឯកជនចំនួន ២០ភាគរយប៉ុណ្ណោះ

(ភ្នំពេញ)៖ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានអះអាងថា ក្នុងឆ្នាំ២០១៧    នេះ មជ្ឈ​មណ្ឌលជាតិបានទទួលនូវអំណោយឈាមពីគ្រប់ស្ថាប័ន និងអង្គភាពទាំងអស់សរុបប្រមាណ ៧៥.០០០ប្លោក ក្នុងនោះការទទួលបានអំណោយឈាមពីវិស័យឯកជនមាន តែប្រមាណ២០ភាគរយប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជានៅថ្ងៃទី២៨ ខែធ្នូនេះ។ លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នៃក្រសួងសុខាភិបាល បានឲ្យដឹងនៅថ្ងៃទី២៨ ខែធ្នូនេះ ថា ការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រពីវិស័យឯកជននេះ គឺជាសកម្មភាពចូលរួមចំណែកដ៏សំខាន់មួយ ក្នុងការចូលរួមជំរុញ និងលើកកម្ពស់ការបរិច្ចាគឈាមនៅកម្ពុជា។ លោកវេជ្ជបណ្ឌិត ថា...

ភ្លៀងនឹងធ្លាក់ក្នុងក្របខណ្ឌទូទាំងប្រទេសចាប់ពីថ្ងៃទី២៦ ធ្នូខាងមុខនេះតទៅ

(ភ្នំពេញ)៖ ក្រសួងធនធានទឹកកម្ពុជា បានប្រកាសថា កម្ពុជានឹងមានភ្លៀងធ្លាក់ក្នុងក្របខណ្ឌ ស្ទើរទូទាំងប្រទេសចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ។ នេះបើតាម សេចក្តី​​ប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក​នៅថ្ងៃទី​២១ ធ្នូនេះ។ មូលហេតុដែលធ្វើឲ្យមានភ្លៀងធ្លាក់នេះ ត្រូវបានក្រសួងធនធានទឹក ពន្យល់ថា ដោយសារតែ កម្ពុជាបានរងនូវព្យុះឈ្មោះតឹមប៊ីន (TS TEMBIN) ដែលបានធ្វើដំណើរឆ្លងកាត់ប្រទេសហ្វីលី ពីនចូលមកក្នុងសមុទ្រចិនខាងត្បូង។ ក្រសួង បន្តថា លក្ខណៈបែបនេះនឹងធ្វើឲ្យភ្លៀងធ្លាក់រាយប៉ាយក្នុងក្របខ័ណ្ឌស្ទើរទូទាំង​ប្រទេស ពីមធ្យមទៅច្រើន ពិសេសបណ្តាខេត្តដែលស្ថិតនៅជាប់តាមបណ្តាយព្រំដែនកម្ពុជា វៀតណាម។ ដោយឡែកតំបន់មាត់សមុទ្រ...

ដំរីព្រៃមួយក្បាលឆ្លងដែន ជាន់ស្រ្តីម្នាក់ឲ្យរបួសធ្ងន់នៅភ្នំព្រឹក

សត្វដំរីព្រៃមួយក្បាលបានឆ្លងដែនមកពីព្រំដែននៃប្រទេសថៃចូលមកទឹកដីខ្មែរហើយ​បានរត់ជាន់​ស្រ្តី​ម្នាក់​ដែល​កំពុង​ស៊ីឈ្នួល​ដក​ដំឡូង​ឲ្យរងរបួសធ្ងន់នៅស្រុកភ្នំព្រឹក។ តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាហេតុការណ៍នេះបានកើតឡើងនៅវេលា​ម៉ោង​ ២​និង​៣០​នាទី រំលង​អា​ធ្រា​ត្រ​ឈានចូល​យប់​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៨ ត្រង់ចំណុច​ភ្នំ​ណាំ​សាប ស្ថិតនៅ​ក្នុងភូមិ ដំ​ណាក់​ក្សាន្ត ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ។​ តាមការចុះផ្សាយដដែលសត្វដំរីនេះទំនង​​ជា​កំពុង​ចុះប្រេង ហើយ​បាន​ដើរ​វិលវល់​តាម​ស្រុក​មួយចំនួន ​តាម​ខ្សែ​បន្ទាត់​​ព្រំដែន រហូត​ដល់​យប់មិញ​នេះ​ក៏ដេញ​ជាន់​មនុស្សបណ្ដាលឲ្យ​ស្ត្រី​ម្នាក់​ឈ្មោះ ចក់ គឹម​ហៃ អាយុ​៣២​ឆ្នាំ ​ដែលស្នាក់នៅ​ស៊ីឈ្នួល​កាប់​ដំឡូង​ត្រង់ចំណុច​កើតហេតុ​ខាងលើ ​រងរបួស​ត្រង់​ស្មា​បោះដៃផុត និង បាក់ឆ្អឹង​ជំនី​ខាងឆ្វេង ចំនួន​១០​ឆ្អឹង​។​ តាមការចុះផ្សាយនោះបន្តថាសត្វ​ដំរីព្រៃ​មួយ​ក្បាល​នេះ បាន​រត់​ចេញពី​ព្រៃ...

​អ្នកឧកញ៉ា គិត ម៉េងប្រធានអគ្គនាយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបទទួលបានលិខិតថ្លែងអំណរគុណពី​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែនចំពោះការបរិច្ចាគថវិកាសម្រាប់ទិញវ៉ាក់សាំងកូវីដ១៩

នៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង និងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន ត្រៀមថវិកាសម្រាប់ការទិញវ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូស ដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​អ្នកឧកញ៉ា...