ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលមួយទសវត្សរ៍

27

យោងតាមរបាយការណ៍ដោយ UBS និង PwC បានបង្ហាញថាអ្នកមានបំផុតនៅលើពិភពលោកបានចុះថយបន្តិចកាលពីឆ្នាំមុន ដោយសារតែភាពចលាចលផ្នែកភូមិសាស្ត្រនយោបាយនិងទីផ្សារភាគហ៊ុនដែលប្រែប្រួលបានកាត់បន្ថយទ្រព្យសម្បត្តិរបស់មហាសេដ្ឋីជាលើកដំបូងក្នុងរយៈពេលមួយទសវត្សរ៍។

របាយការណ៍មហាសេដ្ឋីដោយ UBS / PwC បានរកឃើញថាទ្រព្យសម្បត្តិរបស់មហាសេដ្ឋីបានធ្លាក់ចុះ ៣៨៨ ពាន់លានដុល្លារនៅទូទាំងពិភពលោកមកនៅត្រឹម ៨.៥៣៩ លានលានដុល្លារអាមេរិកជាមួយនឹងការធ្លាក់ចុះយ៉ាងគំហ៊ុកនៅក្នុងមហាយក្ស ចិនដែលជាប្រទេសធំបំផុតទី ២ ដែលមានមហាសេដ្ឋីបន្ទាប់ពីសហរដ្ឋអាមេរិកនិងតំបន់អាស៊ីប៉ាស៊ីហ្វិកថែមទៀត។

ធនាគារឯកជនរួមទាំងអ្នកគ្រប់គ្រងទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោក UBS បានទទួលផលប៉ះពាល់នៃភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិននិងភាពមិនប្រាកដប្រជាខាងនយោបាយពិភពលោកដោយសារអតិថិជនកាលពីឆ្នាំមុនបានគេចចេញពីការធ្វើពាណិជ្ជកម្មនិងការទទួលយកបំណុលដើម្បីជាទុកសាច់ប្រាក់កាន់តែច្រើន។

លោក Josef Stadler ប្រធានផ្នែកអតិថិជនមានទ្រព្យសម្បតិ្តខ្ពស់បំផុតរបស់ UBS បាននិយាយនៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រនេះថា “ទ្រព្យសម្បត្តិមហាសេដ្ឋីបានធ្លាក់ចុះនៅឆ្នាំ ២០១៨ ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០០៨ ដោយសារតែនយោបាយភូមិសាស្ត្រ”។

របាយការណ៍បានរកឃើញថាទ្រព្យសម្បត្តិសុទ្ធរបស់មហាសេដ្ឋីមានបំផុតរបស់ប្រទេសចិនបានធ្លាក់ចុះ ១២,៨% គិតជាប្រាក់ដុល្លារដោយសារការធ្លាក់ចុះនៃទីផ្សារភាគហ៊ុននិងរូបិយប័ណ្ណក្នុងស្រុកខ្សោយហើយនៅពេលកំណើនសេដ្ឋកិច្ចរបស់ប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទី ២ នៅលើពិភពលោកមួយនេះបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជិត ៣ ទសវត្សរ៍ក្នុងឆ្នាំ ២០១៨។ ដោយទម្លាក់មហាសេដ្ឋីជាច្រើននាក់ចេញពីបញ្ជីមហាសេដ្ឋី។

លោក Stadler បាននិយាយថាបើទោះបីជាមានការធ្លាក់ចុះក៏ដោយក៏ប្រទេសចិននៅតែបន្តបង្កើតមហាសេដ្ឋីថ្មីម្នាក់ជារៀងរាល់ ២ ទៅ ២ ថ្ងៃកន្លះ

នៅទូទាំងពិភពលោកចំនួនមហាសេដ្ឋីបានធ្លាក់ចុះនៅគ្រប់ទីកន្លែងលើកលែងតែនៅអាមេរិកដែលសហគ្រិនបច្ចេកវិទ្យានៅតែបន្តរក្សាចំណាត់ថ្នាក់នៃអ្នកមានបំផុតរបស់សហរដ្ឋអាមេរិក។ លោក John Matthews ប្រធានផ្នែកគ្រប់គ្រងទ្រព្យសម្បត្តិឯកជននិងអាជីវកម្មមានទ្រព្យសម្បត្តិសុទ្ធខ្ពស់បំផុតរបស់ UBS នៅសហរដ្ឋអាមេរិកបាននិយាយថា “របាយការណ៍នេះបង្ហាញពីភាពរឹងមាំនៃសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក” ដែលមានមហាសេដ្ឋី ៧៤៩ នាក់នៅដំណាច់ឆ្នាំ ២០១៨៕