ក្រុមហ៊ុនតូយ៉ូតាវិនិយោគ 500 លានដុល្លារជាមួយ Uber

41

ក្រុមហ៊ុន Toyota Motor បានឱ្យដឹងថាខ្លួននឹងវិនិយោគជាមួយក្រុមហ៊ុន Uber របស់សហរដ្ឋអាមេរិកនូវទឹកប្រាក់ចំនួន 500 លានដុល្លារដើម្បីជួយអភិវឌ្ឍរថយន្តដែលបើកដោយខ្លួនឯង។

ក្រុមហ៊ុនតូយ៉ូតាបាននិយាយថាការវិនិយោគនេះនឹងជួយបង្កើនភាពជាដៃគូរបស់ក្រុមហ៊ុនខណៈការប្រកួតប្រជែងកំពុងតែប្រជែងគ្នាក្នុងការធ្វើពាណិជ្ជកម្មយានយន្តបើកបរដោយខ្លួនឯង។

អគ្គនាយកក្រុមហ៊ុន Uber លោក Dara Khosrowshahi មានប្រសាសន៍ថាភាពជាដៃគូនេះគឺសមស្របតាមធម្មជាតិនិងបង្ហាញពីការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍបច្ចេកវិទ្យាលំដាប់ថ្នាក់ពិភពលោក។

នៅក្នុងសកម្មភាពជាប់ពាក់ព័ន្ធមួយ ក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តចំនួន 4 នៅស្ថិតក្រោមក្រុមហ៊ុនតូយ៉ូតានឹងបង្កើតក្រុមហ៊ុនរួមមួយដើម្បីបង្កើតកម្មវិធីសម្រាប់រថយន្តបើកបរដោយខ្លួនឯង។

ប្រធាននិងនាយកប្រតិបត្តិ DENSO Koji Arima មានប្រសាសន៍ថា “ក្រុមហ៊ុនចំនួន 4 នឹងរួមបញ្ចូលគ្នានូវចំណេះដឹងដើម្បីជួយលើកកម្ពស់បច្ចេកវិទ្យាបើកបរដោយខ្លួនឯងដែលអនុញ្ញាតឱ្យមានសុវត្ថិភាពសម្រាប់ការដឹកជញ្ជូនសម្រាប់មនុស្សគ្រប់គ្នា”។ ក្រុមហ៊ុនផលិតគ្រឿងបន្លាស់និយាយថាក្រុមហ៊ុន JV នឹងផ្គត់ផ្គង់កម្មវិធីរបស់ខ្លួនដល់ក្រុមហ៊ុនតូយ៉ូតានិងក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតនៅក្នុងប្រទេសជប៉ុននិងនៅបរទេស។

ក្រុមហ៊ុន Toyota Motor បាននិយាយថាខ្លួនមានបំណងធ្វើជំនួញលើបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិសម្រាប់ផ្លូវល្បឿនលឿនត្រឹមឆ្នាំ 2020៕