សហរដ្ឋអាមេរិកនិងចិនបញ្ចប់ការចរចារពាណិជ្ជកម្មចុងក្រោយ

16

សហរដ្ឋអាមេរិកនិងចិនបានបញ្ចប់ការចរចារពាណិជ្ជកម្មចុងក្រោយរបស់ពួកគេនៅទីក្រុងសៀងហៃ។ គេជឿថាភាគីទាំងពីរនៅតែឃ្លាតឆ្ងាយពីបញ្ហាដ៏ស្មុគស្មាញ ហើយលទ្ធផលមិនត្រូវបានគេបង្ហាញឱ្យដឹងនោះទេ។

កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីរយៈពេលពីរថ្ងៃត្រូវបានចូលរួមដោយលោក Robert Lighthizer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកនិងលោក Steven Mnuchin រដ្ឋមន្រ្តីក្រសួងរតនាគារ​ និង ឧបនាយករដ្ឋមន្ត្រី  Liu He តំណាងប្រទេសចិន។

វាជាការចរចាទល់មុខគ្នាលើកដំបូងរបស់ពួកគេចាប់តាំងពីសហរដ្ឋអាមេរិកនិងចិនបានជួបគ្នាជាងពីរខែកន្លងមក។

មានការឡើកឡើងថាទីក្រុងប៉េកាំងបានប្រាប់ទីក្រុងវ៉ាស៊ីនតោនថាក្រុមហ៊ុនចិនបានទិញសណ្តែកសៀងអាមេរិកជាច្រើនលានតោន។ វាក៏បានស្នើឱ្យសហរដ្ឋអាមេរិកបន្ធូរបន្ថយការរឹតបន្តឹងលើក្រុមហ៊ុនទូរគមនាគមន៍យក្សចិន Huawei Technologies ដែលសហរដ្ឋអាមេរិកបានដាក់ក្នុងបញ្ជីខ្មៅក្រុមហ៊ុននេះជុំវិញបញ្ហាសន្តិសុខ។

ប៉ុន្តែមិនមានដំណោះស្រាយណាមួយដែលនឹងកើតមានចំពោះក្តីបារម្ភរបស់សហរដ្ឋអាមេរិកលើការការពារកម្មសិទ្ធិបញ្ញានិងការលម្អៀងរបស់ប្រទេសចិនមានចំពោះក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋ៕