លោក Maduro ហាក់ដូចជាបន្តគ្រប់គ្រងវ៉េណេស៊ុយអេឡា

13

មេដឹកនាំគណបក្សប្រឆាំងវ៉េណេស៊ុយអេឡា លោក Juan Guaido បានអំពាវនាវឱ្យមានការបះបោរមួយ ប៉ុន្តែប្រធានាធិបតី Nicolas Maduro ត្រូវបានគេជឿជាក់ថាកំពុងបន្តគ្រប់គ្រងប្រទេសរបស់ខ្លួន។

លោក Guaido ផ្ញើសារតាម Twitter នៅឯមូលដ្ឋានកងទ័ពអាកាសមួយនៅក្បែរការិយាល័យប្រធានាធិបតីនៅក្នុងរដ្ឋធានីការ៉ាកាសកាលពីព្រឹកថ្ងៃអង្គារដើម្បីអំពាវនាវដល់មន្ត្រីយោធាទាំងអស់ឱ្យចាប់ផ្តើមធ្វើសកម្មភាព។

គាត់ត្រូវបានអមដំណើរដោយបុរសនៅក្នុងឯកសណ្ឋានយោធានិងមេដឹកនាំប្រឆាំងដ៏លេចធ្លោ លោក Leopoldo Lopez ដែលបានស្ថិតនៅក្រោមការឃុំឃាំងក្នុងផ្ទះ។

បន្ទាប់ពីការថ្លែងរបស់លោក Guaido ពលរដ្ឋបាននាំគ្នាធ្វើដំណើរតាមដងផ្លូវនៅទីក្រុងការ៉ាកាសដោយទាមទារឱ្យលោក Maduro លាលែងពីតំណែងនិងគប់ដុំថ្ម។

ប៉ុន្តែមន្ត្រីយោធាជាន់ខ្ពស់បានបង្ហាញការគាំទ្ររបស់ពួកគេចំពោះលោក Maduro។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថាមន្ត្រីយោធា 25 នាក់ជឿថាបានដឹកនាំការបះបោរនេះកំពុងស្វែងរកការជ្រកកោននៅឯស្ថានទូតប្រេស៊ីលនៅវ៉េណេស៊ុយអេឡា។ ពួកគេក៏និយាយផងដែរថាលោក Lopez កំពុងស្នើសុំស្ថានទូតឈីលីឱ្យការពារ។

លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបានប្រាប់ទូរទស្សន៍ CNN ថាលោក Maduro ត្រៀមយន្តហោះនៅលើផ្លូវនៅព្រឹកថ្ងៃអង្គារនឹងចាកចេញទៅប្រទេសគុយបា។ ប៉ុន្តែលោកបាននិយាយថាប្រទេសរុស្ស៊ីបានបង្ហាញថាលោកគួរតែស្នាក់នៅ។

នៅពេលត្រូវបានសួរអំពីប្រភពពត៌មានលោក Pompeo បានកត់សម្គាល់ឃើញថាសហរដ្ឋអាមេរិកបាននិយាយជាមួយប្រជាជននៅវ៉េណេស៊ុយអេឡាក៏ដូចជាមេដឹកនាំយោធានិងបក្សប្រឆាំង។

លោក Pompeo បានអំពាវនាវឱ្យរុស្ស៊ីនិងគុយបាឈប់គាំទ្រដល់លោក​ Maduro។ លោកបានទទូចដល់មេដឹកនាំដែលមានជម្លោះឱ្យ “បាញ់ទម្លាក់យន្តហោះ” ដើម្បីប្រគល់ប្រទេសវ៉េណេស៊ុយអេឡានិងអំណាចឱ្យទៅលោក​​ Guaido ភ្លាមៗ៕