គណបក្សប្រឆាំងហ្ស៊ីមបាវ៉េប្តឹងមិនទទួលស្គាល់ការបោះឆ្នោត

31

ភាពចលាចលបានរីករាលដាលនៅប្រទេសហ្ស៊ីមបាវ៉េបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីកាលពីខែកក្កដា។

គណបក្សប្រឆាំងធំបានដាក់ពាក្យបណ្តឹងទៅតុលាការធម្មនុញ្ញកាលពីថ្ងៃសុក្រដោយអះអាងថាការបោះឆ្នោតត្រូវបានគេក្លែងបន្លំ ហើយលទ្ធផលគួរតែត្រូវទុកជាមោឃៈ។

បញ្ហាប្រឈមខាងផ្លូវច្បាប់បានបង្ខំឱ្យលោកប្រធានាធិបតី Emmerson Mnangagwa ពន្យារពេលពិធីសម្ពោធចូលកាន់តំណែងរបស់លោកនាថ្ងៃអាទិត្យ។

ជាតម្រុយមួយនៃសម្ពាធរបស់រដ្ឋាភិបាល មេដឹកនាំប្រឆាំងជាន់ខ្ពស់មួយរូបដែលបានព្យាយាមគេចចេញពីប្រទេសត្រូវបានឃុំឃាំងដោយចោទថាបានញុះញង់ឱ្យមានអំពើហិង្សាបន្ទាប់ពីការបោះឆ្នោតថ្ងៃទី 30 ខែកក្កដា។

ពីរថ្ងៃបន្ទាប់ពីការបោះឆ្នោត ក្រុមបាតុករប្រឆាំងបានប៉ះទង្គិចជាមួយពួកយោធា។ អំពើហិង្សាបានធ្វើអោយមនុស្ស 6 នាក់ស្លាប់។

ការបោះឆ្នោតនេះគឺជាលើកដំបូងចាប់តាំងពីប្រទេសហ្ស៊ីមបាវេបានបញ្ចប់របបដឹកនាំផ្តាច់ការអស់រយៈពេលជាច្រើនទសវត្សរ៍របស់លោកប្រធានាធិបតី Robert Mugabe។

លោក Mnangagwa គឺជាជំនួយការដ៏យូរអង្វែងរបស់លោក Mugabe ដែលត្រូវបានគេបណ្តេញចេញដោយរដ្ឋប្រហារយោធា៕