មេដឹកនាំបក្សប្រឆាំងកុងហ្គោឈ្នះការបោះឆ្នោតប្រធានាធិបតី

24

គណៈកម្មការបោះឆ្នោតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានប្រកាសថាជាមេដឹកនាំប្រឆាំងជាអ្នកឈ្នះការបោះឆ្នោតប្រធានាធិបតីកាលពីខែមុន។

គណៈកម្មការបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថាលោក Felix Tshisekedi ដែលជាមេដឹកនាំបក្សប្រឆាំងធំបំផុតបានឈ្នះការបោះឆ្នោតថ្ងៃទី 30 ខែធ្នូ។

លទ្ធផលនេះអាចនាំទៅរកការផ្ទេរអំណាចដោយសន្តិវិធីលើកទីមួយនៅក្នុងប្រទេសដែលមានជម្លោះតាំងពីវាទទួលបានឯករាជ្យពីប៊ែលស៊ិកក្នុងឆ្នាំ 1960។

លទ្ធផលនេះក៏បានកត់សម្គាល់ពីការបញ្ចប់ការគ្រប់គ្រងដោយផ្តាច់ការអស់រយៈពេល 18 ឆ្នាំ ដោយលោកប្រធានាធិបតី Joseph Kabila ផងដែរ។

លោក Kabila នៅតែមានអំណាចទោះបីជាអាណត្តិរបស់គាត់ផុតកំណត់នៅឆ្នាំ 2016 ក៏ដោយ។ ការបោះឆ្នោតនេះត្រូវបានគេរៀបចំឡើងបន្ទាប់ពីការរិះគន់កាន់តែខ្លាំងឡើងទាំងនៅក្នុងនិងក្រៅប្រទេស។

ប៉ុន្តែវាមិនច្បាស់ទេថាតើថាអំណាចនឹងត្រូវបានផ្ទេរយ៉ាងរលូន។ សកម្មភាពរបស់ភ្នាក់ងារសន្តិសុខរបស់ប្រទេសដែលលោក Kabila មានឥទ្ធិពលខ្លាំង គឺជាកង្វល់ចាំបាច់។

ដូចគ្នានេះដែរ បេក្ខជនប្រឆាំងមួយផ្សេងទៀតដែលត្រូវបានគេមើលឃើញថាមានការគាំទ្រច្រើនអាចប្រឆាំងនឹងលទ្ធផលនិងជំរុញឲ្យមានការតវ៉ាដោយអ្នកគាំទ្រ។

ដោយសារតែការព្រួយបារម្ភអំពីចលាចល រដ្ឋាភិបាលសហរដ្ឋអាមេរិកបានជំរុញឱ្យប្រជាពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសមុនការប្រកាសអំពីលទ្ធផលនៃការបោះឆ្នោត៕