មេធាវីសិទិ្ធមនុស្សចិនត្រូវបានកាត់ទោសជាប់ពន្ធនាគារ

26

តុលាការចិនបានកាត់ទោសមេធាវីការពារសិទ្ធិមនុស្ស Wang Quanzhang អោយជាប់គុក 4 ឆ្នាំកន្លះដោយសារតែការបំផ្លិចបំផ្លាញអំណាចរបស់រដ្ឋ។

តុលាការនៅក្នុងទីក្រុងធានជីងបានប្រកាសនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃចន្ទ័ថាគាត់ត្រូវបានរកឃើញថាមានទោស។

លោក Wang គឺជាមេធាវីម្នាក់ក្នុងចំណោមមេធាវីនិងសកម្មជនជាង 300 នាក់ដែលត្រូវបានឃុំខ្លួន ឬសួរចម្លើយដោយប៉ូលិសនៅក្នុងការបង្ក្រាបមួយដែលបានចាប់ផ្តើមនៅក្នុងខែកក្កដាឆ្នាំ 2015។ គាត់គឺជាមនុស្សតែមួយគត់ដែលកំពុងស្ថិតនៅក្នុងការឃុំឃាំង។

តុលាការកាលពីមុនបាននិយាយថាខ្លួនកំពុងកាន់កាប់សវនាការរបស់គាត់ដោយបិទទ្វារព្រោះវាពាក់ព័ន្ធនឹងរឿងសម្ងាត់របស់រដ្ឋ។ សេចក្តីថ្លែងការណ៍នេះបាននិយាយថាសេចក្តីសម្រេចកាលពីថ្ងៃចន្ទត្រូវបានចេញនៅក្នុងតុលាការបើកចំហ។

ប៉ុន្តែគ្រួសាររបស់ជនជាប់ចោទបាននិយាយថាពួកគេមិនបានទទួលព័ត៌មានអំពីកាលវិភាគនៃការជំនុំជម្រះនោះទេ។

គ្រួសារនិងអ្នកគាំទ្ររបស់គាត់ត្រូវបានគេបដិសេធមិនឱ្យចូលសួរសុខទុក្ខលោក​ Wang និងព័ត៌មានអំពីស្ថានភាពសុខភាពរបស់គាត់។

អាជ្ញាធរចិនក៏បានរឹតត្បិតសកម្មភាពរបស់គ្រួសារផងដែរ៕