ចិននិងអាម៉េរិកនឹងបន្តការចរចារដើម្បីបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្ម

30

ប្រទេសចិននិយាយថាខ្លួននឹងបន្តកិច្ចចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកដើម្បីស្វែងរកវិធីដើម្បីបន្ធូរបន្ថយជម្លោះរបស់ពួកគេ។

ក្រសួងពាណិជ្ជកម្មចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាអនុរដ្ឋមន្ត្រីលោក Wang Shouwen នឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិកនៅចុងខែនេះដើម្បីជួបជាមួយលោក David Malpass អនុរដ្ឋមន្ត្រីក្រសួងរតនាគារ។

ទាំងនេះនឹងជាកិច្ចពិភាក្សាពាណិជ្ជកម្មលើកដំបូងចាប់តាំងពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោក Wilbur Ross និងមេដឹកនាំជាន់ខ្ពស់ចិនលោក Liu He បានជួបប្រជុំគ្នានៅទីក្រុងប៉េកាំងកាលពីខែមិថុនា។

កិច្ចចរចាទ្វេភាគីជាផ្លូវការត្រូវបានផ្អាកដោយសារតែការសងសឹកគ្នាលើការដាក់ពន្ធនាំចូលថ្មីៗមានតម្លៃ 34 ពាន់លានដុល្លារសម្រាប់ប្រទេសនីមួយៗ។

ប្រទេសទាំងពីរនឹងកំណត់ពន្ធបន្ថែមលើការនាំចូលមានតម្លៃ 16 ពាន់លានដុល្លារពីភាគីនីមួយៗចាប់ពីថ្ងៃទី 23 ខែសីហា។ ក្រុងវ៉ាស៊ីនតោនក៏កំពុងរៀបចំដាក់ពន្ធលើផលិតផលចិនដែលតម្លៃ 200 ពាន់លានដុល្លារផងដែរ។

ការយកចិត្តទុកដាក់ត្រូវបានផ្តោតទៅលើថាតើកិច្ចពិភាក្សាដែលបានគ្រោងទុកនេះនឹងជួយមហាអំណាចសេដ្ឋកិច្ចទាំងពីរដើម្បីស្វែងរកលទ្ធផលនិងបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មដែលកំពុងកើនឡើង៕