ហ្វូស៊ីលនៃអម្បូរដាយណូស័រថ្មីត្រូវបានរកឃើញនៅក្នុងប្រទេសអាហ្សង់ទីន

31

បណ្តាញសារព័ត៌មាន BBC បានរាយការណ៍ថា គ្រោងឆ្អឹងដាយណូស័រចំនួនបួនត្រូវបានគេរកឃើញនៅភាគពាយ័ព្យអាហ្សង់ទីនរួមទាំងអម្បូរសត្វថ្មីមួយដែលត្រូវបានគេនិយាយថាជា “យក្សដំបូង”។

ហ្វូស៊ីលត្រូវបានរកឃើញដោយក្រុមការងារដឹកនាំដោយលោកវេជ្ជបណ្ឌិត Cecilia Apaldetti នៅខេត្ត San Juan ប្រទេសអាហ្សង់ទីន។ លោក Apaldetti បាននិយាយថា “យើងអាចមើលឃើញថាវាគឺជាអម្បូរថ្មីមួយដែលយើងដាក់ឈ្មោះថា Ingentia prima” ដែល ភាសារថាឡាតាំងមានន័យថា “យក្សដំបូង”។

ដាយណូស័រមានកនិងកន្ទុយវែងតូចដែលមានប្រវែងប្រហែល 10 ម៉ែត្រ។ វេជ្ជបណ្ឌិត Steve Brusatte មកពីសាកលវិទ្យាល័យ Edinburgh បាននិយាយថាអ្វីដែលមិននឹកស្មានដល់នោះគឺ Ingentia prima ដែលមានវត្តមានតាំងពីសម័យករកើតដាយណូស័រតំបូងដែលមានអាយុកាល 30 លានឆ្នាំ មុនពេលដាយណូស័រដែលគេស្គាល់ច្រើនជា Diplodocus និង Brachiosaurus ដែលត្រូវបានគេគិតថាជាដាយណូស័រយក្សដំបូង។

អ្នកវិទ្យាសាស្រ្តក៏បានបង្ហាញថាអាចមានសត្វដាយណូស័រដែលមានទំហំធំនិងចម្លែកជាងត្រូវបានគេរកឃើញផងដែរ៕