ជនជាតិរ៉ូហ៊ីងយ៉ាជាច្រើននាក់បានវិលត្រឡប់មកប្រទេសភូមាដោយស្ម័គ្រចិត្ត

31

រដ្ឋាភិបាលមីយ៉ាន់ម៉ានិយាយថាជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាច្រើននាក់ត្រូវបានទទួលយកវិញជាផ្លូវការជាអ្នកស្រុក បន្ទាប់ពីវិលត្រឡប់មកពីប្រទេសបង់ក្លាដេសវិញដោយស្ម័គ្រចិត្ត។

ក្រុមមន្រ្តីបានបញ្ជូនជនភៀសខ្លួនចំនួន 62 នាក់ទៅមជ្ឈមណ្ឌលឆ្លងកាត់មួយនៅរដ្ឋរ៉ាឃីន ភាគខាងលិច។ ប្រព័ន្ធផ្សព្វផ្សាយ NHK និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀតត្រូវបានអនុញ្ញាតឱ្យមកធ្វើទស្សនកិច្ចនៅកន្លែងកើតហេតុកាលពីថ្ងៃចន្ទ។

សមាជិកក្រុមជនជាតិភាគតិចប្រហែល 700,000 នាក់បានភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដេសចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងកាលពីខែសីហារវាងក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ានិងកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ានៅរដ្ឋរ៉ាឃីន។

ប្រទេសមីយ៉ាន់ម៉ានិងបង់ក្លាដេសបានព្រមព្រៀងទទួលស្គាល់ការវិលត្រឡប់ឆាប់ៗនៃជនភៀសខ្លួន ប៉ុន្តែពួកគេមិនអាចធ្វើការសន្យាលើនីតិវិធីលម្អិតបានទេ។

ជនជាតិរ៉ូហ៊ីងយ៉ានៅជំរុំឆ្លងកាត់បាននិយាយថាពួកគេមិនដឹងអំពីការចរចាររវាងប្រទេសទាំង 2 ទេ។

ក្នុងចំនោមពួកគេមានបុរសអាយុ 48 ឆ្នាំម្នាក់ដែលបាននិយាយថាគាត់ចង់អោយបានការអនុញ្ញាតិទៅប្រទេសបង់ក្លាដេសដើម្បីនាំគ្រួសាររបស់គាត់ត្រឡប់មកវិញ៕