រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់នឹងជួបសមភាគីរបស់លោកពីចក្រភពអង់គ្លេស បារាំង និងអាឡឺម៉ង់បន្ទាប់ពីអាម៉េរិកដកកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។
កិច្ចប្រជុំរបស់ពួកគេនឹងប្រព្រឹត្តទៅនៅទីក្រុងព្រុចសែលនៅថ្ងៃអង្គារ។
ក្រុមហ៊ុនអ៊ឺរ៉ុបត្រូវបានដឹងថាមានទីផ្សារសក្តានុពលក្នុងឧស្សាហកម្មរថយន្តនិងអាកាសចរណ៍អ៊ីរ៉ង់។
ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បាននិយាយថាការបន្ដការវិនិយោគពីក្រុមហ៊ុនអឺរ៉ុបគឺជាលក្ខខណ្ឌសម្រាប់ប្រទេសរបស់លោកក្នុងការរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។
បណ្តាប្រទេសនៅអឺរ៉ុបហាក់បីដូចជាសង្ឃឹមថានឹងរកវិធីដើម្បីឱ្យក្រុមហ៊ុនអាចបន្តធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ បើទោះបីជាអាមេរិកដាក់ទណ្ឌកម្មក៏ដោយ។
ពួកគេក៏នឹងជំរុញឱ្យអ៊ីរ៉ង់ធ្វើសម្បទានលើកម្មវិធីអភិវឌ្ឍន៍មីស៊ីលផ្លោងដែលជាកង្វល់ធំបំផុតមួយរបស់រដ្ឋបាលលោក Trump។
កាលពីថ្ងៃអាទិត្យទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក John Bolton បាននិយាយថាសហរដ្ឋអាមេរិកអាចដាក់ទណ្ឌកម្មលើក្រុមហ៊ុនអឺរ៉ុបដែលធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ក្នុងការព្រមានជាក់ស្តែងមួយប្រឆាំងនឹងសកម្មភាពដើម្បីរក្សាកិច្ចព្រមព្រៀងនេះដោយគ្មានសហរដ្ឋអាមេរិក៕