របបក្រុងម៉ាឌ្រីដផ្តល់ភ្លើងខៀវអោយរដ្ឋាភិបាលផ្តាច់ខ្លួនកាតាឡានថ្មី

59

ប្រទេសអេស្ប៉ាញបានផ្តល់ភ្លើងខៀវនៅថ្ងៃសុក្រ ទី1 ខែមិថុនា អោយក្រុមផ្តាច់ខ្លួនថ្មី នៅទីក្រុង Catalonia ដែលមិនរាប់បញ្ចូលអតីតរដ្ឋមន្ត្រីជាប់គុក ឬនិរទេសខ្លួន ដែលបានត្រួសត្រាយផ្លូវអោយរបបក្រុងម៉ាឌ្រីដ ដើម្បីបញ្ចប់ការគ្រប់គ្រងដោយផ្ទាល់លើតំបន់នេះ។

រដ្ឋាភិបាលកណ្តាលកាលពីខែមុនបានទទួលស្គាល់អំណាចរបស់ប្រធានាធិបតីថ្មី លោក Quim Torra ដែលទើបតែបានជាប់ឆ្នោតថ្មីៗ ប៉ុន្ដែបានបដិសេធមិនផ្តល់សច្ចាប័នលើជម្រើសរបស់គាត់ក្នុងនាមក្រុមប្រឹក្សា ដោយសារតែពួកគេ 4 នាក់ប្រឈមនឹងការចោទប្រកាន់ដែលទាក់ទងទៅនឹងការបរាជ័យជំរុញអោយមានឯករាជ្យភាព ដែលហៅថាការតែងតាំងរបស់ពួកគេ “ការបង្កហេតុថ្មី”។

ប៉ុន្តែកាលពីដើមសប្តាហ៍នេះ លោក Torra បានតែងតាំងរដ្ឋបាលថ្មីមួយដែលមិនបានបញ្ចូលពួកគេទេ។

ឈ្មោះអ្នកទាំងនោះត្រូវបានចុះផ្សាយជាបន្តបន្ទាប់នៅក្នុងការចេញផ្សាយកាសែតផ្លូវការនៃរដ្ឋាភិបាលកាតាឡានកាលពីថ្ងៃសុក្រ។

របបក្រុង Catalonia បច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងដោយផ្ទាល់របស់របបក្រុងម៉ាឌ្រីតបន្ទាប់ពីមេដឹកនាំដែលត្រូវបានទម្លាក់ពីតំណែងរបស់ខ្លួនបានព្យាយាមផ្តាច់ខ្លួនចេញពីប្រទេសអេស្ប៉ាញនៅក្នុងខែតុលា ការបោះពុម្ពផ្សាយពីររដ្ឋាភិបាលមួយនៅក្នុងការសែតជាផ្លូវការអាច ធ្វើឡើងដោយភ្លើងខៀវរបស់រដ្ឋាភិបាលកណ្តាល។

របបក្រុងម៉ាឌ្រីដបានបដិសេធមិនបង្ហាញសមាសភាពនៃការប្រកាសជាផ្លូវការលើកដំបូងកាលពីថ្ងៃទី19 ខែឧសភាដោយលោក Torra។

ឥឡូវនេះរដ្ឋាភិបាលកាតាឡានថ្មីនឹងត្រូវបានអនុញ្ញាតិអោយបំពេញភារកិច្ចរបស់ខ្លួន ហើយនៅពេលដែលវាអនុវត្ត ការគ្រប់គ្រងដោយផ្ទាល់របស់របបក្រុងម៉ាឌ្រីដទៅលើតំបន់ មានសម្បូអ្នកមានស្ដុកស្ដម្ភ ភាគឦសាននឹងត្រូវដកចេញដោយស្វ័យប្រវត្តិ៕