ការប្រមូលផ្តុំនៅថ្ងៃទិវានារីអន្តរជាតិនៅជុំវិញពិភពលោក

52

ស្ត្រីនៅជុំវិញពិភពលោកបានដើរដង្ហែរតាមផ្លូវនៅថ្ងៃទិវានារីអន្តរជាតិនៅថ្ងៃព្រហស្បតិ៍ដើម្បីទាមទារសិទ្ធិស្មើគ្នា។

ការតវ៉ានេះបានកើតឡើងនៅពេលចលនា MeToo បានផ្ដោតលើការរំលោភបំពានផ្លូវភេទនិងការរំខានយាយីបានរីករាលដាលនៅទូទាំងពិភពលោក។

នៅរដ្ឋធានី Madrid របស់ប្រទេសអេស្ប៉ាញ ស្ត្រីដើរជាជួកាន់ឆ្នាំងនិងស្លាបព្រាដោយទាមទារប្រាក់ឈ្នួលស្មើគ្នាជាមួយបុរសនិងដើម្បីបញ្ចប់អំពើហិង្សាក្នុងគ្រួសារ។ ពួកគេនិយាយថាការរក្សាផ្ទះនិងការចិញ្ចឹមកូនមិនត្រឹមតែជាការងាររបស់ស្ត្រីនោះទេ។

ស្ត្រីបានធ្វើកូដកម្មនៅតាមផ្លូវដឹកជញ្ជូនសាធារណៈ សាលារៀន និងមន្ទីរពេទ្យនៅទូទាំងប្រទេសអេស្ប៉ាញ។ការប្រមូលផ្តុំគ្នាក៏ត្រូវបានប្រារព្ធឡើងផងដែរនៅក្នុងប្រទេសបារាំង កូរ៉េខាងត្បូង ហ្គីណេ​ និងប្រទេសជាច្រើនទៀត។

អង្គការសហប្រជាជាតិស្ត្រី ដែលជាទីភ្នាក់ងារសម្រាប់ការផ្តល់សិទ្ធិអំណាចដល់ស្ត្រីបាននិយាយថាគម្លាតប្រាក់ខែតាមយេនឌ័រនៅតែមាន 23% ហើយស្ត្រីបន្តរងការយាយីផ្លូវភេទនៅកន្លែងធ្វើការ៕