ក្រុមហ៊ុន Toyota និង Suzuki ព្រមព្រៀងលើគម្រោងរួមគ្នានៅក្នុងប្រទេសឥណ្ឌា

38

ក្រុមហ៊ុន Toyota និងក្រុមហ៊ុន Suzuki បានប្រកាសកាលពីថ្ងៃសុក្រថាពួកគេនឹងអនុវត្តគម្រោងរួមគ្នានៅក្នុងប្រទេសឥណ្ឌា។ ក្រុមហ៊ុនរថយន្តជប៉ុនចំនួន 2 បានចុះកិច្ចព្រមព្រៀងភាពជាដៃគូនៅខែកុម្ភៈឆ្នាំ 2017។

ក្រុមហ៊ុនតូយ៉ូតានឹងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់ការអភិវឌ្ឍរថយន្តខ្នាតតូច ដែលមិនប៉ះពាល់បរិស្ថានរបស់ក្រុមហ៊ុន Suzuki។ ហើយរោងចក្រផលិតរថយន្តតូយ៉ូតានៅប្រទេសឥណ្ឌានឹងផលិតរថយន្តខ្នាតតូចរបស់ក្រុមហ៊ុន Suzuki។

ក្រុមហ៊ុនទាំងពីរបាននិងកំពុងធ្វើការរួមគ្នាដើម្បីបើកដំណើរការរថយន្តអគ្គិសនីនៅក្នុងប្រទេសឥណ្ឌានៅឆ្នាំ 2020។

ក្រុមហ៊ុន Toyota និង Suzuki ក៏មានគម្រោងសហការគ្នាផងដែរនៅតំបន់អាហ្វ្រិក។ ពួកគេនឹងចាប់ផ្តើមពិភាក្សាអំពីការផ្តល់សេវាចែកចាយនិងថែទាំនៅលើទ្វីបនេះ ខណៈកំណើនសេដ្ឋកិច្ចត្រូវបានគេរំពឹងថានឹងបង្កើនតម្រូវការរថយន្ត៕