សហស្ថាបនិក Uber លោក Travis Kalanick ក្លាយជាមហាសេដ្ឋីបន្ទាប់ពីកិច្ចព្រមព្រៀងវិនិយោគ ៨ ពាន់លានដុល្លារអាមេរិក

79

សហស្ថាបនិក Uber លោក Travis Kalanick ក្លាយជាមហាសេដ្ឋីជាផ្លូវការក្រោយពេលអ្នកវិនិយោគព្រមព្រៀងដាក់ភាគហ៊ុនធំនៅក្នុងសហគ្រាសរកស៊ីបើកបរ។

ក្រុមហ៊ុនបុត្រសម្ព័ន្ឋដែលគ្រប់គ្រងដោយក្រុមហ៊ុន Softbank របស់ជប៉ុនកំពុងតែទិញផ្នែកមួយនៃក្រុមហ៊ុនដែលមានភាគទុនិកស្រាប់និងភាគហ៊ុនថ្មីរបស់ Uber ផងដែរក្នុងកិច្ចព្រមព្រៀងវិនិយោគ ៨ ពាន់លានដុល្លារអាមេរិក។

លោក Kalanick ដែលចុះចេញពីតំណែងជាប្រធានអគ្គនាយកខែមិថុនាកំពុងតែលក់ភាគហ៊ុនរបស់គាត់ដែលមានតម្លៃ ១,៤ ពាន់លានដុល្លារអាមេរិក យោងតាមរបាយការណ៍ដែលបានដឹងគេបានដឹងយ៉ាងទូលំទូលាយ។

ខណៈពេលដែលគាត់មានទ្រព្យរាប់ពាន់លានក្នុងរបាយការណ៍ កិច្ចព្រមព្រៀងនេះធ្វើអោយទ្រព្យសម្បត្តិរបស់គាត់កាន់តែច្រើន។

លោក Kalanick ត្រូវបានបង្ខំអោយចាកចេញពីការងារកំពូល ដោយសារតែងរឿងអាស្រូវជាហូហែរ ក៏ប៉ុន្តែទំនាក់ទំនងរបស់គាត់ជាមួយក្រុមហ៊ុន Uber នៅតែខ្លាំង។

គាត់នៅតែជានាយកក្រុមហ៊ុន ហើយកំពុងតែបោះបង់ចោលសិទ្ធកាន់កាប់តិចជាងមួយភាគបីនៃភាគហ៊ុន មានន័យថាគាត់នៅតែមានភាគហ៊ុនដែលបច្ចុប្បន្នមាន ៣ពាន់លានដុល្លារអាមេរិកបន្ថែមទៀត៕