រដ្ឋាភិបាលសហរដ្ឋអាមេរិកបិទជាផ្លូវការតាមកាលបរិច្ឆេទចុងក្រោយនាពេលរាត្រីថ្ងៃសៅរិ៍

69

វ៉ាស៊ីងតោន: រដ្ឋាភិបាលសហរដ្ឋអាមេរិកបិទជាផ្លូវការនៅថ្ងៃសៅរិ៍ទី ២០​ មករានេះ អំឡុងពេលខួបទី ១ឆ្នាំ នៃការចូលកាន់តំណែងរបស់លោកប្រធានាធិបតី Donald Trump ក្រោយពេលអ្នកច្បាប់បរាជ័យមិនយល់ស្របលើកិច្ចព្រមព្រៀងបញ្ឈប់ការចំណាយដែលមានគម្លាត។

ព្រឹទ្ធសមាជិកនៅតែចរចានៅមន្ទីព្រឹទ្ធសភានៅពេលរាត្រី ប៉ុន្តែការិយាល័យរបស់លោកត្រាំបានចេញរបាយការណ៍ស្តីបន្ទោសក្រុមប្រជាធិបតេយ្យប្រឆាំង ចំពោះវិបត្តិនេះ។

អ្នកនាំពាក្យលោកស្រី Sarah Sanders បាននិយាយថាការទទូចរបស់ក្រុមគណបក្សប្រជាធិបតេយ្យដែលវិធានការណ៍រយៈពេលបីខែ រួមមានការការពារចំពោះជនអន្តោប្រវេសន៍ដែលមិនបានបានចុះបញ្ជី បានមកដល់ប្រៀបដូចជាក្មេងៗ បានសម្លាប់កិច្ចព្រមព្រៀង។ យប់នេះពួកគេបានដាក់នយោបាយដើម្បីសន្តិសុខជាតិរបស់យើង គ្រួសារយោធារ ក្មេងៗងាយរងគ្រោះ លទ្ធភាពរបស់ប្រទេសយើងដើម្បីបម្រើពលរដ្ឋអាមេរិកកាំងទាំងអស់។

គាត់បានព្រមានថា “យើងនឹងមិនចរចានូវស្ថានភាពជនអន្តោប្រវេសន៍ដែលមិនស្របច្បាប់ខណៈពេលដែលក្រុមមន្ត្រីគណបក្សប្រជាធិបតេយ្យបានកាន់កាប់ចំណាប់ខ្មាំងពលរដ្ឋស្របច្បាប់លើការទាមទារដ៏គ្រោះថ្នាក់របស់ពួកគេ”។

ស្ថាប័នសេវាកម្មសហព័ន្ធសហរដ្ឋអាមេរិកនិងប្រតិបត្តិការណ៍យោធាចាត់ទុកជាការសំខាន់នឹងបន្ត ក៏ប៉ុន្តែបុគ្គលិករដ្ឋាភិបាលរាប់ពាន់នាក់នឹងត្រូវបញ្ជូនទៅផ្ទះវិញដោយមិនមានប្រាក់ឈ្នួលរហូតទាល់តែវិបត្តិត្រូវបានដោះស្រាយ៕