ឆ្នាំ ២០១៧ ជាឆ្នាំដែលមានសុវត្ថិភាពបំផុតនៅក្នុងប្រវត្តិសាស្រ្តសម្រាប់អាកាសចរណ៍ពាណិជ្ជកម្ម យោងតាមការស្រាវជ្រាវផ្នែកឧស្សាហកម្មអាកាសចរណ៍។
តាមរយៈរបាយការណ៍ស្រាវជ្រាវផ្សេងៗគ្នាដោយក្រុមហ៊ុន Dutch consultancy To70 និង The Aviation Safety Network បានបង្ហាញថាពុំមានយន្តហោះដឹកអ្នកដំណើរធ្លាក់នៅគ្រប់ទីកន្លែងជុំវិញពិភពលោក។
ការធ្លាក់យន្តហោះដឹកទំនិញ
របាយការណ៍ដោយ Airline Safety Network បានបង្ហាញថាមានគ្រោះថ្នាក់ដល់អាយុជីវិតសរុបចំនួន ១០ ករណី ដែលបង្កអោយមានអ្នកស្លាប់រហូតដល់ ៧៩នាក់ កាលពីឆ្នាំមុន។ របាយការណ៍នេះបានប្រៀបធៀបជាមួយគ្រោះថ្នាក់ចំនួន១៦ករណី និង ៣០៣នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងឆ្នាំ ២០១៦។
ករណីដែលមានគ្រោះថ្នាក់ធ្ងន់ធ្ងបំផុតក្នុងឆ្នាំ ២០១៧ កើតឡើងក្នុងខែមករានៅពេលដែលយន្តហោះដឹកទំនិញរបស់តួគីបានធ្លាក់ចូលក្នុងភូមិមួយនៅក្នុងប្រទេសគីស្សីសស្ថានដែលសម្លាប់បុគ្គលិកអាកាសចរណ៍ ៤នាក់ និងអ្នកដំណើរ ៣៥នាក់។
ហើយឧប្បត្តវហេតុដែលបណ្តាលអោយស្លាប់ច្រើនបំផុតកើតឡើងនៅពេលចូលឆ្នាំសកលនៅពេលដែល យន្តហោះ Nature Air single-propeller Cessna 208 Caravan បានធ្លាក់ចូលភាគខាងកើតប្រទេសកូស្តារីកាដែលសម្លាប់អ្នកដំណើររួមទាំងបុគ្គលិកចំនួន ១២នាក់។
ការពង្រឹងសុវត្ថិភាព
យោងតាមរបាយការណ៍របស់ Aviation Safety Network បានបង្ហាញថាការស្លាប់ដោយធ្លាក់យន្តហោះបានធ្លាក់ចុះអំឡុងពេលពីរទស្សវត្សនេះ។ ក្នុងឆ្នាំ ២០០៥ មានអ្នកដំណើរស្លាប់ជាង ១០០០នាក់នៅទូទាំងពិភពលោក។
ASN ក៏បានបង្ហាញថាអត្រាគ្រោះថ្នាក់គឺមានអ្នកដំណើរម្នាក់ស្លាប់ក្នុងចំណោមការធ្វើដំណើរដោយអាកាសចរណ៍ចំនួន ៧,៣៦០,០០០៕