ទិវាជាតិប្រយុទ្ធជំងឺគ្រុនចាញ់ ក្រោមប្រធានបទ (លើកកម្ពស់សមធម៌ សុខភាព សមភាពយេនឌ័រ និងសិទ្ធិមនុស្ស ដើម្បីប្រយុទ្ធជំងឺគ្រុនចាញ់)

10

 

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២៤ នៅមណ្ឌលសុខភាពស្រុកសណ្ដាន់ បានប្រារព្ធកម្មវិធីអបអរសាទរទិវាជាតិប្រយុទ្ធនិងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ លើកកម្ពស់សមធម៌ សុខភាព សមភាពយេនឌ័រនិងសិទ្ធិមនុស្សដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់។

កម្មវិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុន បុត អភិបាលរងខេត្ត តំណាងឯកឧត្តម ងួន រតនៈអភិបាលខេត្ត ប្រធានក្រុមការងារពិសេសថ្នាក់ខេត្ត លុបបំបាត់ជំងឺគ្រុនចាញ់ ឯកឧត្តមវេជ្ជបណ្ឌិត ស្រី ស៊ីន ទីប្រឹក្សាក្រសួងសុខាភិបាល ជាប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ លោក វេជ្ជបណ្ឌិត នួន សុធា តំណាងមជ្ឈមណ្ឌលជាតិប្រយុទ្ធនិងជំងឺគ្រុនចាញ់ កងកម្លាំងទាំងបី លោកគ្រូអ្នកគ្រូ សិក្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់។

ក្នុងនោះដែរឯកឧត្តម អ៊ុន បុត្ត បានណែនាំបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្ន ពេលគេងត្រូវដាក់មុងជាប្រចាំ នឹងត្រូវការពារគ្រុនចាញ់ ដើម្បីកុំឱ្យឆ្លងទៅគ្រួសារ និងសហគមន៍ នឹងជួយផ្សព្វផ្សាយស្ដីពីជំងឺគ្រុនចាញ់ ដល់ក្រុមគ្រួសារ និងបងប្អូនប្រជាពលរដ្ឋ។ ពេលបងប្អូនប្រជាពលរដ្ឋចូលព្រៃ ឬក៏ធ្វើដំណើរពីទីកន្លែងមួយទៅកន្លែងមួយ ត្រូវពិនិត្យនិងជួសឈាមដើម្បីរកជំងឺគ្រុនចាញ់ នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះលោកអ្នក។ ជាការល្អបំផុត បើអ្នកឈឺជំងឺគ្រុនចាញ់អ្នកត្រូវលេបថ្នាំឱ្យបានគ្រប់ចំនួន តាមការណែនាំវេជ្ជបញ្ជាគ្រូពេទ្យបានពិតប្រាកដ ទោះបីនាក់បានធូរស្រាលក៏ដោយ។

ជាចុងក្រោយក៏មានការឆ្លើយសំណួរនិងចាប់រង្វាន់ជូនសិស្សានុសិស្ស ដើម្បីគ្មានជំងឺគ្រុនចាញ់ក្នុងប្រទេសកម្ពុជាយើងរួមគ្នាលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥ ខាងមុខនេះ អរគុណសន្តិភាព មានសន្តិភាព ទើបមានការអភិវឌ្ឍនិងរីកចម្រើនលើគ្រប់វិស័យ។