ការគំរាមកំហែងកុមារភាពបានផ្សាភ្ជាប់ទៅនឹងហានិភ័យនៃការធ្វើអត្តឃាតសម្រាប់មនុស្សវ័យជំទង់

ការសិក្សារបស់ជនជាតិកាណាដាបានផ្តល់យោបល់ថាក្មេងជំទង់ដែលធ្លាប់ត្រូវបានធ្វើបាបធ្ងន់ធ្ងរដោយអ្នកមានវ័យស្របាលគ្នានៅក្នុងវ័យកុមារអាចទំនងជាទទួលរងនៅជម្ងឺធ្លាក់ទឹកចិត្ត អារម្មណ៍ភ័យខ្លាច និងគំនិតចង់ធ្វើអត្តឃាតជាងក្មេងជំទង់ដែលមិនត្រូវបានរងគ្រោះដោយក្មេងៗផ្សេងៗទៀត។ អ្នកស្រាវជ្រាវបានធ្វើការពិនិត្យមើលទិន្នន័យក្មេងចំនួន ១,៣៦៣ នាក់ ដែលស្ទង់មតិអំពីការងគ្រោះនិងការធ្វើបាប​ ចាប់ពីអាយុ ៦ឆ្នាំ ដល់ ១៣ឆ្នាំ ហើយតាមដាននូវបញ្ហាសុខភាពផ្លូវចិត្តពីអាយុ១៥ឆ្នាំ។ អ្នកចូលរួមភាគច្រើនទទួលបានបទពិសោធន៍តិចតួចឬក៏មិនរងគ្រោះ ក៏ប៉ុន្តែប្រហែលជា ២៦% បានរាយការណ៍ពី​ការធ្វើបាបមួយចំនួន និងស្ទើតែ ១៥% បាននិយាយថាពួកគេរងគ្រោះធ្ងន់ធ្ងររយៈពេលយូរ។ អ្នកដឹកនាំការសិក្សាស្រាវជ្រាវ និងជាអ្នកស្រាវជ្រាវចិត្តសាស្ត្រ Marie-Claude Geoffroy នៅសាកលវិទ្យាល័យ Montreal បាននិយាយថា...

ការជិះកង់មិនបង្កគ្រោះថ្នាក់ដល់សុខភាពផ្លូវភេទបុរសទេ

កីឡាជិះកង់ត្រូវបានរកឃើញថាមិនមានផលប៉ះពាល់អវិជ្ជមាន​ដល់​សុខភាព​ផ្លូវភេទ ឬមុខងារ​តម្រង់​នោម​របស់​បុរស​ទេ តែវាផ្តល់អត្ថប្រយោជន៍ដល់បេះដូងនិងសសៃឈាម។ អ្នកស្រាវជ្រាវបានរកឃើញអត្ថប្រយោជន៍បែបនេះហើយបានធ្វើការប្រៀបធៀបថា អ្នកជិះកង់ អ្នករត់ និង​អ្នកហែលទឹក សុទ្ធតែត្រូវបានរកឃើញថាមានសុខភាពផ្លូវភេទ និងសុខភាពតម្រង់នោមដូចគ្នា។ អ្នកដឹកនាំធ្វើការអង្កេតផ្នែកទឹកនោម​លោក Benjamin Breyer ពីសាកលវិទ្យាល័យ California បាននិយាយថា​ “ការជិះកង់ផ្តល់អត្ថប្រយោជន៍ដល់បេះដូងនិងសសៃឈាមអោយមានសុខភាពល្អក្រៃលែង ហើយមានផល​ប៉ះ​ពាល់​ទាបចំពោះគន្លាក់ឆ្អឹង”។ ជាមួយគ្នានោះដែរលទ្ធផលនៃភាពវិជ្ជមានសម្រាប់កីឡាជិៈកង់ក៏ត្រូវបានរកឃើញ តាម​រយៈការស្ទង់មតិ​កម្រង​សំនួរ​ដែលវាស់ស្ទង់សុខភាពផ្លូវភេទ និងមុខងារតម្រង់នោម​ជាមួយអ្នកជិះកង់ចំនួន ២,៧៧៤ នាក់មក​ពីចក្រ​ភពអង់គ្លេស សហរដ្ឋអាមេរិក អូស្ត្រាលី និង ញូស៊ីលែន រួមជាមួយ...

រដ្ឋាភិបាលប្រកាសបង្កើតមូលនិធិគន្ធបុប្ផាមួយនៅកម្ពុជា

រដ្ឋាភិបាលកម្ពុជានឹងបង្កើតមូលនិធិគន្ធាបុប្ផាមួយនៅកម្ពុជាដែលលោកនឹងធ្វើជាប្រធាន ដើម្បីគាំទ្រកុំ​ឲ្យមន្ទីរ​ពេទ្យ​សប្បុរស​មួយ​នេះបិទទ្វារឈប់ដំណើរ​ការ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះ​ក្នុងពិធីជួបសំណេះសំណាលជាមួយសមាគមសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ប្រមាន ៤ពាន់នាក់នៅកោះពេជ្រ នាព្រឹកថ្ងៃទី ១៤ ខែ មករានេះដោយលោកថា ធ្វើយ៉ាងណាឲ្យមន្ទីរពេទ្យ​គន្ធបុប្ផា​ដំណើរ​ការបន្ត លោកនឹងបង្កើតមូលនិធិគន្ធបុប្ផាមួយហើយលោកនឹងធ្វើប្រធាននៃមូលនិធិនេះ។ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា «រដ្ឋាភិបាលត្រូវតែបន្ដឲ្យមន្ទីរពេទ្យគន្ធបុប្ផារស់ ជាមួយនឹងការផ្ដល់​ចំណែក​កាន់​តែធំទៅមន្ទីរពេទ្យ មានមូលនិធិគន្ធបុប្ផានៅស្វីសមួយហើយ តែយើងនឹងបង្កើតនូវមូលនិធិគន្ធបុប្ផាកម្ពុជា​មួយ​ទៀត ហើយខ្ញុំនឹងធ្វើប្រធានកិត្តិយស»។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថាការបង្កើតមូលនិធិនេះ គឺបង្ហាញថា​មិនអាចគ្រាន់តែ​នៅពេលអវត្តមាន​ស្ថានិកលោក...

រដ្ឋាភិបាលចាត់វិធានការឲ្យទប់ស្កាត់ការឆ្លងផ្ដាសាយបក្សីនៅភ្នំពេញ

រដ្ឋាភិបាល​បាន​ចាត់​វិធាន​ការ​ឲ្យ​ទ​ប់ស្កាត់​ការ​ឆ្លង​មេរោគ​ផ្ដាសាយ​បក្សី (H5N1)នៅ​រាជ​ធានី​ភ្នំពេញ ដោយ​សារ​​ថ្មីៗ​នេះ​​អ្នក​​​ជំនាញ​បាន​រកឃើញ​ករណី​​ជំងឺ​​នេះ​នៅក្នុង​ទីក្រុង​ភ្នំពេញ។ នៅក្នុង​លិខិត​មួយ​ចុះ​ថ្ងៃទី ១១ ខែមករា របស់​ក្រសួង​កសិកម្មរុក្ខ​ប្រមាញ់ និងនេសាទ​ផ្ញើរ​ទៅកាន់​ប្រធាន​​គណកម្ម​ការ​​​ចំរុះ​​រាជ​ធានី​ភ្នំពេញ ដើម្បីទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​ផ្ដាសាយ​បក្សី។ ក្នុង​លិខិត​នោះ​ក្រសួង​កសិកម្ម​បាន​ស្នើ​ឲ្យ​ចាត់​វិធាន​ការ​ទប់ស្កាត់​បណ្ដោះអាសន្ន​នូវ​ចលនា​បក្សី និងផលិត​ផល​មាន​​ដើម​​កំ​ណើត​ពីបក្សី​ ដែល​ចេញ​ពីភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងលិខិត​ដដែល​នោះ​ក៏លើក​ឡើង​ដែរ​ថា​ការស្នើរ​សុំ​ចាត់​វិធាន​ការ​បែបនេះ ដោយសារកាល​ពីថ្ងៃ​ទី ៩ ខែ មករា វិទ្យា​ស្ថា​នស្រាវ​ជ្រាវ​សុខភាព​សត្វ និងផលិត​កម្ម​សត្វ នៃ​អគ្គនាយក​ដ្ឋាន​សុខភាព​សត្វ និង ផលិត​កម្មសត្វ​បាន​វិភាគរក​ឃើញ​មេរោគ​ផ្ដាសាយ​បក្សី​លើ​សំណាក​សត្វ​មាន់ ៣ក្បាល នៅភូមិ​ភ្នំពេញថ្មី។ ក្នុង​លិខិត​ដដែល​នោះក្រសួង​ក៏​ស្នើឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​សហការ...

កុំផ្តល់ចំណីជាសាច់ឆៅអោយសុនខរបស់អ្នក

ប៉ារីស: សាច់ឆៅ បាត្រូវបានដឹងថាជាអារហារដែលសម្បូរដោយជីវជាតិសំរាប់សត្វចិញ្ចឹមដូចជាឆ្កែ និងឆ្មា ប៉ុន្តែវាក៏ងាយស្រួលបង្ករគ្រោះថ្នាក់ដល់សត្វចិញ្ចឹមរបស់អ្នកព្រមទាំងសុខភាពរបស់អ្នកផងដែរ នេះបើយោងតាមការព្រមានរបស់អ្នកស្រាវជ្រាវ។ ក្រុមស្រាវជ្រាវរបស់ហូល្លង់បានធ្វើរបាយការណ៍នៅក្នុង Vet Record បានបង្ហាញថាផលិតផលសាច់ឆៅ ក្លាសសេដាក់លក់នៅតាមហាងសត្វចិញ្ចឹមនិងតាមផ្សារទំនើបនៅក្នុងប្រទេសហូល្លង់ដែលម្ចាស់ឆ្កែជាងពាក់កណ្តាលទិញ បង្ហាញពីក្តីបារម្មណ៍ពីបាត់តេរីនិងប៉ារាស៊ីត។ មេរោគរួមមានបាក់តេរី ដូចជា បាក់តេរីក្នុងសាច់ឆៅ (E coli) បាក់តេរីបង្កជម្ងឺ (Salmonella ) និងបាត់តេរីបង្កជាតិពុល (Listeria) ដែលអាចបង្កអោយអាហាររងជាតិពុល ហើយប៉ារាស៊ីត Toxoplasma gondii...

មនុស្សភាគច្រើនដែលព្យាយាមជក់បារីមួយដើមក្លាយអ្នកជក់រាល់ថ្ងៃ

ការស្រាវជ្រាវបានបង្ហាញថាយ៉ាងហោចណាស់​មនុស្សចំនួន ២ភាគ៣ ដែលព្យាយាមជក់បារីមួយដើម បន្តក្លាយជាអ្នកជក់រាល់ថ្ងៃទោះបីជាជក់បណ្តោះអាសន្នក៏ដោយ។ ទិន្នន័យពីចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អូស្រ្តាលី និង ញូស៊ីលែន បានរកឃើញថា ៦០,៣%  នៃអ្នកព្យាយាមជក់បារី ហើយប៉ានប្រម៉ាណថា ៦៨,៩% នៃអ្នកទាំងនោះក្លាយជាទម្លាប់ប្រចាំថ្ងៃ។ ការវិភាគមួយដែលបានចេញផ្សាយនៅក្នុងការសែត​ Nicotine & Tobacco Research ដោយយោងទៅលើអ្នកឆ្លើយតបចំនួន ២១៥,០០០ នាក់ ចំពោះការស្ទង់មតិចំនួនប្រាំបីរវាង ឆ្នាំ ២០០០...

ឆ្នាំថ្មី បដិវត្តអារហារថ្មី ទឹក

ដោយយោងទៅលើ ទៅវិធីសាស្រ្តអនុវត្តប្រចាំថ្ងៃ អ្នកត្រូវបានរំពឹងថានឹងពិសារទឹកចំនួន ៨កែវក្នុងមួយថ្ងៃ (ហើយអ្នកជំនាញមួយចំនួនបានណែនាំអោយពិសារច្រើនជាងនេះទៀត)។ ដែលហាក់ដូចជាកិច្ចការពិបាកនឹងធ្វើនៅថ្ងៃខ្លះ ប៉ុន្តែនេះជាគុណវិបត្តិដែលអ្នកមិនត្រូវពិសារទឹកទាំងអស់ទេ។ ជាទូទៅ ២០% នៃចំនួនទឹកប្រចាំថ្ងៃរបស់យើងបានមកពីអាហាររឹងជាពិសេសផ្លែឈើនឹងបន្លែ។ ប្រសិនបើអ្នកជំនួសសូដាកំប៉ុងដែលមាន ១៥០ កាឡូរីដែលប្រើប្រចាំថ្ងៃដោយពិសារទឹកមួយកែវ អ្នកអាចរក្សាកាឡូរីលើសពី ១០០០ ក្នុងមួយសប្តាហ៍ដែលអាចបំប្លែងអោយស្រកទំងន់ ​១៥ ផោនក្នុងមួយឆ្នាំ។ ពិសារទឹកមួយកែវក្នុងមួយថ្ងៃមុនពេលពិសារអាហារអាចជួយបំពេញអ្នកនិងពិសារអាហារដែលមានកាឡូរីតិច។ មធ្យោបាយដូចគ្នាដែរនៅពេលដែលអ្នករៀបចំពិសារអារហារ អ្នកក៏រៀបចំទឹក។ វាពិសេសសម្រាប់អ្នកមានវ័យចំណាស់ ដែលមានតម្រូវការពិសារទឹកតិចតួច។ បន្ថែមពីនេះទៀត ដោយសារតម្រូវការទឹកអាចជាកំហុសសម្រាប់អ្នកដែលមានតម្រូវការអារហារ...