អ្នកឧបត្ថម្ភស្រាបៀររបស់ FIFA នឹងប្តឹងកីឡដ្ឋានប្រកួត World Cup ឆ្នាំ ២០១៨

ប្រិយមិត្តគាំទ្រកីឡាបាល់ទាត់ដែលធ្វើតំណើរទៅកាន់ទីក្រុង​ Rostov របស់ប្រទេសរុស្សីដើម្បីទស្សនាការប្រកួតបាល់ទាត់ពិភពលោកនៅរដូវក្តៅនេះនឹងមិនត្រូវបានទុកអោយទស្សនាដោយគ្មានស្រាបៀរឡើយដោយសាតែអ្នកឧបត្ថម្ភស្រាបៀររបស់ FIFA នឹងប្តឹងអាជ្ញាធរទីក្រុងពីការសម្រេចចិត្តរបស់ពួកគេដើម្បីហាមឃាត់មិនអោយលក់ស្រាបៀរនៅកីឡដ្ឋានក្នុងប្រទេស។ Sun InBev នាយកដ្ឋានផលិតស្រាប៊ែលហ្ស៊ិក AB InBev របស់រុស្សី ដែលផលិតស្រាបៀរម៉ាកសញ្ញាដូចជា Budweiser, Stella Artois និង Corona គ្រោងដាក់ពាក្យបណ្តឹងប្រឆាំងអាជ្ញាធរក្រុង Rostov។ បញ្ហាគឺការរារាំងចំពោះការលក់ភេសជ្ជៈដែលមានជាតិអាល់កុលនៅកីឡដ្ឋាន Rostov ជាទីតាំងសម្រាប់ប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០១៨ ដែលនិយាយអំពីច្បាប់ហាមឃាត់ការប្រើប្រាស់ជាតិអាល់កុលនៅទីកន្លែងដែលមានការជួបជុំគ្នាច្រើនសន្ធឹកសន្ធាប់។ កាលពីឆ្នាំ ២០១៣...

ពានរង្វាន់ World Cup ចម្លងលក់ដាច់យ៉ាងឆាប់រហ័សក្នុងប្រទេសវៀតណាម

នៅក្នុងរោងជាងមួយដែលមានធូលីដីនៅជាយក្រុងហាណូយ កម្មករស្មូន រៀបចំ និងបាញ់ថ្នាំពានរង្វាន់ World Cup ចម្លងរាប់រយដែលជាការបញ្ជារទិញដូចទឹកជំនន់មុនពេលការប្រកួតសប្តាហ៍ក្រោយ។ ចំណាប់អារម្មណ៍កីឡាបាល់ទាត់ដោយជនជាតិវៀតណាមកំពុងរីកដុះដាលយ៉ាងរហ័សចំពោះគំរូពានដែលធ្វើដោយដៃនៃពានមាសទំហំ 18 ការ៉ាត់ពិតប្រាកដ នឹងស្វែងរកអ្នកឈ្នះនៃការប្រកួត World Cup ដែលរៀបចំដោយប្រទេសរុស្ស៊ីនឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍។ សិប្បករ Vuong Hong Nhat បានធ្វើការចម្លងពានដែលមានកម្ពស់ 1ហ្វ៊ីត តាំងពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ2010នៅអាហ្វ្រិកខាងត្បូងមកម្លេះ។ គាត់បានធ្វើការច្នៃប្រឌិតជាច្រើនដងដើម្បីផ្តល់ជាកាដូ។អ្នកគាំទ្រក្លឹប Manchester United វ័យ 57ឆ្នាំរូបនេះបាននិយាយថា...

ប្រទេសជប៉ុនទទួលបានគ្រូបង្វឹកថ្មីសម្រាប់ World Cup

គ្រាន់តែ 2 ខែមុនពេលការប្រកួត World Cup ចាប់ផ្តើមនៅប្រទេសរុស្ស៊ី ប្រទេសជប៉ុនត្រូវបានជំនួសគ្រូបង្វឹកជាតិរបស់ខ្លួន ដែល លោក Akira Nishino ស្ថិតនៅបង្វឹកក្រុមបាល់ទាត់ជំរើសជាតិជប៉ុន ហើយលោក Vahid Halilhodzic ចាកចេញ។ ប្រធានសមាគមកីឡាបាល់ទាត់ជប៉ុនលោក Kohzo Tashima បាននិយាយថា "ខ្ញុំបានធ្វើការសម្រេចចិត្តផ្លាស់ប្តូរគ្រូបង្វឹកពីព្រោះខ្ញុំចង់ធ្វើអ្វីដែលខ្ញុំអាចធ្វើបានដើម្បីជួយឱ្យក្រុមឈ្នះការប្រកួតបាល់ទាត់ពិភពលោក។ ខ្ញុំជឿជាក់ថាគ្រូបង្វឹកថ្មីគឺជាអ្នកដែលធ្វើការជាមួយកីឡាករ ជប៉ុន"។ លោក Nishino...

តម្លៃនៃក្របខ័ណ្ឌ Champions League បានធ្វើឱ្យប្រាក់ចំណេញរបស់ក្រុម Man United ធ្លាក់ចុះ

ការត្រឡប់មកដល់នៃក្របខ័ណ្ឌ Champions League បានធ្វើឱ្យតម្លៃសម្រាប់ក្លឹប Manchester United ទាក់ទងជាមួយការកើនឡើងនៃប្រាក់ឈ្នួលរបស់កីឡាករបានកាត់បន្ថយប្រាក់ចំណូលប្រចាំត្រីមាសសម្រាប់ក្លឹបបាល់ទាត់ Premier League ។ ក្រុមបិសាចក្រហមដែលមានកីឡាករឆ្នើម Paul Pogba និង David de Gea បច្ចុប្បន្នកំពុងតែស្ថិតក្នុងលំដាប់ទី 2 ក្នុងចំណោម 20 ក្រុមនៃក្របខ័ណ្ឌ English Premier League...

Tiffany Teo បរាជ័យក្នុងការប្រកួតជើងឯក ONE ដោយមិនអស់ចិត្ត

ហ្សាកាតា: អ្នកប្រដាល់ក្បាច់គុណចម្រុះ (MMA) របស់ប្រទេសសឹង្ហបុរី Tiffany Teo បានធ្លាក់តំណែងជើងឯកដោយចាញ់គូប្រកួត Xiong Jing Nan នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់របស់ ONE: Kings of Courage កាលពីថ្ងៃសៅរិ៍ទី ២០ ខែកុម្ភៈ បានបាត់បង់ឪកាសក្លាយជាជើងឯកទម្ងន់ស្រាលរបស់ស្ត្រីក្នុងការប្រកួតនេះ។ ការប្រកួតដែលមានអ្នកទស្សនាប្រម៉ាណ ១៣,០០០នាក់នៅក្នុងមជ្ឈមណ្ឌលសន្និបាទហ្សាកាតា  Teo ដែលបានបណ្តុះបណ្តាលនៅក្លឹប Tiger Muay...

ពូទីនបានប្តេជ្ញាថានឹងធ្វើឱ្យការប្រកួត World Cup ទទួលបានជោគជ័យ

ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីនបានសម្តែងនូវជំនឿទុកចិត្តនៅពេលប្រទេសរបស់លោកត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ពិភពលោក FIFA។ លោកពូទីនបាននិយាយនៅក្នុងសន្និសិទ្ឋរបស់ FIFA ដែលបានរៀបចំឡើងនៅទីក្រុងម៉ូស្គូកាលពីថ្ងៃពុធដែលជាថ្ងៃមុនបើកឆាកនៃការប្រកួត World Cup។ លោកបាននិយាយថាប្រទេសរបស់លោកនឹងធានាថាភ្ញៀវទេសចរទាំងអស់ទទួលបទពិសោធន៍ល្អ។ គាត់បាននិយាយថាគោលបំណងរបស់គាត់គឺសម្រាប់ភ្ញៀវដើម្បីស្គាល់ប្រជាជននិងវប្បធម៌រុស្ស៊ី ដែលចាកចេញហើយ ចង់វិលត្រឡប់មកវិញ។ សន្តិសុខត្រូវគេរំពឹងថានឹងមានកាន់តែខ្លាំងឡើងនៅក្នុងការប្រកួតនេះដោយពូទីនកំពុងព្យាយាមរារាំងភេរវកម្ម ហើយធ្វើឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ។ វាត្រូវបានគេជឿជាក់ថាគាត់ចង់ប្រើប្រាស់ការប្រកួតដើម្បីស្តារឡើងវិញនូវមុខមាត់របស់ប្រទេសរុស្ស៊ី ខណៈពេលដែលប្រទេសនេះនៅតែមិនស្របជាមួយលោកខាងលិច។ រដ្ឋបាលរបស់លោកពូទីនបានប៉ាន់ប្រមាណថាការប្រកួតបាល់ទាត់ពិភពលោកនឹងនាំមកនូវទឹកប្រាក់ជាង 13 ពាន់លានដុល្លារដល់សេដ្ឋកិច្ចរុស្ស៊ីដែលបានពន្យឺតលទ្ធផលនៃការដាក់ទណ្ឌកម្មរបស់លោកខាងលិច។ ការប្រកួត World Cup ចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ដោយប្រទេសរុស្ស៊ីនិងអារ៉ាប៊ីសាអូឌីតជួបគ្នាក្នុងថ្ងៃបើកឆាក៕

អ្នកប្រដាល់ជនជាតិអង់គ្លេសត្រូវបានហាមឃាត់មិនឱ្យប្រកួតរយៈពេល 2 ឆ្នាំបន្ទាប់ពីធ្វើតេស្តវិជ្ជមាន

អ្នកប្រដាល់កីឡាអូឡាំពិកជនជាតិអង់គ្លេស Muhammad Ali ត្រូវបានហាមឃាត់មិនអោយប្រកួតរយៈពេល 2 ឆ្នាំបន្ទាប់ពីបរាជ័យពីការធ្វើតេស្តរកគ្រឿងញៀន។ កីឡាករប្រដាល់ទម្ងន់ស្រាល វ័យ 21 ឆ្នាំរូបនេះត្រូវបានគេធ្វើតេស្តជាវិជ្ជមានចំពោះការប្រើប្រាស់អ័កម៉ូជំនួយសាច់ដុំនិងឆ្អឹងដែលមានឈ្មោះថា Trenbolone អំឡុងការប្រកួត World Series of Boxing នៅប្រទេសម៉ារ៉ុកកាលពីខែមេសាឆ្នាំមុន។ គាត់បាននិយាយថា អ្វីដែលពួកគេចាប់បានខ្ញុំគឺមានពីរណាណូក្រាម ខ្ញុំមិនអាចពន្យល់វាបាន។ ខ្ញុំបានព្យាយាមធ្វើឱ្យមានទម្ងន់ 52 គីឡូក្រាម ហើយខ្ញុំមិនចង់បង្កើនសាច់ដុំទេ ខ្ញុំព្យាយាម បន្ថយទំងន់ វាមិនសមហេតុផលទេ។ Ali...

ព្រឹត្តិការណ៍ប្រកួតជិះស្គីលើទឹកនៅអូស្ត្រាលីត្រូវបានលុបចោលបន្ទាប់ពីការវាយប្រហារដោយត្រីឆ្លាម

ការប្រកួតកីឡាស្គីលើទឹកនៅអូស្រ្តាលីត្រូវបានលុបចោលក្រោយពីការវាយប្រហារត្រីឆ្លាមចំនួនពីរនៅតំបន់នោះ។ ក្រុមកីឡាប្រណាំងស្គីលើទឹកពិភពលោក (WSL) បាននិយាយថាថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ Margaret River Pro នៅក្នុងប្រទេសអូស្ត្រាលីភាគខាងលិចនឹងត្រូវលុបចោលដោយសារបញ្ហាសុវត្ថិភាព។ កាលពីថ្ងៃចន្ទ អ្នកជិះស្គីលើទឹកកំសាន្តពីរនាក់បានរស់រានមានជីវិតពីការវាយប្រហារដាច់ដោយឡែកនៅក្នុងទីក្រុង Gracetown ប្រហែល 6 គីឡូម៉ែត្រ (3.8 ម៉ាយ) ពីព្រឹត្តិការណ៍នេះ។ បុរសទី 1 ត្រូវបានគេព្យាបាលរបួសជើងធ្ងន់ធ្ងរ។ បុរសទី 2 រងការឈឺចាប់ពីការខាំភ្លៅរបស់គាត់។ ព្រឹត្តិការណ៍នេះត្រូវបានផ្អាករយៈពេលមួយម៉ោងបន្ទាប់ពីការវាយប្រហារលើកដំបូងកាលពីថ្ងៃចន្ទ។ ប៉ុន្តែក្រុមអ្នករៀបចំបាននិយាយថាត្រីឆ្លាមដ៏កាចសាហាវនៅតែស្ថិតនៅក្នុងតំបន់នេះនៅថ្ងៃពុធ ប្រហែលជាដោយសារមានវត្តមាននៃត្រីបាឡែនដែលនៅជិតនោះ។ នាយកប្រតិបត្តិលោក Sophie Goldschmidt បាននិយាយថា...

ញត្តិដែលមានហត្ថលេខាចំនួនជាង 400,000 អំពាវនាវឱ្យពិន័យ Ramos

កីឡាករ Salah របស់ហង្សក្រហម Liverpool បានរងរបួសនៅក្នុងតង់ទីមួយនៃការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីមានការប្រឈមជាមួយខ្សែការពារក្លឹប Real Madrid។ អ្នករៀបចំការដាក់ញត្តិតាមរយៈ change.org បាននិយាយថាកីឡាករសញ្ជាតិអេស្ប៉ាញមានចេតនាធ្វើអោយកីឡាករសញ្ជាតិអេហ្ស៊ីបរបួសដៃ។មនុស្សរាប់ម៉ឺននាក់បានចុះហត្ថលេខាគាំទ្រចំពោះការអះអាងកាលពីល្ងាចថ្ងៃចន្ទដោយមានញត្តិអំពាវនាវឱ្យ UEFA និង FIFA ដាក់ពិន័យដល់កីឡាករ Ramos។ វាកើតមានឡើងខណៈពេលដែលមេធាវីសញ្ជាតិអេហ្ស៊ីបលោក Bassem Wahba ដាក់ពាក្យបណ្តឹងដោយទាមទាប្រាក់សំណងចំនួន 1 ពាន់លានអ៊ឺរ៉ូ (ស្មើនឹង...

លោក Zidane លាលែងពីតំណែងជាគ្រូបង្វឹកក្រុម Real Madrid

គ្រូបង្វឹកក្រុម Real Madrid លោក Zinedine Zidane បានប្រាប់ព័ត៌មានភ្លាមៗកាលពីថ្ងៃព្រហស្បតិ៍ទី31 ខែឧសភា ដោយលាលែងពីក្លឹបយក្សអេស្ប៉ាញ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីឈ្នះជើងឯកក្របខ័ណ្ឌ Champions League សម្រាប់កំណត់ត្រាបីឆ្នាំជាប់ៗគ្នា។អតីតកីឡាករលំដាប់អន្តរជាតិវ័យ 45 ឆ្នាំរូបនេះ បានសំរេចចិត្តលាឈប់ពីតំណែងដោយនិយាយថាវាជាពេលវេលាសម្រាប់ការផ្លាស់ប្តូរខ្លួនឯង និងក្លឹប និងទទួលស្គាល់ថាគាត់មិនដឹងពីសមត្ថភាពរបស់គាត់ក្នុងការរក្សាកំណត់ត្រាឈ្នះរបស់គាត់នៅ Real ទេ។ ប៉ុន្តែគាត់បាននិយាយថាគ្មានក្លឹបណាមួយពាក់ព័ន្ធនៅក្នុងការសម្រេចចិត្តរបស់គាត់ក្នុងការចែកផ្លូវជាមួយ Real ឡើយ ហើយទោះបីអ្នកជំនាញបានភ្ជាប់គាត់ទៅនឹងការងារគ្រូបង្វឹកជម្រើសជាតិបារាំងក៏ដោយ ក៏លោក...