ឧទ្ធម្ភាគចក្ររបស់ប្រធានាធិបតីកូឡុំប៊ីត្រូវបានវាយប្រហារ

ឧទ្ធម្ភាគចក្រដឹកប្រធានាធិបតីកូឡុំប៊ី លោក Ivan Duque និងមន្ត្រីជាច្រើនរូបទៀតត្រូវបានគេរាយការណ៍ថាបានរងការវាយប្រហារដោយគ្រាប់កាំភ្លើងនៅក្នុងការវាយប្រហារមួយនៅតាមបណ្តោយព្រំដែនជាមួយប្រទេសវេណេហ្ស៊ូអេឡាកាលពីថ្ងៃសុក្រ។ សារព័ត៌មាន Associated Press និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតរាយការណ៍ថាឧទ្ធម្ភាគចក្រត្រូវបានវាយប្រហារខណៈពេលដែលវាត្រៀមចុះចតនៅទីក្រុង Cucuta។ យន្តហោះនេះក៏ដឹករដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Diego Molano និងមន្ត្រីជាន់ខ្ពស់ដទៃទៀតផងដែរ។ គ្មាននរណាម្នាក់រងរបួសនៅក្នុងការវាយប្រហារនោះទេ។ នៅក្នុងសារវីដេអូមួយដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Twitter លោក Duque បានថ្កោលទោសចំពោះឧប្បត្តិហេតុនេះថាជាការវាយប្រហារដ៏កំសាកមួយ។ គាត់និយាយថាគាត់បានផ្តល់ការណែនាំដើម្បីតាមរកឧក្រិដ្ឋជនដែលបានវាយប្រហារឧទ្ធម្ភាគចក្ររបស់គាត់ហើយធ្វើឱ្យជីវិតរបស់អ្នកនៅលើយន្តហោះស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។ ពួកឧទ្ទាមនៃក្រុមឆ្វេងនិយមប្រឆាំងនឹងរដ្ឋាភិបាលផ្តល់ហិរញ្ញប្បទានដល់សកម្មភាពរបស់ពួកគេតាមរយៈការជួញដូរគ្រឿងញៀនខុសច្បាប់ដែលផលិតពីស្លឹកកូកាដែលត្រូវបានដាំដុះនៅតំបន់ព្រំដែនជុំវិញទីក្រុង Cucuta។ រដ្ឋាភិបាលកូឡុំប៊ីកំពុងព្យាយាមលុបបំបាត់ពាណិជ្ជកម្មគ្រឿងញៀន៕    

សហរដ្ឋអាមេរិកនឹងជួយដល់ការស៊ើបអង្កេតនៅប្រទេសហៃទី

សហរដ្ឋអាមេរិកកំពុងបញ្ជូនមន្រ្តីមកពី FBI និងក្រសួងសន្តិសុខមាតុភូមិ ដើម្បីជួយប្រទេសហៃទីស៊ើបអង្កេតការធ្វើឃាតលោកប្រធានាធិបតី Jovenel Moise។ អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បានប្រកាសពីសេចក្តីសម្រេចនៅឯសេតវិមាននៅថ្ងៃសុក្រ។ លោកស្រីមានប្រសាសន៍ថាសហរដ្ឋអាមេរិកកំពុងបញ្ជូនមន្រ្តីតាមសំណើរបស់ប្រទេសហៃទី។ លោក Moise ត្រូវបានសម្លាប់ដោយខ្មាន់កាំភ្លើងមួយក្រុមនៅព្រឹកថ្ងៃពុធនេះ នៅគេហដ្ឋានរបស់គាត់ក្នុងរដ្ឋធានី Port-au-Prince។ ភរិយារបស់គាត់រងរបួសធ្ងន់។ មន្រ្តីប៉ូលីសនិយាយថាការសម្លាប់នេះត្រូវបានគ្រោងនិងរៀបចំយ៉ាងប្រុងប្រយ័ត្ន។ ពួកគេនិយាយថាពួកគេបានឃុំខ្លួនជនជាតិអាមេរិក ២ នាក់ និងកូឡុំប៊ី ១៥ នាក់ពាក់ព័ន្ធនឹងការវាយប្រហារនេះ។ ជនជាតិកូឡុំប៊ីមួយចំនួនត្រូវបានគេជឿថាជាសមាជិកកងទ័ពចូលនិវត្តន៍។ ជនសង្ស័យ ៤...

រុស្ស៊ីនិងអ៊ុយក្រែនឯកភាពលើបទឈប់បាញ់ពេញលេញនៅដំណាច់ឆ្នាំ

មេដឹកនាំរុស្ស៊ីនិងអ៊ុយក្រែនបានព្រមព្រៀងអនុវត្តបទឈប់បាញ់ពេញលេញនៅភាគខាងកើតអ៊ុយក្រែននៅដំណាច់ឆ្នាំ។ កិច្ចព្រមព្រៀងត្រូវបានសម្រេចនៅថ្ងៃច័ន្ទនៅទីក្រុងប៉ារីសក្នុងកិច្ចប្រជុំកំពូលរវាងប្រទេសទាំងពីរបូកបារាំងនិងអាល្លឺម៉ង់។ មេដឹកនាំទាំងនោះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថាអ៊ុយក្រែននិងក្រុមបំបែកខ្លួននិយមគាំទ្រដោយទី្រក្រុងម៉ូស្គូនឹងអនុវត្តបទឈប់បាញ់និងជំរុញឱ្យមានការផ្លាស់ប្តូរទណ្ឌិតទាំងអស់ចេញពីជម្លោះនៅចុងឆ្នាំ ២០១៩។ ភាគីទាំងពីរបានប្រយុទ្ធគ្នានៅភាគខាងកើតអ៊ុយក្រែនអស់រយៈពេលជាង ៥ ឆ្នាំមកហើយ។ មនុស្សប្រហែល ១៣.០០០ នាក់បានស្លាប់នៅក្នុងជម្លោះនេះ។ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រាប់អ្នកសារព័ត៌មានថាកិច្ចពិភាក្សាបានទទួលផ្លែផ្កា។ លោកបាននិយាយថាបណ្តាប្រទេសនានាបានធ្វើឱ្យមានការរីកចម្រើននៅក្នុងតំបន់ដែលមានបញ្ហាជាច្រើនឆ្នាំមកហើយ។ ទោះយ៉ាងណា ជាក់ស្តែងរុស្ស៊ីនិងអ៊ុយក្រែនបានបរាជ័យក្នុងការផ្សារភ្ជាប់ភាពមិនស្របគ្នារបស់ពួកគេលើស្ថានភាពនៃភាគខាងកើតអ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៊ី លោក​ Vladimir Putin បាននិយាយថាអ៊ុយក្រែនគួរតែផ្លាស់ប្តូររដ្ឋធម្មនុញ្ញរបស់ខ្លួននិងផ្តល់ឱ្យតំបន់នេះនូវកម្រិតស្វ័យភាពខ្ពស់។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថាប្រទេសរបស់លោកនឹងមិនក្លាយជាសហព័ន្ធរដ្ឋទេ។ លោកបាននិយាយថានេះជាគោលការណ៍ដែលលោកនឹងមិនផ្លាស់ប្តូរទេ៕  

អាមេរិកទទូចដល់ក្រុងសេអ៊ូលពិចារណាឡើងវិញអំពីកតិកាសញ្ញាស៊ើបការណ៍

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកនិយាយថាទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមបញ្ចុះបញ្ចូលប្រទេសកូរ៉េខាងត្បួងដើម្បីបញ្ចៀសការសម្រេចចិត្តរបស់ខ្លួនក្នុងការបញ្ចប់កតិកាសញ្ញាចែកចាយស៊ើបការណ៍ជាមួយជប៉ុន។ កូរ៉េខាងត្បូងបានប្រកាសកាលពីខែសីហាថាខ្លួននឹងមិនបន្តកិច្ចព្រមព្រៀងសន្តិសុខព័ត៌មានទូទៅនៃកិច្ចព្រមព្រៀងព័ត៌មានយោធាឬ GSOMIA ឡើយនៅពេលដែលវាផុតកំណត់នៅថ្ងៃទី ២៣ ខែវិច្ឆិកា។ សហរដ្ឋអាមេរិកកំពុងជំរុញឱ្យកូរ៉េខាងត្បូងកុំឲ្យស្របតាមសកម្មភាពនេះដោយលើកឡើងពីផលប៉ះពាល់ជាសក្តានុពលលើកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីដោះស្រាយជាមួយកូរ៉េខាងជើងនិងចិន។ មន្ត្រីក្រសួងការបរទេសបាននិយាយនៅថ្ងៃសុក្រនេះថាក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូងនាពេលថ្មីៗនេះលោកបានជួបជាមួយសមភាគីកូរ៉េខាងត្បូងនិងបានសង្កត់ធ្ងន់លើសារសំខាន់នៃការរក្សាកិច្ចព្រមព្រៀងនេះ។ មន្ត្រីរូបនោះក៏បាននិយាយផងដែរថាក្រុមគាំការងារជប៉ុននិងកូរ៉េខាងត្បូងគួរតែជួបគ្នាដើម្បីពិភាក្សាពីបញ្ហានេះនិងដោះស្រាយភាពមិនស៊ីសង្វាក់គ្នារបស់ពួកគេហើយសហរដ្ឋអាមេរិកកំពុងធ្វើវាទាំងអស់ដែលអាចធ្វើបានដើម្បីសម្រួលដល់កិច្ចពិភាក្សាបែបនេះ។រដ្ឋមន្រ្តីការពារជាតិជប៉ុន អាមេរិក និងកូរ៉េខាងត្បូងត្រូវបានគេរំពឹងថានឹងនិយាយអំពីបញ្ហានេះនៅពេលពួកគេជួបគ្នានៅទីក្រុងបាងកកនៅខាងក្រៅកិច្ចប្រជុំក្រៅផ្លូវការដែលបានបន្ថែមកិច្ចប្រជុំនៃប្រមុខការពារជាតិអាស៊ាន៕  

តាលីបង់ព្យួរសាកសពដើម្បីព្រមានឧក្រិដ្ឋជន

ក្រុមតាលីបង់នៅអាហ្វហ្គានីស្ថានបានព្យួរសាកសពរបស់ក្រុមចាប់ជំរិតដែលត្រូវបានចោទប្រកាន់ជាសាធារណៈជាការព្រមាន។ របាយការណ៍រួមទាំងព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថាបុរស ៤ នាក់ដែលបានព្យាយាមចាប់ជំរិតបុរសម្នាក់និងក្រុមគ្រួសាររបស់គាត់នៅទីក្រុង Herat ភាគខាងលិចត្រូវបានសម្លាប់នៅក្នុងការបាញ់កាំភ្លើងតដៃជាមួយសកម្មប្រយុទ្ធតាលីបង់។ សាកសពទាំងបួនត្រូវបាននាំយកមកទីប្រជុំជននិងផ្លូវបំបែកក្នុងទីក្រុងហើយព្យួរពីលើរថយន្តស្ទូចកាលពីថ្ងៃសៅរ៍។ មេបញ្ជាការតាលីបង់ក្នុងតំបន់ម្នាក់បាននិយាយថាសកម្មភាពនេះមានបំណងព្រមានឧក្រិដ្ឋជនទាំងអស់។ នៅពេលដែលក្រុមតាលីបង់ស្ថិតនៅក្នុងអំណាច ពួកគេបានអនុវត្តការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរដូចជាការប្រហារជីវិតជាសាធារណៈនិងការកាត់អវយវៈដោយអនុលោមតាមការបកស្រាយយ៉ាងជ្រាលជ្រៅនៃការបង្រៀនរបស់សាសនាអ៊ីស្លាម។ ចាប់តាំងពីបានឡើងកាន់អំណាចកាលពីខែសីហាមក រដ្ឋាភិបាលចំាផ្ទះតាលីបង់បានសន្យាថាការគ្រប់គ្រងរបស់ពួកគេនឹងគិតគូរពីសិទ្ធិមនុស្សនៅក្នុងដែនកំណត់នៃការបង្រៀនរបស់អ៊ីស្លាម។ ប៉ុន្តែសកម្មភាពដូចជាការបង្ហាញសាកសពជាសាធារណៈអាចធ្វើឱ្យមានការព្រួយបារម្ភទាំងក្នុងនិងក្រៅប្រទេស៕    

អគ្គិភ័យនៅប្រាសាទ Shuri ដែលជាតំបន់បេតិកភណ្ឌពិភពលោក

អគ្គិភ័យកំពុងឆាបឆេះនៅឯប្រាសាទស៊ូរីដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅភាគខាងត្បូងនៃខេត្តអូគីណាវ៉ា។ វាបានចាប់ផ្តើមនៅព្រឹកថ្ងៃព្រហស្បតិ៍។ រថយន្តពន្លត់អគ្គិភ័យបានប្រញាប់ប្រញាល់មកដល់កន្លែងកើតហេតុ។ នាយកដ្ឋានពន្លត់អគ្គិភ័យទីក្រុងណាហានិយាយថាខ្លួនបានទទួលការហៅបន្ទាន់មួយដែលរាយការណ៍អំពីអគ្គិភ័យនៅឯប្រាសាទនៅម៉ោងប្រហែល ២ និង ៤០ នាទីទៀបភ្លឺម៉ោងនៅប្រទេសជប៉ុន។ ប៉ូលិសនិយាយថាសាលធំនិងអគារក្បែរនោះបានឆេះដល់ដីហើយអាគារមួយទៀតកំពុងឆេះ។ រហូតមកដល់ពេលនេះមិនទាន់មានរបាយការណ៍អំពីការរងរបួសណាមួយនៅឡើយទេ។ ប្រាសាទនេះត្រូវបានកសាងឡើងប្រហែល ៥០០ ឆ្នាំមុនដោយរាជវង្ស Ryukyu ត្រូវបានគេកំណត់ថាជាសម្បត្តិជាតិរបស់ជប៉ុននៅឆ្នាំ ១៩៣៣។ វាបានឆេះដល់ដីក្នុងអំឡុងសង្គ្រាមលោកលើកទី ២។សាលធំត្រូវបានជួសជុលឡើងវិញនៅឆ្នាំ ១៩៩២ និងបានបម្រើជាកន្លែងរៀបចំពិធីជប់លៀងសម្រាប់មេដឹកនាំដែលចូលរួមក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេស G៨។សំណល់នៃប្រាសាទដើមក៏ត្រូវបានគេកំណត់ជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូផងដែររួមជាមួយនឹងប្រាសាទដែលបាក់បែកនៃប្រាសាទរបស់អណាចក្រ Ryukyu នៅខេត្តអូគីណាវ៉ា៕  

បទ​ល្មើ​ស​នេសា​​ទ ​រ​បាំ​ង​ស្បៃ​មុ​ង​ ​ត្រូ​វក​ម្លាំ​ង​ក​​ងរា​ជ​​អាវុ​ធ​ហ​ត្ថ ស្រុ​ក​ជ​ល​គិរី​ ចុះ​រុះ​រើ​បំ​ផ្លា​​ញ​ចោ​ល១​០​ក​ន្លែ​ង​

ខេត្តកំ​ព​ង់​ឆ្នាំ​ង​៖​ ​ក​ម្លាំ​ង​មូ​​ល​ដ្ឋា​ន​ក​ង​រា​ជ​អា​វុ​ធ​ហ​ត្ថ​ស្រុ​ក​ជ​ល​គិ​រី​ ​ធ្វើ​កា​រ​រុះ​រើ​បំ​ផ្លា​ញ​ចោ​ល​នៅ​នឹ​ង​ក​ន្លែ​ង​ ​រ​បាំ​ង​ស្បៃ​មុ​ង​ចំនួ​ន១​០​ក​ន្លែ​ង​ ​ប្រ​វែ​ង​៤​០​០​ម៉ែ​ត្រ​ ​ល​ប​លូ​ស្បៃ​មុ​ង​១​០​មា​ត់​ ​​ប​ង្គោ​លស​រុ​ប​ចំ​​នួន​២​​០០​​ដើ​ម​ ​ក្នុ​ង​នោះ​ចា​ក់​លែ​ង​កូ​ន​ត្រី​ច​ម្រុះ​ចំ​នួ​ន​ប្រ​មា​ណ​៣​០​គី​ឡូក្រា​ម​​ ចូ​ល​បឹ​ង​ធម្ម​ជា​តិ​វិ​ញ​​។​ ​ ប្រតិបត្តិការនេះនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចព្រែកព្រះច័ន្ទ ស្ថិតក្នុងភូមិកោះធំ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកអនុសេនីយ៍ឯក គង់ សុភិន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក សហការជាមួយកម្លាំងនគរបាលស្រុក និងកម្លាំងផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ ស្រុកជលគិរី ដោយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជលគិរី...

ការធ្លាក់យន្ដហោះសម្លាប់មនុស្ស ៩ នាក់នៅជិតរដ្ឋធានីហ្វីលីពីន

យន្តហោះធុនស្រាលមួយស្ថិតនៅជើងហោះហើរដឹកជញ្ជូនថ្នាំពេទ្យបានធ្លាក់នៅជិតរដ្ឋធានីម៉ានីលរបស់ហ្វីលីពីន។ មនុស្សទាំង ៩ នាក់នៅលើយន្តហោះត្រូវបានគេអះអាងថាបានស្លាប់។ យន្តហោះបានធ្លាក់ចូលបរិវេណរមណីយដ្ឋានមួយក្នុងខេត្ត ឡាហ្គូណា កាលពីរសៀលថ្ងៃអាទិត្យ។ ក្នុងចំណោមអ្នកនៅលើយន្តហោះមានបុគ្គលិកអ្នកជំងឺនិងបុគ្គលិកពេទ្យ។ បុគ្គលិកពីរនាក់នៅឯកន្លែងកើតហេតុបានរងរបួសហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ រូបភាពវីដេអូដែលថតដោយសាក្សីបង្ហាញពីផ្សែងពណ៌សហុយចេញពីយន្ដហោះនៅពេលវាចុះមក។ វាក៏មានផ្សែងខ្មៅចេញពីបរិវេណផងដែរ។ ប៉ូលិសក្នុងតំបន់និយាយថាគិលានុប្បដ្ឋាយិកាម្នាក់ដែលមានឈ្មោះថា យ៉ាម៉ាតុ តូហ្គាវ៉ាស្ថិតនៅលើយន្តហោះ។ ស្ថានទូតជប៉ុនប្រចាំទីក្រុងម៉ានីលកំពុងពិនិត្យមើលថាតើគិលានុបដ្ឋាយិកាមកពីប្រទេសជប៉ុន។ ប៉ូលិសបាននិយាយថាយន្ដហោះនេះបានហោះឡើងសំដៅទៅកាន់ទីក្រុងម៉ានីលពីទីក្រុងឌីប៉ូឡូកនៅខេត្តហ្សំបោនហ្គាដេនន័រ៕  

បេសកជនពិសេស UN៖ ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាកាន់តែអាក្រក់ទៅៗ

បេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ាបានជំរុញសហគមន៍អន្តរជាតិឱ្យចាត់វិធានការមុតមាំដើម្បីដោះស្រាយស្ថានការណ៍កាន់តែយ៉ាប់យ៉ឺនរបស់ប្រទេសនេះ។ លោកស្រី​ Christine Schraner Burgener បាននិយាយកាលពីថ្ងៃសុក្រនៅក្នុងកិច្ចប្រជុំតាមអនឡាញនៃគណៈកម្មាធិការទីបីនៃមហាសន្និបាតអង្គការសហប្រជាជាតិដែលដោះស្រាយបញ្ហាសិទ្ធិមនុស្ស។ លោកស្រីបាននិយាយថាការបង្រ្កាបដោយយោធាទៅលើប្រជាពលរដ្ឋនៅតែបន្តចាប់តាំងពីរដ្ឋប្រហារកាលពីខែកុម្ភៈ ហើយចំនួនមនុស្សដែលត្រូវការជំនួយមនុស្សធម៌បានកើនឡើងដល់ ៣ លាននាក់។ លោកស្រី Schraner Burgener បាននិយាយថាចំនួនអ្នកស្លាប់និងរបួសកំពុងកើនឡើងខណៈអំពើហឹង្សាកាន់តែខ្លាំងឡើងបន្ទាប់ពីការអំពាវនាវរបស់កងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យកាលពីខែមុនដើម្បីបះបោរប្រឆាំងនឹងការគ្រប់គ្រងដោយយោធា។ លោកស្រីបាននិយាយថា "ស្ថានភាពកាន់តែអាក្រក់ទៅៗ ហើយសុទិដ្ឋិនិយមសម្រាប់ដំណោះស្រាយឆាប់រហ័សណាមួយកំពុងធ្លាក់ចុះ"។ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍កំពុងស្វែងរកការសម្រុះសម្រួលរវាងយោធាមីយ៉ាន់ម៉ា និងកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែ​ការ​ខិតខំ​ប្រឹងប្រែង​បាន​ជាប់គាំង៕