ជនជាតិចិនជិត ៥០នាក់មកតវ៉ានៅស្ថានទូតករណីថៅកែមិនបើកប្រាក់ខែ

នៅព្រឹកនេះមានជនជាតិចិនប្រមាណជិត ៥០នាក់ បានឡើងមកតវ៉ានៅមុខស្ថានទូតចិនប្រចាំនៅកម្ពុជា ករណីថៅកែជនជាតិចិនមិនបើកប្រាក់ខែ។ តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅ​ថ្ងៃ​ទី​០៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ម៉ោ​០៦​និង​១០​នាទី​ នៅ​មុខ​ស្ថានទូត​ចិន​​ មាន​កម្មករ​ជនជាតិ​ចិន​ចំនួន​៤៦​នាក់​ ដែន​ធ្វើកា​សំណង់​នៅ​ក្រុងព្រះសីហនុ​​ មកសុំកិច្ចអន្តរាគមន៍ជួយ​ដោះស្រាយ​ប្រាក់ខែ​ដែល​ថៅកែ​មិន​ទាន់​បើកឲ្យ​ពួក​គេ​។​ ​តាមការចុះផ្សាយដដែលបន្តថាកម្មករ​ជនជាតិ​ចិនទាំងនោះក៏​បាន​ធ្វើ​ដំណើ​ដោយ​ថ្មើរជើង​តាម​ផ្លូវ​ម៉ៅ​សេ​ទុង​ ទៅកាន់​ការិយាល័យ​ទី​ព្រឹកសារ​ពា​ណិ​ជ្ជ​កម្ម​ និង​សេដ្ឋ​កិ​ច្ច​ របស់​ស្ថានទូត​នៃ​ប្រ​ទេស​ចិន​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌ​ចំកា​មនអោយ​ជួយ​ដោះស្រាយដែរ តែមិន​ទាន់​មាន​លទ្ធផល​នៅឡើយទេ​ ៕

មនុស្ស ៣នាក់ស្លាប់ក្នុងគ្រោះអគ្គិភ័យមួយនៅបន្ទាយមានជ័យ

យ៉ាងហោចណាស់មនុស្ស ៣នាក់ បានស្លាប់ក្នុងគ្រោះអគ្គិភ័យឆាប់ឆេះតូប​លក់​ឥ​វ៉ា​ន់​ ចាបហួយ​១​ កន្លែង​មួយកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី ០៩ កុម្ភៈនេះ។ បើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាវេលា​ម៉ោង​១២​ និង​៣០​នាទី​ រំលង​អា​ធ្រា​ត​ មាន​ករណី​អគ្គី​ភ័យ​ឆាបឆេះ​តូប​លក់​ឥ​វ៉ា​ន់​ ចាបហួយ​១​ កន្លែង​ នៅ​ភូមិ​សែន​សំ​ ឃុំ​អូរ​ស្វាយ​ ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្តឧត្តរមានជ័យ​ បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​ ចំនួន​៣​នាក់​។ ការចុះផ្សាយដដែលបន្តថាមូលហេតុ​ដែលបណ្តាល​ឲ្យកើតមានអគ្គិភ័យនោះមក​ពី​ឆ្លង​ចរន្តអគ្គិសនី​ ឆេះ​ខ្សែភ្លើង​ ដែលធ្វើឲ្យស្លាប់មនុស្ស ៣នាក់ ដែលមានម្ដាយម្នាក់អាយុ ៤២ឆ្នាំ និងកូនស្រី...

សម្ដេចហ៊ុន សែន បញ្ជាឲ្យចាប់រថយន្តកែច្នៃទាំងអស់

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាថ្ងៃនេះឲ្យមន្រ្តីទូទាំងប្រទេសអន្តរគមន៍ចាប់រថយន្ត ត ឬកែច្នៃទាំង អស់ដោយថារថយន្តនោះអាចបង្កការខូចខាតផ្លូវថ្នល់ និងបង្កការគ្រោះថ្នាក់ដល់ការធ្វើដំណើរ របស់ប្រជា ពលរដ្ឋ។ សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន លើកឡើងបែបនេះនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថាចាប់ពី០ ម៉ោងយប់នេះ ថ្ងៃទី ៩ ខែ កុម្ភះ ឆ្នាំ ២០១៨ ចំពោះរថយន្តត (កាត់តកែឆ្នៃ) ទាំងអស់ បើឃើញ មានបើកបរនៅខេត្តណា...

រដ្ឋាភិបាលដាក់តំបន់កោះរ៉ុងជាឧទ្យានជាតិសមុទ្រ

រដ្ឋាភិបាល​កម្ពុជាសម្រេច​ឲ្យ​បង្កើត ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុងដែលមានទីតាំងនៅ​ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង​។​ ​រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយចុះ​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៨​ បានសម្រេចបង្កើត​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង​ដែលមាន កោះរ៉ុង កោះរ៉ុង​សន្លឹម កោះ​កូន កោះ​តូច កោះ​តា​ទៀម កោះ​ម្នាស់​ក្រៅ កោះ​ម្នាស់​ក្នុង និង​សមុទ្រ​ជុំវិញ ដែលមាន​ផ្ទៃ​សរុប ៥២,៤៤៨​ហិកតា។ តាមអនុក្រឹត្យដដែល​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុងនោះស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង ដោយ​ក្នុងនោះ​មាន​ផ្ទៃដី​ទំហំ​៥៣១១​ហិកតា និង​ផ្ទៃ​ទឹកសមុទ្រ​ទំហំ ៤៧,១៣៧​ហិកតា ដូច​មាន​ផែនទី​ភ្ជាប់​មកជា​មួយ​។​ ​តាមអនុក្រឹត្យការដាក់តំបន់នេះ​​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង មាន​គោលបំណង​ ធានា​ការថែរក្សា និង​ការពារ​សោភ័ណភាព​ធម្មជាតិ...

មុខមាត់ថ្មីនៃស្ថានីយ៍រាជាយស្ម័យយានក្រុងប៉ោយប៉ែតក្រោយជួសជុល

បន្ទាយមានជ័យ៖ កាលពីថ្ងៃទី០៣ ខែកុម្ភៈ​កន្លងទៅថ្មីៗនេះ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានបង្ហាញ រូបភាពស្ថានីយ៍រថភ្លើងប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុននិងក្រោយការជួសជុលកែលម្អ។ ស្ថានីយ៍ រថភ្លើងមួយនេះមានផ្ទៃក្រឡាដីទំហំ ៧១,៨០៧ ម៉ែត្រការ៉េ ដែលត្រូវបានកសាងតាំងពីសម័យអាណានិគមនិយម បារាំងមកម្ល៉េះ ហើយជាអកុសល វារងការខូចខាត មានសភាពចាស់ទ្រុឌទ្រោម ដោយសារសម័យសង្រ្គាម។ គម្រោងជួសជុលនិងស្តារឡើងវិញនូវស្ថានីយ៍រថភ្លើងប៉ោយប៉ែតស្ថិតក្រោមការគ្រប់គ្រងម៉ៅការដោយ នាយកដ្ឋានផ្លូវដែក ផ្តល់ទីប្រឹក្សាបច្ចេកទេសដោយ ក្រុមហ៊ុននីប៉ុងកូអេ...

រដ្ឋាភិបាលថាបទល្មើសគ្រឿងញឿនកើនឡើងជាង ៩២ភាគរយ

ក្រសួងមហាផ្ទៃថាករណីបទល្មើសគ្រឿងដែលបង្ក្រាបបានក្នុងឆ្នាំ ២០១៧ មានការកើនឡើងជាង ៩២​ភាគរយ បើ​ប្រៀបធៀបនឹងឆ្នាំ ២០១៦។ ការលើកឡើងបែបនេះនៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ​ក្នុងសន្និបាតបូកសរុប​លទ្ធ​ផល​ការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៧ និងទិសដៅ​ការងារ​​ឆ្នាំ២០១៨ និងកិច្ចប្រជុំបូកសរុប​លទ្ធ​ផល​​នៃ​ការអនុវត្តផែនការយុទ្ធនាការ​ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុស​ច្បា​ប់​លើកទី២ ឆ្នាំ២០១៧។នេះបើតាមការ​ចុះ​ផ្សាយ​របស់អគ្គស្នងការនគរបាលជាតិ។ ការចុះផ្សាយនោះបានលើកយកប្រសាសន៍របស់នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិ​ប្រ​យុទ្ធ​ប្រឆាំង​គ្រឿងញៀន ថាកាលពីឆ្នំា២០១៧​ កន្លងទៅ បទល្មើសគ្រឿងញៀនបង្រ្កាបបាន ៨ ១៧៣ ករណី ហើយ​​ចំនួន​នេះ​កើនឡើង ៩២,៤៨ភាគរយ...

មុនចូលឆ្នាំខ្មែរនឹងមានផ្លូវដែកមួយខ្សែចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

រដ្ឋាភិបាលប្រកាសថានឹងដាក់ឲ្យដំណើរការផ្លូវដែកមួយខ្សែរដែលមានប្រវែងជាង ១០០០ម៉ែត្រ ចូលទៅក្នុង​ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ក្រសួងសាធារណៈការ និង ដឹកជញ្ជូនបានផ្សព្វផ្សាយឲ្យដឹង​នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនព្រឹកនេះថា ការដ្ឋាន​សាងសង់ផ្លូវដែកចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញលើផ្លូវប្រវែង ១៣០០ម​ ពេលនេះសាងសង់បានប្រវែង ៥០០ម។ ក្រសួងបានបន្តទៀតថាផ្លូវដែកនេះក្រសួងនឹងគ្រោងដាក់ឲ្យដំណើរការចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញជាផ្លូវការឲ្យបានមុនពេលចូលឆ្នាំខ្មែរខាងមុខ៕

អាជ្ញាធរថាស្ពានថ្មើរជើងរង្វង់មូលនាងគង្ហីងសាងសង់បានពាក់កណ្ដាល

រដ្ឋាភិបាលថាការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងនាងគង្ហីង សម្រេចលទ្ឋផលពាក់កណ្ដាលហើយ។ តាមការចុះផ្សាយរបស់រដ្ឋបាលសាលារាជធានីបានឲ្យដឹងថាគិតត្រឹមថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ ការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងនាងគង្ហីង សម្រេចលទ្ឋផលបាន ៥០% ដោយសសរស្ពានចំនួន ៦កន្លែងនៅជុំវិញរង្វង់មូល បានចាក់បេតុងរួចរាល់។ ការចុះផ្សាយដដែលបន្តថាចំពោះមុខ ការដ្ឋានកំពុងស្ថាបនាគ្រឿងបង្គុំសំណង់ផ្នែកខាងលើ និងគ្រឿងបង្គុំសំណង់ជណ្តើរយន្ត៕

ស្ថានទូតប្រកាសពីការបន្តភាពស្របច្បាប់ដល់ពលករនៅថៃ

ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃប្រកាសពីការបន្តសុពលភាពស្នាក់នៅ និងធ្វើការដល់ពលករ នៅក្នុងប្រទេសថៃរហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៨។ ក្នុងសេចក្ដីជូនដំណឹងមួយចុះថ្ងៃទី ០២ ខែកុម្ភៈស្ថានទូតកម្ពុជានៅក្នុងប្រទេសថៃបានឲ្យដឹងថាអាជ្ញាធរថៃបានបើកដំណើរការការិយាល័យច្រកចេញចូលតែមួយ ៧៦ កន្លែងទូទាំងប្រទេសដើម្បីផ្ដល់សុពលភាពការ ស្នាក់នៅ និងធ្វើការជូនដល់ពលករកម្ពុជា។ ក្នុងសេចក្ដីជូនដំណឹងដដែលស្ថានទូតឲ្យពលករដែលកាន់ប័ណ្ណមិនមែនសញ្ញាតិថៃ (ប័ណ្ណស៊ីជំពូ) លិខិតទំនាក់ទំនងរវាងពលករ និង និយោជក និងសៀវភៅធ្វើការផ្នែកនេសាទ (Seabook) ឲ្យប្រញាប់រួសរាន់ទៅចុះឈ្មោះ ពន្យាសុពលភាពការស្នាក់នៅ និង ធ្វើការនៅតាមការិយាល័យច្រកចេញចូលតែមួយដែលមានទីតាំងនៅខេត្តដែលពលករធ្វើការ។ ក្នុងសេចក្ដីជូនដំណឹងដដែលការធ្វើការពន្យាសុពលភាពដល់ពលករនេះនឹងចាប់ផ្ដើមដំណើរការចាប់ពីថ្ងៃទី ០៥ ខែ...