ធនាគារពិភពលោក៖ ការរីកចម្រើនដ៏ឆាប់រហ័សនៃរាជធានីភ្នំពេញ បានចូលរួមបង្កើតការងារ និងកាត់បន្ថយភាពក្រីក្រ

(ភ្នំពេញ)៖ របាយការណ៍របស់ធនាគារពិភពលោក ស្តីពីការអភិវឌ្ឍទីក្រុងក្នុងរាជធានីភ្នំពេញ បានបង្ហាញថា ការរីកលូតលាស់ដ៏ឆាប់រហ័សរបស់រាជធានីភ្នំពេញក្នុងរយៈពេល ១០ឆ្នាំ​កន្លងមកនេះ បានចូលរួមចំណែកក្នុងការបង្កើនឱកាសការងារនិងកាត់បន្ថយភាពក្រីក្រ។ ប៉ុន្តែ ការយកចិត្តទុកដាក់លើការលើកកម្ពស់ផែនការ ការគ្រប់​គ្រង និងហេដ្ឋារចនាសម្ព័ន្ធនៃទីក្រុង គឺត្រូវការជាចាំបាច់ដើម្បីចៀសវាងការរីករាលដាលនៃភាពគ្មានសណ្តាប់ធ្នាប់ ការស្ទះ​ចរាចរ​ណ៏ និងការបំពុលផ្សេងៗ។នេះបើយោងតាមការចុះផ្សាយរបស់ធនាគារពិភព​លោកនៅ​ថ្ងៃ​នេះ​។ របាយការណ៍ដែលមានចំណងជើងថា ការអភិវឌ្ឍទីក្រុងក្នុងរាជធានីភ្នំពេញ របស់ធនាគារពិភពលោក បានលើកឡើងពីភាពប្រឈមជាច្រើន ក្នុងការផ្តល់ជាសេវាកម្មជាមួលដ្ឋាន ដែល​រួមមាន ប្រព័ន្ធបង្ហូរទឹកស្អុយ ស្ថានីយកែច្នៃទឹកស្អុយ សេវាដឹកជញ្ជូនសាធារណៈ និងការគ្រប់​គ្រងកាកសំណល់រឹង។ ការគ្រប់គ្រងនិងការផ្តល់ហិរញ្ញប្បទានលើការរៀបចំក្រុង ការពង្រឹង​អភិបាល​កិច្ច និងការផ្តល់សេវាកម្ម...

ម្ចាស់ជ័យលាភីធ្វើឡូហ្គោខួបអនុស្សាវរីយ៍៦៥ឆ្នាំនៃទំនាក់ទំនងមិត្តភាពជប៉ុន-កម្ពុជា គឺបានទៅលើអ្នកសៀមរាប

(ភ្នំពេញ)៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជានៅថ្ងៃនេះ បានប្រកាសជ័យលាភីប្រកួតប្រជែងអ្នក​បង្កើត​ឡូហ្គោ​ខួប​អនុស្សាវរីយ៍​​៦៥​ឆ្នាំនៃទំនាក់ទំនងមិត្តភាពជប៉ុន-កម្ពុជាជាផ្លូវការ។ ក្នុង​ចំណោម​ឡូហ្គោចំនួន​៣១ដែលបានចូលរួមប្រកួតប្រជែងនេះ គឺឡូហ្គោរបស់លោក ចាន់ ទេពខេមរិន្ទ នៅខេត្តសៀមរាបបានជាប់ជ័យលាភីជាផ្លូវការ។ នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២០ ធ្នូនេះ។ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានពន្យល់ថា អត្ថន័យនៃឡូហ្គោដែលត្រូវបានសរសេររៀបរាប់ ដោយបេក្ខជនជ័យលាភីនេះ គឺឡូហ្គោនេះមានទម្រង់ជារូបផ្លិតក្រដាសជប៉ុន និងកម្ពុជា ដោយ រចនាផ្សំទង់ជាតិប្រទេសទាំងពីរនៅលើផ្លិត ដើម្បីបង្ហាញអំពីមិត្តភាពបើកយ៉ាងទូលំទូលាយ រវាងកម្ពុជា និងជប៉ុន។ លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា...

រដ្ឋមន្រ្តីក្រសួងព័ត៌មានហាមមិនអោយវិទ្យុ ទូរទស្សន៍ក្នុងស្រុកទាំងអស់ចាក់ផ្សាយ​ចម្រៀង​«គ្រូបង្រៀនស្រវឹងស្រា»របស់ផលិតកម្មថោន

(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ តាមរយៈលិខិតចុះថ្ងៃទី១៩ ធ្នូ បានធ្វើ ការហាមប្រាមវិទ្យុ និងទូរទស្សន៍ក្នុងស្រុកទាំងអស់ចាក់ផ្សាយបទចម្រៀងដែលមាន ចំណង​ជើង​ថា«គ្រូបង្រៀនស្រវឹងស្រា» ដែលច្រៀងដោយលោកស្រី ចេន សាយថៃ របស់​ផលិត​កម្មថោន។ លោក ខៀវ កាញារីទ្ធ ចាត់ទុកចម្រៀងមួយបទនេះ គឺជាមានខ្លឹមសារបន្តុះ​បង្គាប់ គ្រូបង្រៀន។ ក្នុងលិខិតរបស់លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា ខ្លឹមសារនៃបទចម្រៀងនេះ បានប្រាសចាកអំពីអកប្បកិរិយា...

នៅពេលខាងមុខនេះរាជធានីភ្នំពេញ នឹងមានខ្សែរថភ្លើងអាកាសធ្វើចរាចរណ៍

(ភ្នំពេញ)៖ រាជធានីភ្នំពេញក្នុងពេលអនាគតខាងមុខនេះ នឹងមានខ្សែរថភ្លើងអាកាសប្រវែង ១៨គីឡូម៉ែត ដែលរត់តាមបណ្តោយមហាវិថីហ្សាលដឺហ្គោល មហាវិថីព្រះមុនីរ៉េត ផ្លូវលេខ​២១៧ ផ្លូវ​វេង​ស្រេង ឆ្ពោះមក ព្រលានយន្តហោះ និង១ខ្សែទៀតបែកខ្នែងទៅផ្លូវជាតិលេខ៤ និងផ្លូវកប់ស្រូវ។ នេះបើយោងតាមការចុះ ផ្សាយរបស់សារព័ត៌មានដើមអម្ពិលនៅថ្ងៃនេះ។ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានឲ្យដឹងថា សេវាដឹកជញ្ជួនលើអាកាសខ្នាត មធ្យមនេះ គឺជា ផ្នែកមួយដ៏សំខាន់សម្រាប់មធ្យោបាយដឹកជញ្ជូនសាធារណៈសម្រាប់រាជធានីភ្នំពេញនៅពេលអនាគត។ តែទោះបីជាយ៉ាងណាក៏ដោយលោក ឃួង ស្រេង...

ជប៉ុនជួយកម្ពុជាជាង២០លានដុល្លារដើម្បីសាងសង់វិទ្យាស្ថានគរុកោសល្យនៅរាជធានីភ្នំពេញ និងបាត់ដំបង

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុនសម្រេចផ្តល់ជំនួយដល់កម្ពុជាចំនួន២៨លានដុល្លារសហរដ្ឋអាមេរិ កដើម្បីសាងសង់វិទ្យាស្ថានគរុកោសល្យនៅរាជធានីភ្នំពេញ និងបាត់ដំបង។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃនេះ។ ពិធីចុះហត្ថលេខា លើហិរញ្ញប្បទាននេះគឺនឹងធ្វើឡើងនៅថ្ងៃទី២០ ធ្នូស្អែកនេះ នាទីស្តីការ​ក្រសួង​ដោយមានការចូលរួមពីប្រមុខការទូតកម្ពុជា និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ ហរិញ្ញប្បទានឥតសំណងនេះ ត្រូវបានផ្តល់ជូនរដ្ឋាភិបាលកម្ពុជា ដោយរដ្ឋាភិបាលជប៉ុន ដើម្បី លើកកម្ពស់ធនធានមនុស្សកម្ពុជា ក្នុងការឆ្លើយតបនឹងតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គម របស់ជាតិ៕

ចាប់ពីថ្ងៃទី១៨ ធ្នូខាងមុខនេះតទៅ អាកាសធាតុនឹងចុះត្រជាក់ខ្លាំងនៅតាមតំបន់ និងខេត្តមួយចំនួនរបស់កម្ពុជា

(ភ្នំពេញ)៖ តំបន់ និងខេត្តមួយចំនួនរបស់កម្ពុជា នឹងចុះត្រជាក់ខ្លាំងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ធ្នូ ខាងមុខនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនៅថ្ងៃនេះ។ ក្រសួងធនធានទឹក បានឲ្យដឹងថា តំបន់ជួរភ្នំដងរែក សីតុណ្ហភាពនឹងធ្លាក់ចុះក្នុងរង្វង់១៣អង្សាសេ។ ចំណែកខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ ឧត្តរមានជ័យ និងប៉ៃលិន សីតុណ្ហភាពនឹងធ្លាក់ចុះក្នុងរង្វង់១៥អង្សាសេ។ ចំពោះខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប បន្ទាយមានជ័យ និងកោះកុង សីតុណ្ហភាពនឹងចុះត្រជាក់ក្នុង រង្វង់១៧...

លោក ចម ប្រសិទ្ធ បញ្ជាឲ្យលុបបំបាត់សិប្បកម្មផលិតស្ករត្នោតក្លែងក្លាយឲ្យអស់នៅទូទាំង​ប្រទេស

(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ចម ប្រសិទ្ធ បានបញ្ជាឲ្យប្រធាន មន្ទីរឧស្សាហកម្ម និងសិប្បកម្ម នៅទូទាំងប្រទេស ត្រូវលុបបំបាត់សិប្បកម្មផលិតស្ករត្នោត​ក្លែង​ក្លាយឲ្យអស់នៅទូទាំងប្រទេស។ នេះបើយោងតាមលិខិតរបស់លោក ចម ប្រសិទ្ធ ចុះថ្ងៃ​ទី១២ ខែធ្នូ ឆ្នាំ២០១៧។ លោក ចម ប្រសិទ្ធ ចាត់ទុកសកម្មភាពផលិតស្ករត្នោតក្លែងក្លាយនេះ គឺជាវិច្ឆេទកម្មសេដ្ឋកិច្ច ដើម្បីបំផ្លាញកិត្តិនាមស្ករត្នោតខ្មែរ ដែលជាអត្តសញ្ញាណផលិតផលជាតិដែលកំពុងត្រូវបាន ទទួលស្គាល់ជាសាធារណៈទាំងក្នុង...

សម្តេច ហ៊ុន សែន៖ ក្រុមប្រឹក្សាឃុំសង្កាត់ ប្រធាន អនុប្រធានភូមិ ទទួលបានសេវាពិនិត្យ​ព្យាបា​ល​ជំងឺឥតគិតថ្លៃ

(ភ្នំពេញ)៖ ជាដំណោះស្រាយថ្មីមួយទៀតក្នុងការសម្រួលជីវភាពរបស់មន្រ្តីថ្នាក់មូលដ្ឋាន សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃពុធ ទី១៣ ធ្នូនេះ បានប្រកាសថា ក្រុមប្រឹក្សា​ឃុំសង្កាត់ ប្រធាន អនុប្រធានភូមិ ចំនួនជាង៦ម៉ឺននាក់ នឹងទទួលបានសេវាពិនិត្យ​ព្យាបាល​ជំងឺឥត​គិតថ្លៃ​នៅតាមមន្ទីរពេទ្យរដ្ឋទាំងអស់ ដូចកម្មករ-កម្មការិនី។ ដោយឡែកមន្រ្តីរាជការជាស្រ្តីនៅ​ថ្នាក់ឃុំ និងភូមិ នៅពេលដែលសម្រាលកូន ក៏ទទួលបាន​ការ​ឧបត្ថម្ភ​នានា ដូចមន្ត្រីកម្មករផងដែរ។ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករមកពីរោងចក្រចំនួន១៣ ស្ថិតនៅតំបន់កប់ស្រូវ រាជធានីភ្នំពេញ នៅព្រឹកនេះ សម្តេច...

ADB សម្រេចផ្តល់កម្ចីគិតជាទឹកប្រាក់៥០លានដុល្លារ ដល់រដ្ឋាភិបាលកម្ពុជា

(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កម្ចីគិតជាទឹកប្រាក់ចំនួន ៥០លាន ដុល្លារដល់រដ្ឋាភិបាលកម្ពុជា ដើម្បីយកទៅពង្រីក និងកែលំអសេវាផ្គត់ផ្គង់ទឹកស្អាត និងអនា ម័យក្នុងទីរួមខេត្តធំៗជាងគេចំនួន ៤ របស់កម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB នៅថ្ងៃនេះ។ លោក Michael White អ្នកឯកទេសផ្នែកអភិវឌ្ឍទីក្រុង នៃនាយកដ្ឋានអាស៊ីអាគេ្នយ៍របស់ ADB បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មាននោះថា ខណៈដែលកម្ពុជាបន្តពង្រីក និងអភិវឌ្ឍន៍ ទីក្រុងរបស់ខ្លួនក្នុងល្បឿនមួយដ៏លឿន...

ក្រសួងសុខាភិបាលកម្ពុជា អំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីផ្ទុះមានជំងឺ H5N1

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា តាមរយៈនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានអំពាវនាវ​ឲ្យប្រជាពលរដ្ឋមានការប្រយុទ្ធប្រឆាំងខ្ពស់ បន្ទាប់ពីមានការផ្ទុះឡើងនូវជំងឺផ្តាសាយបក្សី H5N1 កើតលើសត្វបក្សី នៅភូមិកោះស្វាយ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។​នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា មកដល់ពេលនេះ មន្រ្តីជំនាញ​សុខាភិ​បាល​មិន​ទាន់រកឃើញប្រភេទជំងឺនេះឆ្លងលើមនុស្សនោះទេ។ តែទោះបីជាយ៉ាងណាមន្រ្តី​ជំនាញ​ក៏​កំពុងបន្តតាមស្ថានភាពជំងឺយ៉ាងយកចិត្តទុកដាក់ផងដែរ។ ឆ្លើយតបទៅនឹងជំងឺនេះ ក្រសួងសុខភិបាល ក៏បានណែនាំឲ្យប្រជាពលរដ្ឋ​មានការប្រុងប្រយ័ត្ន​ខ្ពស់អំពីការចំលងជំងឺនេះ ជាពិសេស ក្នុងពិធីបុណ្យផ្សេង ដែលនឹងឈានមកដល់​ក្នុងពេល​ឆាប់​ៗ​នេះ ជាពិសេសសូមកុំយកមាន់ ទា ឬសត្វបក្សីឈឺឬងាប់ មករៀបចំជាអាហារ...