សង្វេគណាស់! គ្រួសារមួយក្រីក្រ ហើយភ្លើងឆេះផ្ទះខ្ទេច គ្មានសល់ទៀត សល់តែសំលៀកបំពាក់មួយចង្កេះជាប់ខ្លួន
ខេត្តកំពង់ឆ្នាំង ៖ ផ្ទះធ្វើអំពីសរសរឈើប្រក់ស្លឹកទំហំ៣x៤ មួយខ្នង ត្រូវភ្លើង ភ្លើងឆេះផ្ទះខ្ទេចគ្មានសល់ ខណៈគ្រួសារនេះកំពុងមានជីវភាពខ្វះខាត រកទីពំនាក់គ្មាន។
ហេតុការនេះកើតឡើងនៅវេលាម៉ោងប្រមាណ១៦និង១៥នាទីល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ ស្ថិតនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ប្រភពនៅទីនោះបញ្ចាក់ថា៖ជនរងគ្រោះប្ដីឈ្មោះ ចាប ចំរើន ប្រពន្ធឈ្មោះ កា ភាព មានកូនចំនួន៤នាក់ នៅក្នុងបន្ទុក ហើយជាគ្រួសារក្រីក្រ សុំដីរបស់គេដើម្បីសង់ផ្ទះតូចមួយរស់នៅបណ្ដោះអាសន្ន។
ករណីនេះមិនទាន់ដឹងពីមូលហេតុនោះទេ ដោយមិនមានមនុស្សនៅលើផ្ទះ...
រថយន្តដឹកលើសទម្ងន់ បង្កឲ្យស្ពានទ្រុតទ្រោម បាក់ស្រុត ពលរដ្ឋស្នើដល់ អាជ្ញាធរពាក់ព័ន្ធ ជួយទប់ស្កាត់ និងជួសជុលឡើងវិញ
ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋបានឲ្យដឹងថា សព្វថ្ងៃនេះមានរថយន្តធុនធំតែងតែដឹកលើសទម្ងន់ ដឹកឆ្លងកាត់ស្ពានចំនួន ២កន្លែងក្នុងឃុំអូរៃទាំងយប់ទាំងថ្ងៃ បង្កឲ្យស្ពានដែកបាឡេនៅចំកណ្ដាលស្ពានបាក់ស្រុត ប្រជាពលរដ្ឋខំធ្វើការជួសជុលបណ្ដុះអាសន្នតែមិនអាចទ្រទ្រង់ទម្ងន់រថយន្តដែលផ្ទុកលើសនោះបានឡើយ។ស្ពាន២កន្លែងនៅក្នុងភូមិអន្លង់ស្វាយ ឃុំអូរ៉ៃ ស្រុកថាលាបរិវ៉ាត់ ខេត្តស្ទឹងត្រែងដែលមានចម្ងាយផ្លូវពីទីរួមខេត្តប្រមាណជាង ២០ គីឡូម៉ែត្រស្របតាមដងទន្លេមេគង្គ បានបាក់ស្រុតប្រជាពលរដ្ឋស្នើឲ្យអាជ្ញាធរពាក់ព័ន្ធជួយធ្វើការទប់ស្កាត់នឹងធ្វើការជួសជុលស្ពានឡើងវិញដើម្បីសម្រួលដល់ប្រជាពលរដ្ឋដឹកកសិផលទៅកាន់ទីផ្សារ។
ប្រជាពលរដ្ឋបានលើកឡើងទៀតថា ទោះជាស្ពានដែកនេះសង់រឹងមាំយ៉ាងណាក៏ដោយ មិនអាចទ្រទ្រង់និងការដឹកលើទម្ងន់របស់រថយន្តខ្នាតធំបាននោះឡើយ ពេលដែលរថយន្តឆ្លងកាត់ម្ដងៗធ្វើឲ្យស្ពានរង្គើញ័ររហូតឈានដល់ការបាក់ស្រុតធ្ងន់ធ្ងរថែមទៀត។
ពាក់ព័ន្ធក្នុងករណីស្ពានខាងលើនេះលោក ស គឹមណាត ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តក៏បានឲ្យដឹងដែរថា ផ្លូវស្ពានមួយខ្សែក្រាលគ្រោះក្រហមដែលតភ្ជាប់ពីស្រុកថាលាបរិវ៉ាត់ទៅស្រុកសៀមបូកតាមដងទន្លេមេគង្គគឺមិនស្ថិតនៅក្នុងការគ្រប់គ្រងឬចំណាយរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តនោះទេ។
លោក ម៉ែន គង់ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងបានឲ្យដឹងថាដើម្បីថែរក្សាទ្រព្យសម្បត្តិសាធារណៈឲ្យនៅបានល្អស្នើសុំទៅម្ចាស់យានយន្តដែលផ្ទុកលើសទម្ងន់ឬរថយន្តធុនធំទាំងអស់ត្រូវចូលរួមប្រើប្រាស់ផ្លូវកុំឲ្យដឹកលើសទម្ងន់ឆ្លងកាត់ជៀសវាងការប្រើប្រាស់មិនបានយូរអង្វែង។
ដោយឡែកលោក...
អធិការដ្ឋាន នគរបាល ស្រុកកំពង់ត្រឡាច ចុះអប់រំសិស្សសាលា ចំនួន២០នាក់ និងធ្វើកិច្ចសន្យា បញ្ឈប់ការគេចសាលា
ខេត្តកំពង់ឆ្នាំង ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ជំនាញព្រហ្មទណ្ឌ គ្រឿងញៀន ចរាចរណ៍ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឬស្សី និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មឥដ្ឋ ចុះអប់រំ ធ្វើកិច្ចសន្យាចំពោះសិស្សប្រមូលផ្ដុំ(គេចម៉ោងសិក្សា)បានមួយចំនួន។
លោកពេជ្រ សុផានី អធិការរងទទួលផែនព្រហ្មទណ្ឌស្រុកកំពង់ត្រឡាចបញ្ជាក់ថា៖ ការអនុវត្តនេះធ្វើឡើងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ តាមហាងលក់ភេសជ្ជ:ចំនួន ០២ទីតាំង ស្ថិតក្នុងឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាលទ្ធផល៖
ឃាត់ម៉ូតូចំនួន១១គ្រឿង រួមទាំងមនុស្សបានចំនួន២០នាក់ និងស្រី២នាក់...
ឧត្តមសេនីយ៍ទោ សោម ស៊ុន យកអំណោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនក្រុមគ្រួសារ អតីតយុទ្ធជន ១២គ្រួសារ នៅឃុំក្រយា...
ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកអំណោយស្បៀងអាហាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធាន សមាគម អតីតយុទ្ឋជន កម្ពុជា និងលោកជំទាវ ទៅឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជន...
បញ្ជូនខ្លួនជនសង្ស័យ២នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន
ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង៨:០០ព្រឹក ថ្ងៃទី់១៦ ខែមករា ឆ្នាំ២០២៤ ដើម្បីចាត់ការតាមនីតិវិធី។
ប្រភពសមត្ថកិច្ចឲ្យដឹងថា៖នៅម៉ោងប្រមាណ១៨និង៤០នាទី ល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង ដឹកនាំដោយលោកវរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលជំនាញផែនការប្រតិបត្តិការនិងហ្វឹកហ្វឺននិងជំនាញស្រាវជ្រាវ បង្ក្រាបបទល្មើស បានចុះបង្រ្កាបបទល្មើស រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន...
ស្រែប្រាំងប្រជាកសិករ ក្នុងឃុំគោកបន្ទាយ ប្រមាណ៣៨០ហិកតា ត្រូវបានជួយសង្គ្រោះ
ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤នេះ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងដឹកនាំដោយឯកឧត្តម ប៉ា សុខុម រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោកដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង និងក្រុមការងារបច្ចេកទេសប្រព័ន្ធធារាសាស្រ្តនៃក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យប្រព័ន្ធប្រឡាយមេ និងប្រឡាយរងនៅក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ហើយបានស្តារប្រឡាយមេ ប្រឡាយរងបានប្រវែង៥៤០០ម៉ែត្រ។
ក្នុងនោះមន្ទីរ និងក្រសួងធនធានទឹក និងឧតុនិយម...
ឆៀកយានយន្ត ខេត្តកំពង់ធំ បម្រើសេវាជូន ប្រជាពលរដ្ឋ ដែលមានយានយន្ត ត្រូវយកមកពីនិត ឱ្យបានត្រឹមត្រូវ ដើម្បីមានសុវត្ថិភាព ក្នុងការធ្វើដំណើរ
ខេត្តកំពង់ធំ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុន CMVIC បានរៀបចំដំណើរការម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត នៅក្នុងខេត្តកំពង់ធំ ដើម្បីត្រួតពិនិត្យបច្ចេកទេសរថយន្ត(ឆៀក) ។
នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ លោក ជូ កូឡា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានឱ្យដឹងថា ទីតាំងសម្រាប់ការឆៀករថយន្តនេះ មានទីតាំងស្ថិតនៅភូមិពុកយ៉ុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានប្រវែងប្រមាណជាង ...
បើកបរត្រូវប្រយត្ន័ ស្លាប់់និងរបួសម្នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅស្រុករលាប្អៀរ
ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់នៅមន្ទីរពេទ្យ ខណៈបញ្ជូនទៅសង្គ្រោះ និងស្ត្រីម្នាក់ទៀតរងរបួសធ្ងន់ ក្នុងករណី គ្រោះថ្នាក់ចរារណ៍រវាងម៉ូតូ និងរថយន្ត។
ហេតុការណ៍នេះកើតឡើង នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ វេលាម៉ោងប្រមាណ១៤និង៥៥នាទី លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៨៦-៨៧ ត្រង់ចំណុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិត្រោកលិច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ប្រភពសមត្ថកិច្ចឲ្យដឹងថា៖គ្រោះថ្នាក់នេះកើតឡើង រវាងម៉ូតូ១គ្រឿង ម៉ាកHONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ...
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចដកតំណែង លោក ខេង យ័ន ពីអភិបាលក្រុងកែប
រាជធានីភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដកតំណែង លោក ខេង យ័ន ពីអភិបាលក្រុងកែប ដោយសារប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួន ប្រព្រឹត្តអំពើប៉ះពាល់ ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះអនុក្រឹត្យបញ្ចប់មុខតំណែង ជាមួយនឹងខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
អភិក្រមទាំង៥÷ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល...
បើកបរត្រូវគោរពច្បាប់ចរាចរណ៏ មនុស្ស២នាក់របួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៏ បុកបន្តបន្ទាប់ ក្នុងទិសដៅស្របគ្នា
ខេត្តកំពង់ឆ្នាំង ៖ យ៉ាងហោចណាស់មានមនុស្ស២នាក់រងរបួសធ្ងន់ ខណៈរថយន្ត២គ្រឿងបុកគ្នា និង បន្តកៀរម៉ូតូមួយគ្រឿង និងរ៉ឺម៉កមួយគ្រឿងទៀត ក្នុងទិសដៅស្របគ្នា។
ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រមាណ០៦និង១១នាទីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅចំណុច ខាងជើងរូបសំណាកព្រះគោព្រះកែវ លើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៩-៤០ ស្ថិតក្នុងភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
យោងតាមរបាយការណ៍របស់ស្នងការរង ទទួលបន្ទុកចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង លោក កេត យ៉ុង បញ្ជាក់ថា៖ ករណីនេះកើតឡើងរវាងរថយន្ត០១គ្រឿង...