ទូរស័ព្ទ Galaxy X បត់បានរបស់សាមសុង អាចមានរូបរាងដូចនេះ

សាមសុងបានទទួលពាក្យចចាមរ៉ាមថា នឹងកំពុងតែរៀបចំផែនការផលិតទូរស័ព្ទ ឆ្លាតវ័យដែលអាចបត់បាននៅឆ្នាំក្រោយនេះដែលគេហៅថា Galaxy X ។ ប៉ុន្តែប្រសិនបើការបែកធ្លាយនេះមានការបង្ហាញណាមួយ វាមើលទៅអាក្រក់បន្តិច ហើយធំ។ មនុស្សជាច្រើនបានលើកយកប៉ាតង់ ដែលបានបំពេញពីសាមសុងដែលបង្ហាញរបៀបដែល Galaxy X អាចដំណើការ។ ប៉ាតង់ស្នើអោយមានអេក្រង់ពីរ និងខ្សែអង់តែនដែលអាចភ្ជាប់បានជាមួយអេក្រង់ទាំងពីរ។ អេក្រង់ខាងឆ្វេងរំលេចឡើងដោយមានគែមស្តើងជុំវិញ ហើយពុំមានប៊ូតុងខាងក្រៅ ឡើយ។ ការបង្ហាញរូបភាពខាងស្តាំ តែមានការរចនាដូចទូរស័ព្ទឆ្លាតវ័យបែបបុរាណដែលមានប៊ូតុងចុចនៅខាងក្រៅខាងក្រោមវា។ ស៊ែនស៊័រមួយចំនួននៅខាងលើអេក្រង់បង្ហាញការមេរ៉ា និងស្គេនខាងមុខ រួមមានស្គេនប្រស្រីភ្នែក និងផ្ទៃមុខ។ ជាការពិត ក្រុមហ៊ុនធំៗដូចសាមសុងបំពេញបែបបទ សុំប៉ាតង់គ្រប់ពេលវេលា។...

ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកថវិកាបេឡាមរណសង្គ្រោះ និងអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវទៅឧបត្ថម្ភ ជូនក្រុមគ្រួសារសពអតីតយុទ្ធជន នៅស្រុកប្រាសាទបល្ល័ង្ក  

  (កំពង់ធំ)÷ នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនស្រុកប្រាសាទបល្ល័ង្ក បាននាំយកថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀល និងអំណោយស្បៀងអាហាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជនពិការឈ្មោះ ឈឿន គីន ឋានន្តរសក្ដិ ពលបាលឯក អាយុ៥១ឆ្នាំ ...

៊លោក វណ្ណៈ សោភានិត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្ដឆ្នាំ២០២៤ របស់រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក

(កំពង់ធំ)÷កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្ដឆ្នាំ២០២៤ របស់រដ្ឋបាលស្រុកប្រាសាទបល្ល័ង្កនេះបានធ្វើឡើងក្រោមអធិបតីភាពលោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក និងលោក ឈួន រ៉ា ប្រធានក្រុមប្រឹក្សាស្រុក នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅក្នុងបរិវេនសាលប្រជុំសាលាស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្កបានលើកយកប្រធានបទចំនួន៣មកពិភាក្សា ដែលមានទាំងការដោះស្រាយបញ្ហាគឺ÷ប្រធានបទទី១ គោលនយោបាយ(ភូមិ/ឃុំ មានសុវត្ថិភាព) ដោយផ្តោតលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ការជួញដូរមនុស្សគ្រប់ទម្រង់...

ប្រជានេសាទ នៅឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ស្ម័គ្រចិត្តប្រគល់ ឧបករណ៍នេសាទខុសច្បាប់ ដល់អាជ្ញាធរ

  ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ ដែលរស់នៅ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានស្ម័គ្រចិត្តប្រគល់នូវ ឧបករណ៍នេសាទខុសច្បាប់ គឺឧបករណ៍ឆក់ត្រី ដល់អាជ្ញាធរ ដើម្បីយកទៅកម្ទេចចោល។ ការប្រគល់នេះ ធ្វើឡើង ប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងបានចលនាឲ្យប្រជាពលរដ្ឋដែលបានប្រើប្រាស់ឧបករណ៍អាំងវែទ័រឆក់ត្រី ឲ្យប្រគល់ឧបករណ៍ឆក់ត្រីជូនអាជ្ញាធរមានសមត្ថកិច្ច នៅសាលាឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ឯក...

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាស១ និងលើកទិសដៅសម្រាប់ត្រីមាស២ ឆ្នាំ២០២៤ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ 

  (កំពង់ធំ)÷ នៅរសៀលថ្ងៃទី២៦ ខែមេសា  ឆ្នាំ២០២៤ ឯកឧត្តម  ងួន រតនៈ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសកម្មភាព និងហិរញ្ញវត្ថុ ត្រីមាស១ ឆ្នាំ២០២៤ ព្រមទាំងលើកទិសដៅការងារត្រីមាស២ ឆ្នាំ២០២៤ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធ។ នៅក្នុងកម្មវិធីនេះក៍មានមានការអញ្ជើញចូលរួមពីសមាជិក-សមាជិកាគណៈកម្មាធិការសាខា និងមន្ត្រីប្រតិបត្តិសាខា សរុបចំនួន២៣រូប។ ឯកឧត្តម  ងួន រតនៈ បានបញ្ជាក់ថាកិច្ចប្រជុំនេះផ្ដោតសំខាន់លើរបៀបវារៈសំខាន់ៗ មួយចំនួនរួមមាន៖១-របាយការណ៍លទ្ធផលការងារសកម្មភាពឆ្នាំ២០២៣ និងលើកទិសដៅការងារត្រីមាស២។...

ក្រុមហ៊ុនជញ្ជីងចល័ត ពានិជ្ជកម្មបរ ទេស រងការចោទប្រកាន់ពីប្រជាពលរដ្ឋ ២គ្រួសារ ក្នុងភូមិថ្មកែវ ឃុំស្វាយជ្រុំ ថាបំផ្លាញទ្រព្យសម្បត្តិ និងរំលោភលើដីកម្មសិទ្ធិស្របច្បាប់របស់ពួកគាត់

  ខេត្តកំពង់ឆ្នាំង៖ លោកជៀក ឃឿន រស់នៅរាជធានីភ្នំពេញ និងលោកខៀវ ឃុយ មុខរបរជាគ្រូបង្រៀន រស់នៅភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្រៀរខេត្តកំពង់ឆ្នាំង បានអះអាងថា៖ក្រុមហ៊ុនជញ្ជីងចល័ត”ស៊ូម៉ិក ខមភ្លីត អេឃ្វីម៉ិន និង អេនជីនារិង(00049410) ពានិជ្ជកម្មបរទេស” បានឈុសឆាយ និងបំផ្លាញទ្រព្យសប្បត្តិ រំលោភលើដីកម្មសិទ្ធិរបស់ពួកគាត់។ លោកខៀវ ឃុយ បានរៀបរាប់ឲ្យដឹងថា៖ ដីរបស់គាត់នេះបានកាន់កាប់រយៈពេល ៣៨ឆ្នាំមកហើយ និងមានអជ្ញាធរឃុំដឹងឮផងដែរ  លុះអំឡុងថ្ងៃទី០២...

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ  ចុះអប់រំផ្សព្វផ្សាយស្ដីពីការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងធ្វើពលកម្មសម្អាតបរិស្ថាន ស្របតាពាក្យស្លោក(លាហើយ ប្លាស្ទិក) និង យើងខ្ញុំទាំងអស់គ្នាប្តេជ្ញា មិនប្រើថង់ប្លាស្ទិកទេ

  (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៩  ខែកុម្ភៈ ឆ្នាំ២០២៤ លោក កែវ ផល នាយកសាខាបានដឹកនាំមន្រ្តីសាខា ទីប្រឹក្សាយុវជន និងយុវជនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំចុះអប់រំផ្សព្វផ្សាយអំពីការប្រែប្រួលអាកាស ធាតុ និងបរិស្ថាន ផ្តោតលើការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ស្របតាពាក្យស្លោក(លាហើយ ប្លាស្ទិក) និងយើងខ្ញុំទាំងអស់គ្នាប្តេជ្ញា មិនប្រើថង់ប្លាស្ទិកទេ ដល់សិស្សានុសិស្សនៃវិទ្យាល័យ ជា ស៊ីមកំពង់ថ្ម និងវិទ្ល្យាល័យហ៊ុនសែនក្រវ៉ា សរុបអ្នកចូលរួមចំនួន៤៦១នាក់ ស្រី២៤៨ នាក់ ព្រមទាំងបានធ្វើពលកម្មសម្អាតបរិស្ថានជុំវិញសាលា បានចំនួន២លើក...

ឯកឧត្តម ខូយ រីដា ឯកឧត្តម យឹម វិសិដ្ឋឯកឧត្តម ស៊ុយ ឌីម៉ង់ និងបេក្ខភាពសមាជិកព្រឹទ្ធសភាភូមិភាគទី៧សំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំនៃស្រុកភ្នំក្រវាញនិងស្រុកតាលោសែនជ័យចំនួន៥៣នាក់ជាអង្គបោះឆ្នោត

  ខេត្តពោធិសាត់:)ឯកឧត្តម ខូយ រីដា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម យឹម វិសិដ្ឋ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកភ្នំក្រវាញ ឯកឧត្តម ស៊ុយ ឌីម៉ង់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកតាលោសែនជ័យនិងបេក្ខភាពសមាជិកព្រឹទ្ធសភាភូមិភាគទី៧រួមមានឯកឧត្តម ញ៉ូវ សុង ឯកឧត្តម ខូយ ឌី និង ឯកឧត្តម  ញ៉ឹក សារ៉េត បានអញ្ជើញជាអធិតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំចំនួន៥៣នាក់ ស្រី...

គ្រួសារសពអតីតយុទ្ធជនសោធននិវត្តនៅក្រុងស្ទឹងសែន បានទទួល​ថវិកាបេឡាមរណសង្គ្រោះ និងអំណោយស្បៀងអាហាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ 

  (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនក្រុងស្ទឹងសែន បាននាំយកថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀល និងអំណោយស្បៀងអាហាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជនសោធននិវត្ត ឈ្មោះ ចាន់ ផល្លី ឋានន្តរសក្ដិ​នាយឯក អាយុ៥៨...

ក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តខេត្តក្រចេះ ចុះរឹតបន្តឹងនិងចាត់វិធានការចំពោះយានយន្តកែច្នៃខុសបច្ចេកទេស

  ខេត្តក្រចេះ;;)ព្រឹកថ្ងៃសៅរ៍ ៨កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយពីទទួលបានប្រសាសន៍របស់ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ថាយានយន្តដឹកជញ្ជូនទំនិញមួយចំនួនបានកំពុងធ្វើចរាចរណ៍តាមដងផ្លូវ បើកបរដោយមិនគោរពច្បាប់ចរាចរ និងនៅមានការតទ្រុងខុសលក្ខណៈបច្ចេកទេស។ ក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តខេត្តក្រចេះ សហការជាមួយអធិការរដ្ឋាននគរបាលស្រុកឆ្លូង បានធ្វើការចុះពិនិត្យនិងឃាត់រថយន្ត នៅតាមបណ្តោយផ្លូវជាតិលេខ ៧៣ ត្រង់ចំណុចភូមិជ្រោយថ្ម ឃុំឆ្លូង ស្រុកឆ្លូង...