ប្រទេសនានាសន្យាផ្តល់ថវិកាចំនួន ៩,៨ កោដិដុល្លារសម្រាប់មូលនិធិអាកាសធាតុ

11

បណ្តារប្រទេសឧស្សាហកម្មចំនួន ២៧ បានសន្យាផ្តល់ថវិកាចំនួន ៩,៨ ពាន់លានដុល្លារក្នុងរយៈពេល ៤ ឆ្នាំខាងមុខសម្រាប់មូលនិធិមួយដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ដោះស្រាយការកើនឡើងកម្តៅពិភពលោក។ការប្រកាសនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយនៃមូលនិធិ Green Climate នៅទីក្រុងប៉ារីសកាលពីថ្ងៃសុក្រ។

សហរដ្ឋអាមេរិកមិនបានចូលរួមវិភាគទានដល់មូលនិធិនេះទេចាប់តាំងពីលោកប្រធានាធិបតី  Donald Trump ចូលកាន់តំណែង។ កាលពីមុនវាជាម្ចាស់ជំនួយធំបំផុត។ ប្រទេសឧស្សាហកម្មជាច្រើនបានបង្កើនការបរិច្ចាគរបស់ពួកគេនៅក្នុងកិច្ចប្រជុំចុងក្រោយ។

ប្រទេសជប៉ុនបានសន្យារបរិច្ចាគហូតដល់ទៅ ១,៥ ពាន់លានដុល្លារដែលជាតួលេខដូចគ្នានឹងលើកមុននិងជាចំនួនច្រើនបំផុតទី ៤។

នាយកប្រតិបត្តិមូលនិធិ Green Climate លោក Yannick Glemarec បានសរសើរលទ្ធផលនេះដោយនិយាយថាទំហំហិរញ្ញប្បទានសម្រាប់គម្រោងនានានៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍នឹងកើនឡើង ៧០%៕