ប្រទេសស្រីលង្កាដាក់បម្រាមគោចរនៅទូទាំងប្រទេស

30

ការកើនឡើងនូវស្មារតីប្រឆាំងមូស្លីមនៅស្រីលង្កាបន្ទាប់ពីការវាយប្រហារបង្ហូឈាមនៅថ្ងៃរំលឹកព្រះគ្រិស្ត បានជំរុញឱ្យរដ្ឋាភិបាលដាក់បម្រាមគោចរនៅទូទាំងប្រទេស។

ការវាយប្រហារផ្ទួនៗគ្នាលើព្រះវិហារនិងសណ្ឋាគារកាលពីខែមុនបានធ្វើឱ្យមនុស្សជាង 250 នាក់ស្លាប់។

ក្រុមអ្នកស៊ើបអង្កេតបានសង្ស័យថាក្រុមអ៊ីស្លាមក្នុងស្រុកមួយបានប្រព្រឹត្តអំពើហិង្សា។ ចាប់តាំងពីការវាយប្រហារបានកើតឡើង សេចក្តីស្អប់ខ្ពើមចំពោះជនជាតិមូស្លីមបានកើនឡើងនៅក្នុងប្រទេសដែលមានពុទ្ធសាសនិកជនភាគច្រើន។

បម្រាមគោចរត្រូវបានដាក់ឱ្យដំណើរការនៅថ្ងៃចន្ទបន្ទាប់ពីការវាយប្រហារដោយហិង្សាលើវិហារអ៊ីស្លាមនិងហាងដែលមានម្ចាស់ជាជនម៉ូស្លីមជាច្រើនថ្ងៃ។

រូបភាពវីដេអូនៃភាពចលាចលនៅក្នុងទីក្រុង Hettipola បង្ហាញពីផ្សែងខ្មៅអណ្តែតឡើងពីអគារដែលត្រូវបានដុតបំផ្លាញនិងហាងជាច្រើនដែលត្រូវបានបំផ្លាញ។

រដ្ឋាភិបាលបានដាក់ពង្រាយកម្លាំងសន្តិសុខដើម្បីបង្ក្រាបភាពចលាចលនេះចំពេលមានការព្រួយបារម្ភថាការប៉ះទង្គិចកាន់តែជ្រាលជ្រៅរវាងពុទ្ធសាសនិកជននិងជនមូស្លីមអាចនាំទៅដល់ការវាយប្រហារភេរវកម្មផ្សេងទៀត៕