រញ្ជួយដីយ៉ាងខ្លាំងបានវាយប្រហារភាគខាងកើតទីក្រុងតូក្យូ

36

ការរញ្ជួយដីទំហំ 6.0 រ៉ិចទ័របានវាយប្រហារនៅខេត្តជីបាភាគខាងកើតទីក្រុងតូក្យូកាលពីថ្ងៃសៅរ៍។

ការរញ្ជួយនេះបានកើតឡើងនៅម៉ោង 8:23 នាទីក្នុងស្រុក។ គ្មានសញ្ញាប្រកាសអាសន្នពីរលកយក្សស៊ូណាមិទេ។

ភ្នាក់ងារឧតុនិយមជប៉ុននិយាយថាចំណុចកណ្តាលស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនៅឯនាយឆ្នេរភាគខាងកើតខេត្តជីបាក្នុងជម្រៅ 66 គីឡូម៉ែត្រ។

ក្រុមមន្រ្តីបាននិយាយថាការរញ្ជួយនេះមានអាំងតង់ស៊ីតេដក 5 លើមាត្រដ្ឋានជប៉ុនពី 0 ទៅ 7 នៅទីក្រុងជូណាននិង 4 នៅតំបន់ជុំវិញ៕