ស្ពានមួយនៅប្រទេសអ៊ីតាលីបានបាក់រលំ

54

អ្នកជួយសង្គ្រោះបន្តស្វែងរកមនុស្សដែលបាត់ខ្លួននៅកន្លែងស្ពានដែលបាក់រលំនៅទីក្រុង Genoa ភាគខាងជើងប្រទេសអ៊ីតាលី។ យ៉ាងហោចណាស់មនុស្ស 25 នាក់ត្រូវបានគេអះអាងថាបានស្លាប់និង 15 នាក់ផ្សេងទៀតរងរបួស។

ក្រុមមន្រ្តីបាននិយាយថារថយន្តជាង 30 បានជាប់ពាក់ព័ន្ធក្នុងគ្រោះថ្នាក់នេះ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយថាមនុស្សជាង 10 នាក់នៅតែអាចជាប់នៅក្នុងគំនរបាក់បែក។

ស្ពាននេះគឺជាផ្នែកមួយនៃសរសៃឈាមធំៗ ដែលតភ្ជាប់ភាគខាងជើងប្រទេសអ៊ីតាលីនិងភាគខាងត្បូងប្រទេសបារាំង។ អ្នកទេសចរជាច្រើនត្រូវបានគេគិតថាបានធ្វើតំណើរនៅលើស្ពាននេះនៅពេលដែលគ្រោះថ្នាក់បានកើតឡើង។

វាមិនទាន់ច្បាស់ថាតើមូលហេតុអ្វីដែលបណ្តាលឱ្យស្ពានដែលត្រូវបានសាងសង់នៅទសវត្សឆ្នាំ 1960 នេបាក់បាក់រលំ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់សម្តីអ្នកឯកទេសម្នាក់ដែលបាននិយាយថាគ្រោះថ្នាក់នេះប្រហែលជាដោយសារតែការពុកផុយនៃសរសៃដែកធ្នឹម។

អ្នកជំនាញម្នាក់ទៀតនិយាយថាកម្លាំងរបស់បេតុងដែលប្រើដើម្បីសាងសង់ស្ពានមិនត្រូវបានគណនាត្រឹមត្រូវទេ៕