ផ្ទាំងទឹកកកដ៏ធំសម្បើមគំរាមកំហែងដល់កោះនៅហ្គ្រីនលែន

36

ផ្ទាំងទឹកកកមួយដែលមានកម្ពស់ប្រហែល 100 ម៉ែត្រពីនីវ៉ូទឹកសមុទ្របានរសាត់ទៅជិតកោះតូចមួយនៅហ្គ្រីនលែន។ វាគំរាមកំហែងដល់ទឹកជំនន់នៅលើកោះជាមួយរលកស៊ូណាមិដូចជារលកប្រសិនបើវាបែក។

វាបានកើតឡើងនៅជិតតំបន់ភាគខាងលិចនៃដែនដីស្វយ័តដាណឺម៉ាកកាលពីថ្ងៃព្រហស្បតិ៍។

មនុស្សប្រហែល 170 នាក់រស់នៅក្នុងភូមិដាច់ស្រយាលមួយក្បែរតំបន់នោះ។ អាជ្ញាធរមូលដ្ឋានបានជម្លៀសប្រជាជនចេញពីឆ្នេរសមុទ្រ។

វីដេអូបង្ហាញពីផ្ទាំងទឹកកកដ៏ធំនិងរលកដ៏ធំល្វឹងល្វើយបោកបក់នៅជិតអគារខណៈដែលផ្នែកខ្លះរបស់វារលំ។

អ្នកស្រុកបាននិយាយថាពួកគេស៊ាំនិងផ្ទាំងទឹកកកធំៗ ប៉ុន្តែពួកគេមិនដែលបានឃើញទំហ៊ំដូចនេះណាមួយកាលពីមុនទេ។

អាជ្ញាធរដាក់ឧទ្ធម្ភាគចក្រស្វែងរកនិងជួយសង្គ្រោះត្រៀមបំរ៉ុងនៅក្នុងតំបន់នោះ៕