មនុស្ស 27 នាក់កំពុងបាត់ខ្លួនដោយសារការបាក់ដីក្នុងការដ្ឋានជីករ៉ែនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា

37

ប៉ូលីសក្នុងតំបន់បានប្រាប់សារព័ត៌មានស៊ីនហួកាលពីថ្ងៃពុធថា យ៉ាងហោចណាស់មនុស្ស 27 នាក់កំពុងបាត់ខ្លួននៅក្នុងការរអិលបាក់ដីដ៏ធំមួយនៅក្នុងតំបន់ជីករ៉ែឈ្មោះប៉ាកាននៅក្នុងរដ្ឋកាជីនប្រទេសមីយ៉ាន់ម៉ា។

ការរអិលបាក់ដីបានកើតឡើងដោយសារការដួលរលំនៃជញ្ជាំងអន្លង់ដែលមានកម្ពស់ 91,4 ម៉ែត្រដែលជាកន្លែងរុករករ៉ែត្បូងមរកតដែលជាកម្មសិទ្ធរបស់ក្រុមហ៊ុនអាយីយ៉ា យ៉ាដាណា ក្នុងភូមិសេកមូនៅទីប្រជុំជនកាលពីព្រឹកថ្ងៃអង្គារ។

យោងតាមក្រសួងព័ត៌មានបានឱ្យដឹងថាប្រតិបត្តិការជួយសង្គ្រោះនិងរុករកត្រូវបានផ្អាកសម្រាប់គោលបំណងសុវតិ្ថភាពនៅពេលការរអិលបាក់ដីបន្ថែមទៀតទំនងជាកើតឡើងនៅក្នុងតំបន់នេះ។

ការបាក់ដីដ៏ធំស្រដៀងគ្នានេះបានកើតឡើងនៅភូមិសានខានិងភូមិឡូនឃិនក្នុងតំបន់កាលពីថ្ងៃទី 14 ខែកក្កដាបានសម្លាប់មនុស្សយ៉ាងហោចណាស់ 10 នាក់និង 43 នាក់ផ្សេងទៀតបានរងរបួស៕