កំពូលស្ត្រីស្រស់ស្អាតទាំង 10 នៅលើពិភពលោកក្នុងឆ្នាំ 2018

148

មនុស្ស​មួយចំនួនបាននិយាយថាភាពស្រស់ស្អាតស្ថិតនៅក្នុងភ្នែករបស់អ្នកមើល ប៉ុន្តែបើសិនជាពាក្យនោះត្រឹមត្រូវមែននោះវានឹងមិនអាចរកឃើញបុគ្គលដែលត្រូវបានគេដឹងថាស្អាតដោយស្ទើរតែគ្រប់គ្នានៅក្នុងពិភពលោកទេ។ នេះជាការរាយនាមស្ត្រីនៅលើពិភពលោកដោយផ្អែកលើសម្រស់ដ៏ស្រស់ស្អាតកំពូលទាំង​ 10 នាក់ប្រចាំឆ្នាំ 2018។

  1. Liza Soberano ហ្វីលីពីន

នៅលំដាប់ទី 10 គឺជាតារាសម្តែងកូនកាត់ហ្វីលីពីនអាមេរិកដែលមិនមែនថ្មីក្នុងតារាងបញ្ជីបនេះទេ។ នាងជាស្ត្រីដែលស្អាតជាងគេទី 2 ក្នុងឆ្នាំទី 2016។

សម្រាប់អ្នកដែលស្រឡាញ់ហ្វីលីពីន អ្នកត្រូវតែដឹងថាប្រទេសនេះមានស្ត្រីដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក។ Liza ជាតារាស្រស់ស្អាតបំផុតរបស់ហ្វីលីពីន ហើយស្ត្រីដ៏ស្រស់ស្អាតនេះក៏ជាអ្នកផ្សព្វផ្សាយម៉ាកផលិតផលល្បីៗ មួយចំនួននៅក្នុងពិភពលោកដែលរួមមាន Maybelline។

  1. Emma Watson ចក្រភពអង់គ្លេស

Emma Watson គឺជាតារាសម្តែងនិងជាតារាម៉ូដែល។ ស្ត្រីដ៏ស្រស់ស្អាតនេះបានកើតនៅទីក្រុងប៉ារីស ប្រទេសបារាំង។ ស្ត្រីរូបនេះមានអាយុត្រឹមតែ 27ឆ្នាំ ប៉ុណ្ណោះហើយបានទទួលការចាប់អាម្មណ៍ពីពិភពលោកទាំងមូល។

  1. Priyanka Chopra ឥណ្ឌា

ប្រសិនបើអ្នកចូលចិត្តខ្សែភាពយន្ត Bollywood នោះអ្នកប្រហែលជាបានស្គាល់ឈ្មោះនាងហើយ។ ក្រៅពីមានឈ្មោះនៅក្នុងបញ្ជីនេះ នាងគឺជាស្ត្រីទី 8 ដែលស្អាតបំផុតនៅលើពិភពលោកនាពេលថ្មីៗនេះ។ តារាសម្តែងរូបនេះមានអាយុ 34 ឆ្នាំហើយ។

  1. Im Jin-ah កូរ៉េខាងត្បូង

រាជនីសម្រស់របស់កូរ៉េខាងត្បូងរូបនេះក៏ជាតារាសម្តែងផងដែរ។  Nana ដែលជាឈ្មោះដែលមនុស្សភាគច្រើនហៅដើម្បីសំដៅទៅនាង។ នាងគឺជាស្ត្រីម្នាក់ក្នុងបញ្ជីស្ត្រីដ៏ស្រស់ស្អាតបំផុតរបស់ប្រទេសកូរ៉េ ហើយនាងប្រាកដជាស្ត្រីម្នាក់ក្នុងចំណោមស្ត្រីស្អាតបំផុតរបស់ប្រទេសកូរ៉េ។

  1. Fahriye Evcen តួកគី

Fahriye គឺជាតារាសម្តែងដ៏ល្អបំផុតរបស់តួកគី នាងក៏ស្ថិតក្នុងចំណោមមនុស្សពីរ បីនាក់ដែលមានកំពស់ខ្នាតអន្តរជាតិផងដែរ។ នាងមានសំណាងដែលបានកើតនៅប្រទេសអាឡឺម៉ង់ ដែលមានឪពុកម្តាយជាជនជាតិអាល្លឺម៉ង់និងទួកគី។ តារាសម្ដែងរូបនេះកើត នៅថ្ងៃទី 4 ខែមិថុនា ឆ្នាំ 1986។ នាងអាចនិយាយភាសាអេស្ប៉ាញ អង់គ្លេស អាល្លឺម៉ង់ និងទួកគីដោយស្ទាត់ជំនាញ។

  1. Alexandra Daddario សហរដ្ឋអាមេរិក

នាងត្រូវបានគេបោះឆ្នោតឱ្យស្ត្រីដែលមានភ្នែកដ៏អស្ចារ្យបំផុតនៅទូទាំងពិភពលោក។ ពានរង្វាន់នោះបានធ្វើឱ្យនាងក្លាយជាស្ត្រីដែលគេកោតសរសើរបំផុតនៅលើពិភពលោក។ តារាល្បីនេះមានដើមកំណើតច្រើនជាងមួយទោះបីជាកើតនៅក្នុងទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិកក៏ដោយ។ ដូចគ្នានេះគេនិយាយថានាងមានដើមកំណើតពី អង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ ហុងគ្រី អៀរឡង់ និងអ៊ីតាលី ប៉ុន្តែនាងមិនបានបដិសេធវាទេ។

  1. Manuela Arcuri អ៊ីតាលី

ស្ត្រីស្រស់ស្អាតអ៊ីតាលីនេះមិនត្រឹមតែជាតារាសម្តែងប៉ុណ្ណោះទេ ថែមទាំងជាតារាម៉ូដែលនិងអ្នកសម្តែងល្ខោនអូប៉េរាផងដែរ។ នាងថែមទាំងត្រូវបានគេបោះឆ្នោតក្នុងចំណោមតារាដ៏ស្រស់ស្អាតបំផុតដោយ Buzznet។ តារាសម្តែងអ៊ីតាលីនេះក៏ស្ថិតក្នុងចំណោមកំពូលស្ត្រីស្អាតទាំង 10 នៅអ៊ីតាលីផងដែរ។

  1. Taylor Hill សហរដ្ឋអាមេរិក

នៅវ័យ 21ឆ្នាំ Taylor Hill បានគ្រប់គ្រងតំណែងជាតារាមួយរូបដែលទទួលបានការចាប់អារម្មណ៍ពីអន្តរជាតិតាមរយៈការងារសិល្បៈរបស់នាង។

  1. Taraneh Alidoosti អ៊ីរ៉ង់

នៅអាយុ 33 ឆ្នាំនាង Taraneh បានជាប់ចំណាត់ថ្នាក់ទី 2 ក្នុងបញ្ជីស្ត្រីមានសម្រស់កំពូលទាំង 10 ក្នុងឆ្នាំ 2017។  នាងអាចរក្សាភាពស្រស់ស្អាតបាន ទោះបីជាមានអាយុជ្រេក៏ដោយ។ នាងក៏ត្រូវបានបោះឆ្នោតគាំទ្រជាតារាសម្តែងប្រចាំទូរទស្សន៍ដ៏ល្អបំផុតរបស់អ៊ីរ៉ង់នៃទសវត្សនេះ។

  1. Beyoncé សហរដ្ឋអាមេរិក

នារីស្រស់ស្អាតបំផុតនៅលើពិភពលោកឆ្នាំនេះគឺ Beyonce អាយុ 32ឆ្នាំ។ នាងក៏ត្រូវបានជ្រើសរើសជាស្ត្រីដែលស្អាតបំផុតនៅលើពិភពលោកដោយ Buzznet តាមរយៈរូបថតនិងការចែករំលែកវីដេអូ៕