ភាពយន្តជប៉ុនទទួលបានរង្វាន់កំពូលនៅមហោស្រពភាពយន្តទីក្រុងកាន

45

ភាពយន្តដែលមានចំណងជើង “អ្នកលួចទំនិញ” របស់អ្នកដឹកនាំរឿងជនជាតិជប៉ុន ហ៊ីរ៉ូកាហ្សូ កូរេអ៊ីដាបានឈ្នះពានរង្វាន់ Palme d’Or នៅឯមហោស្រពភាពយន្តទីក្រុងកាន។នៅក្នុងកម្មវិធីប្រកួតប្រជែងភាពយន្តនៅមហោស្រពភាពយន្តទីក្រុងកានលើកទី 71 ការប្រកួតប្រជែងភាពយន្តរបស់លោកកូរេអ៊ីដា គឺជាភាពយន្តមួយក្នុងចំណោមភាពយន្តពីររបស់អ្នកដឹកនាំជប៉ុននៅក្នុងការប្រកួតប្រជែងសម្រាប់ពានរង្វាន់ Palme d’Or។ ភាពយន្តមួយទៀតគឺ “Asako I & II” ដឹកនាំដោយលោកយូស៊ីកិ ហាមាហ្គូឈិ។នៅថ្ងៃចុងក្រោយកាលថ្ងៃសៅរ៍ប្រធាននៃគណៈវិនិច្ឆ័យ តារាសម្តែងស្រី ខេត ប្លែនឈិត បានប្រកាសជ័យជម្នះនៃខ្សែភាពយន្តរបស់លោក កូរេអ៊ីដា។

វាជាលើកទី 5 ហើយរបស់លោក កូរេដា ដែលចូលរួមប្រកួតប្រជែងសម្រាប់ពានរង្វាន់ Palme d’Or និងជាលើកដំបូងរបស់គាត់ក្នុងរយៈពេល 3 ឆ្នាំ។ ក្នុងឆ្នាំ 2013 ភាពយន្តរបស់គាត់ដែលមានចំណងជើងថា “ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់” បានឈ្នះរង្វាន់ពីគណៈវិនិច្ឆ័យ។ភាពយន្ត “អ្នកលួចទំនិញ” និយាយអំពីស្ថានភាពក្នុងគ្រួសារមួយ។ វាជារឿងរ៉ាវមួយរបស់គ្រួសារមួយក្នុងទីក្រុងតូក្យូដែលរស់នៅដោយពឹងផ្អែកលើអត្ថប្រយោជន៍នៃប្រាក់សោធននិវត្តន៍របស់សមាជិកគ្រួសារម្នាក់។ ពួកគេបានដើលួចទំនិញតាមហាងនៅពេលពួកគេមានលុយតិចតួច។

វាជាភាពយន្ដជប៉ុនចុងក្រោយនឹងឈ្នះពានរង្វាន់កំពូលនៅមហោស្រពរយៈពេល 21 ឆ្នាំមកហើយ បន្ទាប់ពីអ្នកដឹកនាំរឿង លោក សូហេ អ៊ីម៉ាមូរ៉ា បានដណ្ដើមបានពានរង្វាន់ Palme d’Or ក្នុងឆ្នាំ 1997 សម្រាប់ភាពយន្តរបស់គាត់ដែលមានឈ្មោះថា “The Eel”។

មហោស្រពភាពយន្តទីក្រុងកានគឺជាមហោស្របមួយក្នុងចំណោមមហោស្រពភាពយន្តល្បី ៗ ទាំង 3 នៅលើពិភពលោក និងពីរទៀតគឺ មហោស្រពភាពយន្តទីក្រុងប៊ែកឡាំង និងមហោស្រពភាពយន្តទីក្រុងវេនីស៕