លោក Li Ka-Shing កំពូលអ្នកមានបំផុតទីពីរនៅអាស៊ីបានចូលនិវត្តន៍

46

កំពូលអ្នកមានបំផុតលំដាប់ទី 2 នៅអាស៊ី គឺលោក Li Ka-Shing របស់ហុងកុងកំពុងចូលនិវត្តន៍ពីការដឹកនាំអណាចក្រជំនួញរបស់គាត់។

លោកលីមានវ័យ 89 ឆ្នាំដែលទ្រព្យសម្បត្តិរបស់គាត់ចំនួន 35,3ពាន់លានដុល្លាត្រូវបានចុះក្នុងបញ្ជីដោយទស្សនាវត្តី Forbes បានប្រគល់ឱ្យកូនប្រុសច្បងរបស់គាត់គឺលោក Victor Li។

ក្រុមហ៊ុន CK Hutchison Holdings និងក្រុមហ៊ុន CK Asset Holdings របស់លោកជាប់ពាក់ព័ន្ធនិងផ្នែករួមមាន លក់រាយ ទូរគមនាគមន៍ និងអំណាច។

យោងតាមទស្សនាវដី្ត Forbes បានអោយដឹងថាបុរសម្នាក់ដែលមានទ្រព្យសម្បត្តិជាងលោកលីគឺលោក Mukesh Ambani របស់ប្រទេសឥណ្ឌា។

លោកលីដែលមានប្រវត្តិក្លាយជាអ្នកមានបន្ទាប់ពីបានចាប់ផ្តើមធ្វើការជូតឥដ្ឋនៅរោងចក្រជាក្មេងប្រុសវ័យក្មេង ត្រូវបានជាប់ចំណាត់ថ្នាក់ទី23 ក្នុងបញ្ជីអ្នកមានទ្រព្យសម្បត្តិ Forbes ឆ្នាំ2018។

គាត់គឺជាមហាសេដ្ឋីដំបូងបង្អស់នៅហុងកុងដែលវិនិយោគនៅចិនដីគោកជាមួយអចលនទ្រព្យដែលជាចំណែកដ៏ធំនៅក្នុងទ្រព្យសម្បត្តិរបស់គាត់។

មហាសេដ្ឋីត្រូវបានចក្រភពអង់គ្លេសផ្តល់កិត្តិយសនៅឆ្នាំ 2000 ហើយទទួលបានឈ្មោះហៅក្រៅថា “បុរសអស្ចារ្យ” សម្រាប់ភាពជោគជ័យជំនួញនិងការវិនិយោគរបស់គាត់។

ការវិនិយោគនិងទ្រព្យសម្បត្តិដែលបានកាន់កាប់ដោយអាជីវកម្មរបស់លោកលីរួមមានកំពង់ផែជាង 50 នៅក្នុង 26 ប្រទេសទូទាំងអាស៊ី មច្ឆឹមបូព៌ា អាហ្វ្រិក អឺរ៉ុបទ្វីប អាមេរិកនិងអូស្រ្តាលី។ ម៉ាកលក់រាយរួមមានហាងឱសថស្ថាន Watsons នៅអាស៊ី និង Superdrug នៅចក្រភពអង់គ្លេស ឧបករណ៍ប្រើប្រាស់រួមទាំងទឹកបរិសុទ្ធ Northumbrian និងបណ្តាញឧស្ម័នអូស្ត្រាលីរបស់អង់គ្លេស។ ក្រុមហ៊ុនទូរគមនាគមន៍ទាំង3 នៅអឺរ៉ុបនិងក្រុមហ៊ុន Hutchison Telecommunications នៅហុងកុង ក្រុមហ៊ុនអាកាសចរនិងក្រុមហ៊ុនអចលនទ្រព្យ។

ពាក្យចចាមអារ៉ាមអំពីការចូលនិវត្តន៍របស់លោកលីជាប្រធាននិងនាយកប្រតិបត្តិនៅក្រុមហ៊ុន CK Hutchison Holdings និងក្រុមហ៊ុន CK Asset Holdings បានធ្វើកើតឡើងអស់រយៈពេលជាយូរមកហើយ។

ប៉ុន្តែលោកបាននិយាយថាលោកនឹងបន្តធ្វើជាអ្នកផ្តល់យោបល់សម្រាប់ប្រតិបត្តិការរបស់លោកដែលមាននៅលើប្រទេសជាង 50 និងផ្តល់ការងារដល់មនុស្សជាង 300,000 នាក់។ ក្រុមហ៊ុនធំៗពីររបស់លោកមានមូលធនប័ត្រទីផ្សារបញ្ចូលគ្នាចំនួនជាង 80 ពាន់លានដុល្លារ។

លោកលីត្រូវបានគេស្គាល់យ៉ាងទូលំទូលាយចំពោះទង្វើសប្បុរសរបស់លោក ហើយបានបរិច្ចាគថវិការាប់ពាន់លានដុល្លារសម្រាប់គម្រោងអប់រំនិងវេជ្ជសាស្ត្រ៕