Trump និយាយថាសហរដ្ឋអាមេរិកបើកចំហសម្រាប់ពាណិជ្ជកម្ម

77

សាររបស់លោកប្រធានាធិបតី​  Donald Trump ទៅកាន់ថ្នាក់ដឹកនាំពាណិជ្ជកម្មកំពូលៗ អ្នកនយោបាយ និង តារាល្បីៗ​ ដែលជួបជុំគ្នាក្នុងវេទិការសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុង Davos  ថាសហរដ្ឋអាមេរិកបើកចំហសម្រាប់ពាណិជ្ជកម្ម។

មន្ត្រីជាន់ខ្ពស់នៅសេតវិមានបាននិយាយថា សន្ទរកថាសំដៅលើភាពជោគជ័យនៃសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ការប្តេជ្ញាចិត្តដើម្បីបើកចំហទីផ្សារ និងកាផ្តល់សិទ្ឋអំណាចអោយពលរដ្ឋដែលនៅសេសសល់ពីសកលភាវូបនីយកម្ម។

គាត់បានបន្ថែមទៀតថា “គាត់កំពុងតែទន្ទឹងរងចាំនិយាយអំពីប្រទេសអាមេរិកនិងតួនាទីជាក់លាក់របស់អាមេរិកនៅក្នុងពិភពលោក”។

ការតវ៉ាគំរាមកំហែង បានកើតឡើងក្រោយពីការបញ្ចេញមតិរបស់លោកប្រធានាធិតី Trump នៅដើមខែនេះអំពីបណ្តាប្រទេសអាហ្វ្រិក នៅពេលដែលគាត់ ត្រូវបានគេរាយការណ៍ថាបានហៅប្រទេសនៅទ្វីបអាហ្វ្រិក “ប្រទេសកខ្វក់”។ តែលោក Trump បានបដិសេធថាមិនបានប្រើពាក្យនេះទេ។

ទោះបីជាមានការរំពឹងទុកថាលោកប្រធានាធិបតី Trump អាចនឹងមិនត្រូវបានស្វាគមន៍នៅក្នុងទីក្រុង Davos រហូតមកដល់ពេលនេះគាត់បានទទួលគាវរកិច្ចជាវិជ្ជមានសកល ជាមួយភាពរីករាយក្នុងការមកដល់របស់គាត់ កាលពីថ្ងៃអង្គារនៅក្នុងមជ្ឈមណ្ឌលសន្និបាទ។

មន្ត្រីរូបនេះបាននិយាយថា វាជាសន្ទរកថាដែលពោរពេញដោយសុទិដ្ឋិនិយមមានបំណងដាក់ចេញនូវគោលការណ៍ទូលំទូលាយរបស់លោកប្រធានាធិបតី។

លោកប្រធានាធិបតី Trump ត្រូវបានរាយការណ៍នៅថ្ងៃព្រហស្បរិ៍នេះ ថាសហរដ្ឋអាមេរិកអាចពិចារណាអំពីការចូលរួមសារជាថ្មីពីភាពជាដៃគូអន្តរប៉ាស៊ីហ្វិក កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក ប្រសិនបើវាមាន កិច្ចព្រមព្រៀងល្អប្រសើរដោយចេរភាព។

សហរដ្ឋអាមេរិកបានលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ីប៉ាស៊ីហ្វិកកាលពីឆ្នាំមុន ប៉ុន្តែមន្ត្រីសេតវិមានបានបញ្ជាក់ថាវានៅតែបើកចំហសម្រាប់ការចរចា៕