ផ្លូវរថភ្លើងទៅកាន់ព្រុំដែនកម្ពុជាបានជួសជុលរួចហើយ

100
Aranyaprathet Railway Station, Thailand

ស្រះកែវ: ការជួសជុលផ្លូវរថភ្លើងពីស្រុកអារញ្ញប្រាថេត ទៅកាន់ព្រុំដែនត្រូវបានបញ្ចប់ ក៏ប៉ុន្តែផែនការសម្ភោធដាក់អោយប្រើប្រាស់ផ្លូវដែកភ្ជាប់រវាងប្រទេសថៃនិងកម្ពុជានឹងមិនបានប្រព្រឹត្ត ឡើងឆាប់ៗនេះទេ។

អ្នកគ្រប់គ្រងស្ថានីយន៍រថភ្លើងអារញ្ញប្រាថេត លោក Sutthipoj Suwanchawee បាននិយាយថាខ្សែរថភ្លើងចំងាយ ៦,៥ គីឡូម៉ែត្ររវាងស្ថានីយន៍អារញ្ញប្រាថេតនិងខ្លងឡឹក នៅព្រុំដែនភ្ជាប់ទីក្រុងប៉ោយប៉ែតរបស់ប្រទេសកម្ពុជា ឥឡួវអាចប្រើប្រាស់បានហើយ។

គាត់បាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ ស្ថានីយន៍រថភ្លើងរដ្ឋរបស់ប្រទេសថៃត្រូវតែរងចាំការបញ្ចប់ការងារពីភាគីកម្ពុជាសិន មុនពេលសេវាកម្មរថភ្លើងត្រូវចាប់ផ្តើម។

សេវាកម្មរថភ្លើងពីប្រទេសថៃឆ្លងកាត់ស្រុកអារញ្ញប្រាថេតទៅកាន់ព្រុំដែនកម្ពុជាក្នុងខេត្តបាត់ដំបងត្រូវបានដាក់អោយប្រើប្រាស់ក្នុងឆ្នាំដែលប្រទេសកម្ពុជាមានការប្រយុទ្ធបង្ហូឈាមគ្នា ដែលរងការខូចខាតនិងទុកចោល។

តែឥឡូវខ្សែរថភ្លើងនេះត្រូវបានចាប់ផ្តើមផ្តល់សេវាកម្មជាថ្មី ដែលភ្ជាប់ទីក្រុងចំនួនពីរ។

លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា និងលោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន បានអះអាងអំពីផែនការក្នុងពេលជំនួបក្រៅផ្លូវការ ពីកិច្ចប្រជុំកំពូល មេគង្គ នៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី ១០ ខែមករា​ ដោយសង្ឃឹមថានឹងឃើញផ្លូវរថភ្លើងត្រូវបានតភ្ជាប់នៅចុងខែមករានេះហើយសេវាកម្មរថភ្លើង មានតំណើការរវាង រាជធានីបាងកក និងរាជធានីភ្នំពេញក្នុងឆ្នាំ ២០២០។

លោកទេសរដ្ឋមន្ត្រី ក្រសួងសាធារណៈការនិងដឹកជញ្ជូនរបស់ប្រទេសកម្ពុជាបាននិយាយក្នុងរបាយការណ៍ថា ការជួសជុលដែលបានពន្យាពេលយួចំពោះផ្លូវរថភ្លើងដែលមានចំងាយ ១៣០ គីឡូម៉ែត្រពីខេត្តបាត់ដំបងទៅកាន់ប៉ោយប៉ែត ​នឹងមិនអាចសាងសង់រួចរាល់ហើយក្នុងរយៈពេលបី ទៅ បួន ខែនេះទេ នេះបើយោងតាមការចុះផ្សាយរបស់ការសែត Khmer Times។

ការសែត Khmer Times បានដកស្រង់សម្តីរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កាលពីសប្តាហ៍មុនថា “យើងកំពុងតែប្រឹងប្រែងធ្វើការដើម្បីបញ្ចប់ផ្លូវដែកភាគនិរតីក្នុងខែកក្តដា”។

ទំហ៊ំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានទឹកប្រាក់ចំនួន ៥,៥ ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៧ កើន ១០% ពីមួយឆ្នាំទៅមួយឆ្នាំ។ នាយករដ្ឋមន្ត្រីទាំងពីរ បានសន្យាកាលពីឆ្នាំមុន ធ្វើអោយទំហ៊ំពាណិជ្ជកម្មទ្វេភាគីកើនឡើងទ្វេជាបី រហូតដល់ទឹកប្រាក់ចំនួន ១៥ ពាន់លានដុល្លារសហរដ្ឋអាមេរិក៕