ផ្លូវរូងក្រោមដីសំខាន់នៃស្ពានភ្ជាប់ Hong Kong -Zhuhai-Macao បានបញ្ចប់

64

ស្ពានតភ្ជាប់ហុងកុង ហ្ស៊ូហៃ និងម៉ាកាវបានផ្លាស់ប្តូរជំហានកាន់តែជិតទៅនឹងការបើកអោយប្រើប្រាស់ជាផ្លូវការដោយគម្រោងរូងក្រោមដីដ៏សំខាន់មួយបានបញ្ចប់កាលពីថ្ងៃសៅរ៍។

ក្រុមហ៊ុនសាងសង់ផ្លូវដែកចិន (CRCC) បាននិយាយថាផ្លូវរូងក្រោមដី Gongbei ប្រវែង 2,741 ម៉ែត្រមានកម្ពស់ 21 ម៉ែត្រមានទំហំ 336,8 ម៉ែត្រការ៉េ ដែលធំជាងផ្លូវហាយវេក្រោមដីដ៏ទៃទៀតនៅក្នុងពិភពលោក។

ស្ពាន Hong Kong-Zhuhai-Macao ដែលមានប្រវែង 55 គីឡូម៉ែត្រស្ថិតនៅក្នុងដៃសមុទ្រ Lingdingyang នៃតំបន់ Pearl River Estuary  នឹងក្លាយជាស្ពានឆ្លងកាត់សមុទ្រដែលវែងជាងគេនៅលើពិភពលោក។

យោងតាមក្រុមហ៊ុនបានឱ្យដឹងថា ផ្លូវរូងក្រោមដីដែលមានផ្លូវតូចៗចំនួនប្រាំមួយត្រូវបានសាងសង់ក្នុងរយៈពេលប្រាំឆ្នាំគឺជាផ្លូវឆ្លងកាត់តែមួយគត់ដែលភ្ជាប់ទៅនឹងស្ពានសំខាន់ជាមូយតំបន់ Zhuhai។

CRCC បានឱ្យដឹងថាការបញ្ចប់ផ្លូវរូងក្រោមដីពេញលេញនេះបានបង្កើតមូលដ្ឋានគ្រឹះសម្រាប់ស្ពានដើម្បីឱ្យមានចរាចរណ៍ជាផ្លូវការ តែមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់នៅឡើយទេ។

ដោយមានរចនាសម្ព័ន្ធស្ពានសំខាន់រួមជាមួយផ្លូវឆ្លងកាត់និងផ្លូវថ្នល់ វាត្រូវបានសាងសង់ឡើងដើម្បីបំពេញតម្រូវការការដឹកជញ្ចូនអ្នកដំណើរនិងដឹកជញ្ជូនទំនិញរវាងទីក្រុងទាំងបី។

ស្ពាននេះនឹងកាត់បន្ថយពេលវេលាធ្វើដំណើររវាងហុងកុងនិងហ្ស៊ូហៃចាប់ពី 3 ម៉ោងមកត្រឹម 30 នាទីដែលជាការធ្វើសមាហរណកម្មទីក្រុងបន្ថែមទៀតនៅតំបន់ដីសណ្តរ Pearl River ៕