ស្រ្តីពាណិជ្ជករម្នាក់រកចំណូលបាន ២ពាន់លានដុល្លាត្រឹមតែ៤ថ្ងៃ

163

ភាគហ៊ុនបានកើនឡើងនៅក្នុងក្រុមហ៊ុន​ Country Garden Holdings Co., ក្រុមហ៊ុនអចលនទ្រព្យដ៏ធំបំផុតរបស់ចិនតាមរយៈការលក់បានផ្ញើរបាយការណ៍ទ្រព្យសម្បត្តិរបស់អនុប្រធានក្រុមហ៊ុន Yang Huiyan កើនឡើងដល់ ២,១ ពាន់លានដុល្លាសហរដ្ឋអាមេរិកត្រឹមតែរយៈពេលបួនថ្ងៃតំបូងនៃដើមឆ្នាំ។

Yang ដែលជាម្ចាស់គ្រប់គ្រងភាគហ៊ុននៃក្រុមហ៊ុន​ Country Garden បានឃើញទ្រព្យសម្បត្តិរបស់គាត់កើនឡើងដល់ ២៥,៦ ពាន់លានដុល្លាសហរដ្ឋអាមេរិកមកដល់ត្រឹមថ្ងៃទី ៥ ខែមករាដែលជាប់ចំណាត់ថ្នាក់អ្នកមានបំផុតទី៥ នៅក្នុងប្រទេសចិនយោងតាម Bloomberg Billionaires Index។

Yang ស្ថិតក្នុងវ័យ ៣៦ឆ្នាំជាស្រ្តីដ៏មានបំផុតក្នុងប្រទេសចិន ហើយក៏ជាមហាសេដ្ឋីវ័យក្មេងបំផុតក្នុងប្រទេសនេះផងដែរ។ ក្នុងឆ្នាំ ២០០៥ ឪពុករបស់គាត់បានផ្ទេភាគហ៊ុនអោយគាត់ដោយសារតែគាត់មានបំណងចង់បណ្តុះបណ្តាល Yang Huiyan អោយក្លាយជាបុគ្គលជោគជ័យសម្រាប់គ្រួសាររបស់គាត់ក្នុងក្រុមហ៊ុន​ Country Garden បាននិយាយកាលពីឆ្នាំ ២០០៧នៃការចេញលក់ភាគហ៊ុនតំបូង (IPO)។

ឪពុករបស់គាត់ Yang Guoqiang ជាធម្មតាដែលគេស្គាល់តាមឈ្មោះជាភាសាកាតាំងថា Yeung Kwok Keung ជាសហស្ថាបនិកក្រុមហ៊ុន Country Garden ក្នុងឆ្នាំ ១៩៩២។

Country Garden ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលទទួលផលពីកំណើនទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន ដែលឈានទៅរកចំណូលដ៏ជោគជ័យហើយកើនចំនួនលក់ ជាពិសេសជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំបំផុតរបស់ចិន។ ក្រុមហ៊ុនបានចេញរបាយការណ៍ហិរញ្ញវត្ថុជាតំបូងកាលពីឆ្នាំ ២០១៧ ដែលមានទឹកប្រាក់ពីការលក់ចំនួន ៥៥០,៨ ពាន់លានយ័ន្ត (៨៥ ពាន់លានដុល្លាអាមេរិក) កាលពីថ្ងៃសុក្រ ដែលលើសពីផែនការកំណត់រហូតដល់ ៥០០ ពាន់លានយ័ន្តដែលបានកំណត់ក្នុងខែសីហា៕