Ingvar Kamprad ស្ថាបនិក Ikea និងអ្នកបង្កើត Global Empire ទទួលមរណភាពក្នុងជន្មាយុ ៩១ ឆ្នាំ

38

លោក Ingvar Kamprad សហគ្រិនជនជាតិស៊ុយអែត ដែលលាក់បាំងអតីតកាលរបស់គាត់ជាអ្នកគាំទ្រប្រព័ន្ធនយោបាយហ្វាស៊ីសបានក្លាយជាអ្នកមានម្នាក់ក្នុងចំណោមអ្នកមានជាងគេលើពិភពលោក ដោយ ប្តូរពីរបរកស៊ីគ្រឿងសង្ហារឹមដែលរចនាធម្មតានិងតំលៃថោក ទៅជាក្រុមហ៊ុន Ikea លំដាប់សកលលោក បានទទួលមរណភាពកាលពីថ្ងៃសៅរិ៍នៅគេហដ្ឋានរបស់លោកក្នុងខេត្ត  Smaland ប្រទេសស៊ុយអែត ក្នុងជន្មាយុ ៩១ ឆ្នាំ។

គាត់បានធំធាត់នៅកសិដ្ឋានក្នុងខេត្ត Smaland នៅភាគខាងត្បូងនៃប្រទេសស៊ុយអែត ជាក្មេងប្រុសដែលមានការលំបាកក្នុងការអាននិងសសេរអក្សរ ដែលញ៉ាំទឹកដោះពីគោ និងពិបាកក្នុងការផ្តោតអារម្មណ៍រៀនសូត្រ។ គ្រួសាររបស់គាត់ក្រហើយរកប្រាក់ដោយលក់ឈើគូសនិងខ្មៅដៃនៅក្នុងភូមិ។ ក្នុងវ័យ ១៧​ឆ្នាំ គាត់បានចុះបញ្ជីអាជីវកម្មលក់ទំនិញប្រើប្រាស់ក្នុងផ្ទះដែលធ្វើការកម្មង់ទិញតាមអ៊ីមែល ហៅថា Ikea បង្កើតដោយអក្សរដើមឈ្មោះរបស់គាត់ និងកសិដ្ឋានរបស់គាត់ Elmtaryd និងភូមិរបស់គាត់ Agunnaryd។

ជាង៧ទសវត្សក្រោយ លោក Kamprad បានកសាង  Ikea អោយក្លាយជាក្រុមហ៊ុនលក់រាយគ្រឿងសង្ហារឹមធំជាងគេបំផុតរបស់ពិភពលោក ដែលមានហាងជាង ៣៥០ ក្នុង ២៩ ប្រទេសនៅអ៊ឺរ៉ុប អាមេរិកខាងជើង ការរីប៊ីន មជ្ឈឹមបូពា និង អាស៊ី ដែលទំហំលក់មានរហូតដល់ ៣៨,៣ ពាន់លានយូរ៉ូ (៤៧,៦ ពាន់លានដុល្លារសហរដ្ឋអាមេរិក) មានអតិថិជនលើសពី ៩៣០ ​លាននាក់បានចូលទិញ ហើយ ២១០ លាននាក់ទទួលបានការតាឡុកជា ៣២ភាសារ។

ក្រុមហ៊ុននេះបានធ្វើអោយគាត់មានទ្រព្យសម្បត្តិចេញពីការស្រមើស្រម៉ៃរបស់គាត់។ បញ្ជីមហាសេដ្ឋីរបស់ Bloomberg បានដាក់គាត់ជាអ្នកមានបំផុតលំដាប់ទី ៨ របស់ពិភពលោក ដែលមានទ្រព្យសម្បត្តិតម្លៃ ៥៨,៧  ពាន់លានដុល្លារសហរដ្ឋអាមេរិក។

ក្នុងមួយជីវិតរបស់គាត់ លោក  Kamprad បានអនុវត្តការសន្សំសម្ចៃប្រាក់និងឧស្សាហ៍ព្យាយាម ហើយគាត់បានបរិយាយលក្ខណៈទាំងនោះថាជាមូលដ្ឋានសម្រាប់ភាពជោគជ័យរបស់ Ikea។ គាត់បានរស់នៅក្នុងប្រទេសស៊្វីសដើម្បីគេចពីការបង់ពន្ធខ្ពស់របស់ស៊ុយអែត បើកឡាន Volvo ចាស់, ជិះយន្តហោះថ្នាក់ Economy តែប៉ុណ្ណោះ ស្នាក់នៅក្នុងសណ្ឋាគារសន្សំថវិការ, បរិភោគអាហារថោកៗ, ទិញទំនិញដោយតថ្លៃ ហើយបានទទូចថាផ្ទះរបស់គាត់តូច គឺថាគាត់មិនមានទ្រព្យសម្បត្តិពិតប្រាកដទេ ដែលថា Ikea គាំទ្រដោយទំនុកចិត្តសប្បុរស៕