២០១៧ ឆ្នាំសុវត្ថិភាពបំផុត សម្រាប់ការធ្វើដំណើរតាមផ្លូវអាកាស

136

ឆ្នាំ ២០១៧ ជាឆ្នាំដែលមានសុវត្ថិភាពបំផុតនៅក្នុងប្រវត្តិសាស្រ្តសម្រាប់អាកាសចរណ៍ពាណិជ្ជកម្ម យោងតាមការស្រាវជ្រាវផ្នែកឧស្សាហកម្មអាកាសចរណ៍។

តាមរយៈរបាយការណ៍ស្រាវជ្រាវផ្សេងៗគ្នាដោយក្រុមហ៊ុន Dutch consultancy To70​ និង The Aviation Safety Network បានបង្ហាញថាពុំមានយន្តហោះដឹកអ្នកដំណើរធ្លាក់នៅគ្រប់ទីកន្លែងជុំវិញពិភពលោក។

ការធ្លាក់យន្តហោះដឹកទំនិញ

របាយការណ៍ដោយ Airline Safety Network បានបង្ហាញថាមានគ្រោះថ្នាក់ដល់អាយុជីវិតសរុបចំនួន ១០ ករណី ដែលបង្កអោយមានអ្នកស្លាប់រហូតដល់ ៧៩នាក់ កាលពីឆ្នាំមុន។ របាយការណ៍នេះបានប្រៀបធៀបជាមួយគ្រោះថ្នាក់ចំនួន១៦ករណី និង ៣០៣​នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងឆ្នាំ ២០១៦។

ករណីដែលមានគ្រោះថ្នាក់ធ្ងន់ធ្ងបំផុតក្នុងឆ្នាំ ២០១៧ កើតឡើងក្នុងខែមករានៅពេលដែលយន្តហោះដឹកទំនិញរបស់តួគីបានធ្លាក់ចូលក្នុងភូមិមួយនៅក្នុងប្រទេសគីស្សីសស្ថានដែលសម្លាប់បុគ្គលិកអាកាសចរណ៍ ៤នាក់ និងអ្នកដំណើរ ៣៥នាក់។

ហើយឧប្បត្តវហេតុដែលបណ្តាលអោយស្លាប់ច្រើនបំផុតកើតឡើងនៅពេលចូលឆ្នាំសកលនៅពេលដែល យន្តហោះ Nature Air single-propeller Cessna 208 Caravan បានធ្លាក់ចូលភាគខាងកើតប្រទេសកូស្តារីកាដែលសម្លាប់អ្នកដំណើររួមទាំងបុគ្គលិក​ចំនួន ១២នាក់។

ការពង្រឹងសុវត្ថិភាព

យោងតាមរបាយការណ៍របស់ Aviation Safety Network បានបង្ហាញថាការស្លាប់ដោយធ្លាក់យន្តហោះបានធ្លាក់ចុះអំឡុងពេលពីរទស្សវត្សនេះ។ ក្នុងឆ្នាំ ២០០៥ មានអ្នកដំណើរស្លាប់ជាង ១០០០នាក់នៅទូទាំងពិភពលោក​។

ASN ក៏បានបង្ហាញថាអត្រាគ្រោះថ្នាក់គឺមានអ្នកដំណើរម្នាក់ស្លាប់ក្នុងចំណោមការធ្វើដំណើរដោយអាកាសចរណ៍ចំនួន ៧,៣៦០,០០០៕