ជប៉ុនបារម្មណ៍ពីការរឹតបន្តឹងតិចតួចរបស់សហរដ្ឋអាមេរិកពីការនាំចេញសាច់គោ

36

តូក្យូ: រដ្ឋាភិបាលជប៉ុនបានបង្ហាញភាពស្ទាក់ស្ទើរក្នុងការបំពេញតម្រូវការសហរដ្ឋអាមេរិកចំពោះការដាក់កំហិតតិចតួចលើការនាំចេញសាច់គោ ហើយដឹកទៅកាន់ប្រជាជាតិអាស៊ាន អំឡុងពេលការរៀបចំកិច្ចពិភាក្សាសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

មន្ត្រីរដ្ឋាភិបាលជប៉ុនបានបង្ហាញជំហរ របស់ពួកគេអំឡុងពេលប្រជុំជាមួយសមភាគី សហរដ្ឋអាមេរិក​ក្នុងទីក្រុងតូក្យូ កាលពីថ្ងៃទី២៥​ និង២៦ ​ខែមករា។

មន្ត្រីការិយាល័យនយោបាយមកពីភាគីទាំងពីរបានជួបគ្នាដើម្បីរៀបចំកិច្ចពិភាក្សាសេដ្ឋកិច្ចលើកទីបីដែលត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅប្រទេសជប៉ុននៅឆមាសទីមួយឆ្នាំនេះ។

ប្រទេសជប៉ុនបានរៀបចំការផ្លាស់ប្តូរបច្ចេកទេសលើការដាក់កំហិតទៅលើសហរដ្ឋអាមេរិកចំពោះការនាំចូលសាច់គោអាមេរិក ដើម្បីបង្កើនការនាំចេញដោយងាយស្រួល​ ក៏ប៉ុន្តែមិនមានកិច្ចព្រមព្រៀងណាត្រូវបានយល់ព្រមក្នុងពេលពិភាក្សាជុំទីពីរក្នុងខែតុលា កាលពីឆ្នាំមុនក្នុងរដ្ឋធានី Washington។

មន្ត្រីសហរដ្ឋអាមេរិកក៏បានជម្រុញ អោយមានស្តង់ដាសុវត្ថិភាពតឹងរឹងនិងការពិនិត្យលើឡានដឹកជញ្ជូនរបស់អាមេរិកទៅកាន់ប្រទេសជប៉ុន។

ក្នុងការពិភាក្សាជុំទីមួយក្នុងទីក្រុងតូក្យូកាលពីខែមេសា ឆ្នាំមុន លោកអនុប្រធានាធិបតីសហរដ្ឋអាមេរិក Mike Pence បាននិយាយថាកិច្ចពិភាក្សាអាចឈានដល់ការចរចា សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ក៏ប៉ុន្តែឧបនាយករដ្ឋមន្ត្រីរបស់ជប៉ុន លោក Taro Aso និងមន្ត្រីជប៉ុនផ្សេងៗទៀតបានជំទាស់ទៅនិងកិច្ចព្រមព្រៀងរួមគ្នានេះ៕