ត្រីលិង្គ (Penis Fish) អណ្តែតនៅលើឆ្នេររដ្ឋកាលីហ្វ័រញ៉ា

83

ត្រីលិង្គ (Penis Fish) ដែលមានទំហំ ១០ អ៊ីញរាប់ម៉ឺនក្បាលបានអណ្តែតឡើងយ៉ាងអាថ៌កំបាំងនៅលើឆ្នេរមួយក្នុងរដ្ឋកាលីហ្វ័រញ៉ាបន្ទាប់ពីមានព្យុះរដូវរងា។

 សត្វរមូខ្លួនគឺជាអំបូរដង្កូវស្លាបព្រាសមុទ្រដែលគេស្គាល់ជាទូរទៅថាជា “ដង្កូវផ្ទុកជាតិខ្លាញ់ខាងក្នុង” ឬជួនកាលគេហៅ “ត្រីលិង្គ”។ពពួកសត្វនេះត្រូវបានគេប្រទះឃើញវាពាសពេញឆ្នេរខ្សាច់ Drakes នៅរដ្ឋកាលីហ្វ័រញ៉ាដែលមានចម្ងាយប្រហែល ៥០Km ពីភាគខាងជើងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។
ទិដ្ឋភាពដ៏គួរឲ្យខ្លាចត្រូវបានរាយការណ៍ជាលើកដំបូងដោយ Bay Nature ដែលបានសរសេរថាសត្វទាំងនេះមានច្រើននៅតាមបណ្តោយឆ្នេរខាងលិចនៅអាមេរិកខាងជើង។ ទោះយ៉ាងណាក៏ដោយដោយសារសត្វទាំងនេះរស់នៅក្នុងរូងដីមានរាងជាអក្សរ U នៅក្រោមដីខ្សាច់ មនុស្សដែលមកលេងឆ្នេរកម្រដឹងអំពីវត្តមានរបស់វាណាស់។ព្យុះរដូវរងារដែលបោកបក់ភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ាថ្មីៗនេះបានបញ្ចេញដង្កូវទាំងនេះបន្ទាប់ពីរលកដ៏មានឥទ្ធិពលបានបោកបក់ខ្សាច់រាប់សិបម៉ែត្រ។ ត្រូវបានគេស្គាល់ជាផ្លូវការថាជាសត្វ Urechis caupo សត្វទាំងនេះមានជីវិតរស់នៅល្អឥតខ្ចោះនៅក្រោមដីយោងទៅតាមជីវវិទូ Ivan Parr បើទោះបីជាពួកវាមើលទៅគួរឱ្យខ្ពើមក៏ដោយ។ពួកវាអាចមានជីវិតរស់នៅរហូតដល់ 25 ឆ្នាំហើយថែមទាំងត្រូវបានគេបរិភោគជាអាហារដូចជានៅក្នុងប្រទេសកូរ៉េនិងចិន៕