វគ្គបណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋម ជូនដល់កងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ធំចំនួនន២៥នាក់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ

11

 

(កំពង់ធំ)÷នៅថ្ងៃទី០៦  ខែឧសភា  ឆ្នាំ២០២៤
សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានបើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋម ជូនដល់កងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ធំ ក្នុងនោះមានសមាសភាពនាយរងការិយាល័យកងរាជអាវុធហត្ថក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត ស្រី ស៊ីន ប្រធានមន្ទីរសុខាភិបាលខេត្ត និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ឧត្តមសេនីយ៍ត្រី ឈៀង សុខុម មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលមានអ្នកចូលរួមចំនួន២៥នាក់ ស្រី០២នាក់ មានរយៈពេល០១ថ្ងៃពេញ នៅក្នុងទីស្នាក់ការកងរាជអាវុធហត្ថខេត្តកំពង់ធំ។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តមវេជ្ជៈបណ្ឌិត ស្រី ស៊ីន បានបង្ហាញពីគោលបំណងក្នុងការបើកវគ្គបណ្តុះបណ្តាលនេះផងដែរគឺដើម្បី៖ វិជ្ជាសង្រ្គោះបឋម គឺនាំមកនូវការយកចិត្តទុកដាក់ចំពោះសុខភាពរបស់ប្រជាជន ក្រុមគ្រួសារជនរងគ្រោះ អ្នកជំងឺកន្លែងការងារ សហគមន៍ដែលតែងតែជួបប្រទះជាញឹកញាប់ ក្នុងជីវភាពរស់នៅ។ សង្គ្រោះបឋម ផ្តល់ និងបង្រៀននូវចំណេះដឹងចាំបាច់ជំនាញ និងឥរិយាបទ ដើម្បីយកទៅប្រើប្រាស់ឱ្យសមស្របទៅនិងធនធានក្នុងសហគមន៍។ សង្គ្រោះបឋម គឺដើម្បីលើកកម្ពស់ការយល់ដឹង ស្តីពីវិជាសង្រ្គោះបឋម  និងផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅតាមយុទ្ធសាស្រ្ត២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា គោលដៅមួយគ្រួសារមានអ្នកចេះវិជ្ជាសង្រ្គោះបឋមមួយនាក់។

ក្នុងឱកាសនេះផងដែរឯកឧត្តមវេជ្ជបណ្ឌិត ស្រី ស៊ីន ប្រធានមន្ទីរសុខាភិបាល ជាសមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំអចិន្រ្តៃយគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានបន្ថែមពីការក្រើនរំលឹកដល់កងកម្លាំងទាំងដែលជាសិក្ខាកាមទាំងអស់សូមយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់  និងអនុវត្តតាមជំនាញដែរអ្នកសម្របសម្រួលបានបង្ហាញ ព្រមទាំងយកចំណេះនិងជំនាញដែលបានទទួលនេះទៅជូយសង្រ្គោប្រជាពលរដ្ឋ និងធ្វើការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋក្នុងសហគមន៍ឱ្យបានទូលំទូលាយ ដើម្បីការពារឱ្យរួចផុតពីអាយុជីវិតផងដែរ។