ល្បែងបញ្ជល់មាន់ដុះស្លែ ចាប់ផ្ដេីមដំណើរការឡេីងវិញហេីយ បេីកដៃឲ្យពលរដ្ឋខ្មែរ និងជនជាតិវៀតណាម លំហូរចូលមកលេង សុីសងខុសច្បាប់យ៉ាងគំហុក ខ្លះមានប៉ាស្ព័រខ្លះអត់ប៉ាស្ព័រ បង្កប់​ក្នុងកា​សុីណូ​អត់​ផ្លា​កយីហោ នៅ​ចំ​កណ្តាល​ក្រុង​បាវិត មិនទាន់ចាត់វិធានការបង្រ្កាប !

43

 

ខេត្ត ​ស្វាយរៀង ៖ប្រភព​ពី​ប្រជាពលរដ្ឋ ក្នុង​សង្កាត់​ព្រៃ​អង្គុ​ញ ក្រុង​បាវិត បានឲ្យដឹងថា ម្ចាស់​កាស៊ីណូ ចំណុច​ភូមិ​
ទួល​កន្តេី​យ​នៅ​ច្រក​ទ្វេភាគី​ព្រំដែន​ធ្លក បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ពី​គ្រប់ទិសទី និង​ជនជាតិវៀតណាម ខ្លះមានបា៉ស់ព័រខ្លះអត់បា៉ស់ព័រ ចូល​មកលេង​ល្បែង​បញ្ជាក់មាន់ទ្រង់ទ្រាយធំ
យ៉ាង​ពពាក់ពពូន គ្មាន​ញញើត​អ្វី​ទាំងអស់​។​

ទោះបីសម្តេចមហាបវរធិបតី ហ៊ុន មា៉ណែតឲ្យប្រកាសបិទល្បែង
នាពេលកន្លងមកថ្មីៗ នេះ បែរជាមន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ថ្នាក់​សង្កាត់​​ ព្រមទាំង សមត្ថកិច្ច​ថ្នាក់ក្រុង​បាវិត បណ្ដែតបណ្ដោយ ឲ្យម្ចាស់កាស៊ីណូ​អត់​ផ្លាក​យីហោ​​ ចំណុចភូមិ​ទួល​កន្តេី​យ បេីកល្បែងបញ្ជាល់មាន់ បៀរ អាប៉ោង យូគី ក្នុងដែនដីរបស់ខ្លួននោះទេ ហ៊ានផ្គេីនបទបញ្ជាថ្នាក់នាំទៅវិញ។​

​ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​ជំរុញ​ឲ្យ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង និង​លោក​ប៉េង ពោធិ៍​សា អភិបាល​ស្វាយរៀង​ពិនិត្យ​ឡើង​វិញ​ខ្លះ​ផង ព្រោះ​បច្ចុប្បន្ន​ប្រជា​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ​យួន​សម្រុកចូល​លេងល្បែង​បញ្ជល់មាន់ និង​ល្បែង​ផ្សេងៗ​ជាច្រើន​ប្រភេទ​ទៀត ភ្លូកទឹកភ្លូកដី គ្មាន​ការទប់ស្កាត់​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ស្វាយ​រៀងឡេី​យ​។​

​មជ្ឈដ្ឋាន​ខាងក្រៅ​.! និង​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នៅ​ភូមិ​
ទួល​កន្តេី​យ សង្កាត់​ព្រៃ​អង្គុ​ញ​​ ក្រុង​បាវិត បាន​អំពាវនាវ​ដល់ ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ ជាពិសេស នាយ​ឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ ទេីប​ឡេីងកាន់តំណែង​ថ្មីៗ​ពិនិត្យ​ឡើង​វិញ​ខ្លះ​ផង ព្រោះ​ម្ចាស់​កាស៊ីណូ​អត់​ផ្លាក​យីហោ នៅ​ភូមិ​ទួល​កន្តេី​យ ខេត្ត​ស្វាយរៀង បើកដៃ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​បញ្ជាល់មាន់​ចាក់ភ្នាល់​ស៊ីសង​ខុសច្បាប់
យ៉ាងពេញបន្ទុក ឡេីង​វិញ​ហេីយ។​

​ចំពោះ​លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង និង លោក ប៉េង ពោធិ៍​សា អភិបាលខេត្ត​ស្វាយរៀង មិនទាន់​ចាត់វិធានការ​បង្ក្រាប ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី របស់​ម្ចាស់​កាស៊ីណូ ចំណុច​ទួល​​កន្តេី​យ នៅ​ច្រក​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​ធ្លក នោះទេ ទុក​ឲ្យ​បុគ្គល​និង​បក្សពួក​ធ្វេីៗ តាម​ទំនេី​ង​ចិត្ត​។​

​ប្រការ​នេះ​កំពុង​ធ្វើឲ្យ​ប្រជាពលរដ្ឋ ក្នុងភូមិ​
​ទួល​កន្តេី​យ សង្កាត់​ព្រៃ​អង្គុ​ញ ក្រុង​បាវិត មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម ព្រោះ​អំពើ​ចោរកម្ម ដូចជា ចោរលួច ឆក់ ប្លន់ អំពើហិង្សា​ក្នុង​គ្រួសារ និង​បទល្មើស​ផ្សេងៗកេីតមាន​ឡេីង​គូរឲ្យ​កត់សម្គាល់ថែម​ទៀតផង មិនទាន់​ចាត់វិធានការ​បង្ក្រាប ឲ្យស្រប​តាម​គោលនយោបា​យ ភូមិ ឃុំ មាន​សុវត្ថិភាព​៧​ចំណុច ដែល​ដាក់​ចេញ​ដោយ​ក្រសួង​មហាផ្ទៃ​៕

អង្គភាពយើងខ្ញុំផ្សព្វផ្សាយនេះទៅតាមវីជ្ជាជីវៈ គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។

អង្គភាពសារព័ត៌មានយើងរងចាំធ្វើការបកស្រាយ បំភ្លឺពីសារមុីខ្លួនពាក់ព័ន្ធគ្រប់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើការជុំវិញបញ្ហាចុះផ្សាយខាងលើនេះ សូមទាក់ទង លេខទូរស័ព្ទតាមទូរទស្សន៌ tv online យើងខ្ញុំ រៀងរាល់ម៉ោងធ្វើការ ស្តីពីច្បាប់របបនៃសារព័ត៌មានកម្ពុជាគឺឲ្យមានភាពសុក្រឹត្យ-និងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ៕