កងកម្លាំងតំបន់ប្រតិបត្តការសឹករងចំនួនន២៤នាក់ បានទទួលវគ្គបណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋម ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ

14

 

(កំពង់ធំ)៖ នៅព្រឹកថ្ងៃទីទី៣០ ខែមេសា ឆ្នាំ២០២៤  សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ   បានបើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋម ជូនដល់កងកម្លាំងផ្នែកសឹករង០៩ក្រុង/ស្រុក និងវរសេនាតូចទាំង០២ ក្នុងខេត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តម ជា វ៉ាន់
ចាន់  លេខាធិការគណៈកម្មាធិការសាខា ព្រមទាំងឧត្តមសេនីយ៍ត្រី ង៉ាង ស មេបញ្ជាការរងតំបន់ប្រតិបត្តការសឹករងខេត្តកំពង់ធំ ដែលមានអ្នកចូលរួមចំនួន២៤នាក់ ស្រី០៣នាក់ នៅក្នុងទីស្នាក់ការបញ្ជាការដ្ឋានតំបន់ប្រតិបត្តការសឹករងខេត្តកំពង់ធំ។

ឯកឧត្តម ជា វ៉ាន់ចាន់ បានលើកឡើងពីគោលបំណងក្នុងការបើកវគ្គបណ្តុះបណ្តាលនេះ គឺដើម្បី៖ វិជ្ជាសង្រ្គោះបឋម គឺនាំមកនូវការយកចិត្តទុកដាក់ចំពោះសុខភាពរបស់ប្រជាជន ក្រុមគ្រួសារជនរងគ្រោះ អ្នកជំងឺកន្លែងការងារ សហគមន៍ដែលតែងតែជួបប្រទះជាញឹកញាប់ ក្នុងជីវភាពរស់នៅ។ សង្គ្រោះបឋម ផ្តល់ និងបង្រៀននូវចំណេះដឹងចាំបាច់ជំនាញ និងឥរិយាបទ ដើម្បីយកទៅប្រើប្រាស់ឱ្យសមស្របទៅនិងធនធានក្នុងសហគមន៍ ។សង្គ្រោះបឋម គឺដើម្បីលើកកម្ពស់ការយល់ដឹង ស្តីពីវិជាសង្រ្គោះបឋម  និងផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅតាមយុទ្ធសាស្រ្ត២០២១-២០៣០របស់កាកបាទក្រហមកម្ពុជា គោលដៅមួយគ្រួសារមានអ្នកចេះវិជ្ជាសង្រ្គោះបឋមមួយនាក់។

      ជាចុងក្រោយឯកឧត្តម ជា វ៉ាន់ចាន់ លេខាធិការគណៈកម្មាធិការសាខា បានក្រើនរំលឹកដល់កងកម្លាំងដែលជាសិក្ខាកាមទាំងអស់ សូមយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់  និងអនុវត្តតាមជំនាញដែលអ្នកសម្របសម្រួលបានបង្ហាញ ព្រមទាំងយកចំណេះដឹង និងជំនាញដែលបានទទួលនេះទៅធ្វើការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ដើម្បីជួយសង្គ្រោះគាត់បានទាន់ពេលវេលា និងចៀសផុតពីការបាត់បង់ជីវិតផងដែរ។