មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តកំពង់ឆ្នាំងរួមនិងក្រុមការងារបានសហការជាមួយអាជ្ញាធរមូលដ្ឋានចុះត្រួតពិនិត្យនិងតាមដានជំងឺឆ្លងសត្វនៅក្នុងឃុំតាំងក្រសាំង ស្រុកទឹកផុស

19

 

កំពង់ឆ្នាំង នៅថ្ងៃព្រហស្បតិ៍ ៥ កើតខែផល្គុនឆ្នាំថោះបញ្ច
ស័កពុទ្ធសករាជ២៥៦៧ត្រូវនឹងថ្ងៃទី១៤ខែមីនាឆ្នាំ២០២៤ ដឹកនាំដោយលោកហ៊ុន លី អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តកំពង់ឆ្នាំង សហការជាមួយអភិបាល
រងស្រុក ពេទ្យសត្វស្រុក មន្ត្រីកសិកម្មឃុំអាជ្ញាធរភូមិ ឃុំ ភ្នាក់ងារសុខភាពសត្វភូមិ បានចុះត្រួតពិនិត្យនិងតាមដានជម្ងឺឆ្លងសត្វ ស្ថិតនៅភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស។

_ក្នុងនោះផងដែរលោក ហ៊ុន លីបានបញ្ជាក់ឲ្យដឹងថា គោល
បំណងខាងលើនេះគឺចុះ.ត្រួតពិនិត្យ តាមដាន និងផ្សព្វផ្សាយពីជំងឺឆ្លងសត្វគោក្របីផ្ដាសាយបក្សីH5N1.ផ្សព្វផ្សាយការបង្កាត់សិប្បនិម្មិតពូជគោប្រាម៉ាន់ផ្ដល់បច្ចេកទេសការថែទាំសត្វផ្ដល់ទឹកចំណីឲ្យបានគ្រប់គ្រាន់នឹងត្រូវថែទាំទ្រង់ក្រោលឱ្យមានអនាម័យល្អជៀសវាងការឆ្លងជំងឺសត្វ។

ជាលទ្ធផលក្រុមការងារយើងបានចុះពិនិត្យនិងព្យាបាលសត្វឈឺសរុប១៨ក្បាលក្នុងនោះងាប់១២ក្បាលនិងកំពុងព្យាបាលចំនួន  ៦ក្បាលទៀត។

.ហើយក្នុងនោះផងដែរក្រុមការងារយើងក៏បានចែកថ្នាំប្លូទីឡែន ដល់បងប្អូនកសិករចិញ្ចឹមសត្វ និងថ្នាំព្យាបាលដល់ភ្នាក់ងារសុខភាពសត្វភូមិដើម្បីយកទៅព្យាបាលនៅតាមភូមិបន្តទៀត ហើយកិច្ចប្រជុំផ្សព្វផ្សាយត្រួតពិនិត្យជំងឺឆ្លងសត្វខាងលើនេះក៏មាន.បងប្អូនកសិករចូលរួមចំនួន ៥៧នាក់ក្នុងនោះស្រី១៥នាក់ផងដែរ៕